ទល់លាមក ជាបញ្ហាសុខភាពមួយដែលធ្វើឲ្យយើងពិបាកបត់ជើងធំ។ គ្រូពេទ្យចាក់ទុកអ្នកបត់ជើងតិចជាងបីដងក្នុងមួយសប្ដាហ៍ថាមានបញ្ហាទល់លាមក ហើយបើតិចជាងម្ដងក្នុងមួយសប្ដាហ៍ បានន័យថាមានបញ្ហានេះធ្ងន់ធ្ងរ។ រោគសញ្ញាបញ្ហាទល់លាមកមានដូចជាហើមពោះ មានហ្គាសក្នុងពោះ និងឈឺចាប់ពេលបត់ជើងធំ។
របបអាហារមួយចំនួនដូចជាអាហារមានជាតិសរសៃ បន្លែ ផ្លែឈើ និងការផឹកទឹកបានគ្រប់គ្រាន់ សុទ្ធតែអាចជួយសម្រាលបញ្ហាទល់លាមក ខណៈដែលអាហារមួយចំនួនបែរជាធ្វើឲ្យបញ្ហាទល់លាមកកាន់តែធ្ងន់ធ្ងរទៅវិញ។ តើមានអាហារអ្វីខ្លះគួរកាត់បន្ថយ ឬចៀសវាងបើយើងមានបញ្ហាទល់លាមក?
១. ចេកខ្ចី
ខណៈដែលចេកទុំ អាចជួយសម្រួលអាការៈទល់លាមក ចេកខ្ចីអាចធ្វើឲ្យបញ្ហាទល់លាមកកាន់តែអាក្រក់ឡើង។ ចេកខ្ចីអាចធ្វើឲ្យយើងទល់លាមក ដោយសារតែសម្បូរដោយជាតិជ័រ ដែលអាចធ្វើឲ្យរាងកាយពិបាកក្នុងការរំលាយ។ ដូចគ្នាដែរ ចេកក៏មានជាតិសរសៃដែលអាចទាញជាតិទឹកពីពោះវៀនតូច និងលាមកផងដែរ។ ដូចនេះ បើយើងកំពុងខ្វះជាតិទឹក ហើយញ៉ាំចេកខ្ចីទៀត នោះវានឹងធ្វើឲ្យបញ្ហាទល់លាមកកាន់តែអាក្រក់ឡើង។
២. ស្ករកៅស៊ូ
វាមិនមែនជាការពិតទេដែលគេថាបើយើងលេបស្ករកៅស៊ូទៅក្នុងពោះ នឹងត្រូវការពេលដល់ទៅប្រាំពីរឆ្នាំដើម្បីរំលាយ។ ប៉ុន្តែអ្វីដែលជាការពិត គឺថាបើសិនជាយើងច្រឡំលេបស្ករកៅស៊ូញឹកញាប់ក្នុងរយៈពេលខ្លី ឬយើងច្រឡំលេបស្ករកៅស៊ូជាច្រើនបន្ទះជាមួយនឹងអាហារមិនងាយរលាយផ្សេងទៀតដូចជាគ្រាប់ធញ្ញជាតិ នោះវានឹងបង្កើតបានជាបណ្ដុំមួយដែលបិទនៅប្រព័ន្ធរំលាយអាហារ។ ការរារាំងនៅប្រព័ន្ធរំលាយអាហារនេះ អាចធ្វើឲ្យយើងទល់លាមកដែរ។
ក្មេងអាយុក្រោមប្រាំឆ្នាំមិនគួរឲ្យទំពាស្ករកៅស៊ូទេ ហើយបើយើងជាអ្នកចូលចិត្តទំពាស្ករកៅស៊ូវិញ គួរទំពាត្រឹមមួយ ឬពីរបន្ទះបានហើយក្នុងមួយថ្ងៃ និងបោះវាចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។
កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ
កម្មវិធីពិនិត្យជំងឺរលាកពោះវៀនរ៉ាំរ៉ៃអនឡាញ
កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំអនឡាញ
កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ
៣. កាហ្វេ
កាហ្វេអាចដើរតួជាភ្នាក់ងារជួយដល់ការបន្ទោបង់ផង និងធ្វើឲ្យទល់លាមកផង។ ការហ្វេអាចរំញោចដល់ការបន្ទោបង់ និងពេលខ្លះអាចធ្វើឲ្យរាក ទៀតផង។ ប៉ុន្តែ បើយើងកំពុងខ្វះជាតិទឹក ជាតិកាហ្វេអ៊ីនក្នុងកាហ្វេ ឬតែខ្មៅ ឬសូកូឡា អាចធ្វើឲ្យយើងមានបញ្ហាទល់លាមកទៅវិញ។
៤. សាច់ក្រហម
មានមូលហេតុជាច្រើនបញ្ជាក់ថាយើងមិនគួរញ៉ាំសាច់ក្រហមច្រើនពេកទេ ដោយមួយក្នុងចំណោមនោះ គឺសាច់ក្រហមអាចធ្វើឲ្យយើងទល់លាមក។ ហេតុអ្វី?
- សាច់ក្រហម ត្រូវការពេលយូរក្នុងការរំលាយ
- មានជាតិសរសៃប្រូតេអ៊ីនដែលធ្វើឲ្យក្រពះពិបាកបំបែក
- សម្បូរជាតិដែក ដែលអាចបង្កឲ្យមានបញ្ហាទល់លាមក។
ដូចនេះ គួរកាត់បន្ថយការញ៉ាំសាច់ក្រហម ដើម្បីបញ្ចៀសបញ្ហាទល់លាមក។
៥. គ្រឿងស្រវឹង
មិនខុសពីជាតិកាហ្វេអ៊ីនទេ ជាតិអាល់កុល ក៏រួមចំណែកឲ្យមានបញ្ហាទល់លាមកដែរ។ ជាតិអាល់កុលអាចធ្វើឲ្យយើងខ្វះជាតិទឹក និងអាចបន្ថយល្បឿនក្នុងការរំលាយអាហារ និងអាចធ្វើឲ្យមានផលរំខានដល់ពោះវៀន ដែលជារោគសញ្ញានៃបញ្ហាទល់លាមក។ បើយើងមានបញ្ហាទល់លាមកញឹកញាប់ គួរកាត់បន្ថយការផឹកគ្រឿងស្រវឹង។
អាន៖
- ផឹកកាហ្វេធ្វើឲ្យងាយឈឺជុះ ពិតអត់?
- អ្នកកំពុងជួបបញ្ហាទល់លាមក ហាមធ្វើរឿងទាំងនេះដាច់ខាត
- ទល់លាមក បើបណ្តោយទុកយូរ បង្កទៅជាជំងឺធ្ងន់ធ្ងរច្រើនមុខ
- កុំថាមិនអី ទល់លាមកយូរ អាចបង្កឲ្យកើតមហារីក
- បើមិនចង់ទល់លាមក កុំញ៉ាំអាហារទាំងនេះច្រើនពេក
- រឿងពិតពាក់ព័ន្ធទល់លាមក មនុស្សភាគច្រើនអត់ដឹង
- ស្វែងយល់ពីបញ្ហាសុខភាពប្រព័ន្ធរំលាយអាហារច្រើនទៀត
[embed-health-tool-bmr]