ស្ករគ្រាប់ និងភេសជ្ជៈបន្ថែមពណ៌ អាចបង្ករឲ្យរលាកពោះវៀនរ៉ាំរ៉ៃ?
ការបន្ថែមពណ៌ទៅលើអាហារ ត្រូវបានប្រើប្រាស់ជាទូទៅ ដើម្បីជួយឲ្យអាហារកាន់តែមានភាពទាក់ទាញ។ ប៉ុន្តែ អាហារប្រភេទនេះ អាចបង្កផលប៉ះពាល់ដល់សុខភាពយ៉ាងច្រើន ក៏ដូចជាអាចបំផ្លាញដល់សុខភាពពោះវៀនរបស់យើង។ ជាក់ស្តែង តាមការសិក្សាថ្មីមួយបានបង្ហាញថា ការញ៉ាំសារធាតុបន្ថែមពណ៌Allura Redរយៈពេលយូរ ដែលមាននៅក្នុងស្ករគ្រាប់ ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ផលិតផលធ្វើពីទឹកដោះគោ និងCerealsមួយចំនួន អាចបង្កើនហានិភ័យនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ (IBDs) ជំងឺCrohn's disease និងជំងឺរលាកពោះវៀនធំ។ គ្រោះថ្នាក់នៃសារធាតុAllura Redលើសុខភាពពោះវៀន អ័រម៉ូនSerotonin ដែលមាននៅក្នុងពោះវៀន ជាកត្តាចម្បងដែលរុញច្រានសារធាតុបន្ថែមពណ៌Allura Redឲ្យជ្រាបចូលទៅក្នុងពោះវៀន។ ជាងនេះទៅទៀត ការញ៉ាំសារធាតុមួយនេះ ក៏អាចប៉ះបង្កឲ្យអាលែកហ្ស៊ី វិបត្តិប្រព័ន្ធភាពស៊ាំ បញ្ហាអាកប្បកិរិយា រួមទាំងបញ្ហាផ្ចង់អារម្មណ៍ ចំពោះកុមារផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុបង្កនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ថ្វីត្បិតតែអ្នកជំនាញនៅមិនទាន់ដឹងច្បាស់ពីមូលហេតុជាក់លាក់ដែលបង្កឲ្យកើតជំងឺរលាកពោះវៀនរ៉ាំរ៉ៃក៏ពិតមែន ប៉ុន្តែការសិក្សាបានបង្ហាញថា កត្តាហ្សែន អតុល្យភាពMicrobiota និងពពួកអាហារកែច្នៃ ដូចជាសារធាតុបន្ថែមពណ៌ អាចបង្កើនហានិភ័យនៃការកើតជំងឺមួយនេះ។ [embed-health-tool-heart-rate] រោគសញ្ញានៃជំងឺរលាកក្រពះពោះវៀនរ៉ាំរ៉ៃ រោគសញ្ញានៃជំងឺរលាកក្រពះពោះវៀនរ៉ាំរ៉ៃ អាចប្រែប្រួលអាស្រ័យលើផ្នែកនៃពោះវៀនដែលរលាក។ អ្នកដែលប្រឈមនឹងជំងឺនេះ ច្រើនមានអាការៈចុកពោះ រាកមានឈាម គ្រុនក្តៅ ស្រកទម្ងន់ បាត់បង់ចំណង់អាហារ ឈឺបត់ជើងធំភ្លាមៗ និងស្លេកស្លាំងដោយកង្វះជាតិដែក។ ក្នុងករណីដែលពុំមានការព្យាបាល ជំងឺរលាកក្រពះពោះវៀនរ៉ាំរ៉ៃអាចបង្កផលវិបាកធ្ងន់ធ្ងរ ដូចជាហូរឈាមពោះវៀន […]