backup og meta

នេះជាមូលហេតុមិនគួរអូសបន្លាយបញ្ហាទល់លាមក ត្រូវឆាប់ដោះស្រាយ

នេះជាមូលហេតុមិនគួរអូសបន្លាយបញ្ហាទល់លាមក ត្រូវឆាប់ដោះស្រាយ

ទល់លាមកជាបញ្ហាមួយដែលមនុស្សភាគច្រើនមិនថាចាស់ ឬក្មេងធ្លាប់បានឆ្លងកាត់ និងស្គាល់ពីទុក្ខលំបាក​មួយ​នេះ​។ អ្នក​មាន​បញ្ហា​ទល់លាមក​នឹង​មានអាការៈ ពិបាកបន្ទោបង់ ឈឺចាប់ និងមានអារម្មណ៍ថាបន្ទោបង់មិនអស់ពីពោះ។ ទល់​លាមក​ចែកចេញពីរប្រភេទខាន់ៗ គឺកម្រិតស្រាល និងកម្រិតធ្ងន់។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

កម្រិតស្រាល(ទល់លាមកស្រួចស្រាល់) អាចកើតឡើងរយៈពេល ១សប្ដាហ៍ ឬតិចជាង ២សប្ដាហ៍ អ្នកជំងឺអាចបន្ទោ​បង់តិចជាង ៣ដងក្នុង​មួយ​សប្ដាហ៍ និងអាចមានការឈឺចាប់បន្ដិចបន្ដួច។ រោគសញ្ញានេះអាចបាត់ទៅវិញដោយខ្លួនឯង ដោយអ្នកជំងឺអាចផ្ដាស់ប្ដូររបបអាហារ ពោលជ្រើសរើសរបបអាហារណាសម្បូរជាតិសរសៃ ញ៉ាំអាហារឲ្យបានទៀងទាត់ ញ៉ាំទឹក​ឲ្យបានច្រើន ហាត់ប្រាណ និងគេងឲ្យបានគ្រាប់គ្រាន់។

ទល់លាមកកម្រិតធ្ងន់ (ទល់លាមករ៉ាំរៃ) រោគសញ្ញានេះអ្នកជំងឺអាចកើតមានរយៈពេលចាប់ពី ២សប្ដាហ៍ឡើងទៅ។ អ្នកជំងឺអាចបន្ទោរបង់តិចជាង៣ដងក្នុងមួយសប្ដាហ៍ និងមានការឈឺចាប់ខ្លាំង ករណីខ្លះលាមកអ្នកជំងឺមានលាយឈាមមកជាមួយ។ ការទល់លាមករ៉ាំរៃ គឺជាសញ្ញាបង្ហាញថា ប្រព័ន្ធរំលាយអាហារកំពុងមានបញ្ហានៅផ្នែកណាមួយ រាប់ពីក្រពះ ដល់ពោះវៀនធំ។

ថ្វីដ្បិតតែទល់លាមករ៉ាំរ៉ៃធ្វើឲ្យអ្នកជំងឺមានការពិបាក ប៉ុន្ដែអាចព្យាបាលជាសះស្បើយ។ អ្នកជំងឺអាចពិគ្រោះ​ជាមួយគ្រូពេទ្យ ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងការវិវត្ដទៅជាជំងឺកាន់តែធ្ងន់ធ្ងរថែមទៀត។

ការទល់លាមកបែបណាស្ថិតក្នុងស្ថានភាពអាសន្ន?

ការទល់លាមកក្នុងដំណាក់កាលអាសន្ន មានន័យថា អ្នកជំងឺស្ថិតក្នុងដំណាក់កាលទល់លាមករ៉ាំរៃ ហើយមិនបានព្យាបាល។ បញ្ហានេះអាចបង្កការលំបាកកាន់តែធ្ងន់ធ្ងរ ប្រឈមនឹងគ្រោះថ្នាក់ដូចជា៖

ជំងឺឫសដូងបាត

អ្នកមានបញ្ហាទល់លាមករ៉ាំរៃ ដោយមិនបានព្យាបាល អាចប្រឈមនឹងការកើតជំងឺឫសដូងបាត ឬរីកសរសៃវ៉ែន នៅរន្ធទ្វារលាមក។ អាការៈនេះនឹងបង្កការលំបាកដល់អ្នកជំងឺ ពេលបន្ទោបង់។ ថ្វីដ្បិតតែករណីនេះមានភាគរយតិច ប៉ុន្ដែក៏ជាចំណុចព្រួយបារម្ភ មិនអាចប្រហែសបាន សម្រាប់អ្នកកើតជំងឺទល់លាមករ៉ាំរៃ។

ការប្រេះរន្ធគូទ

ការកកិត និងការខំប្រឹង ក្នុងកំលុងបន្ទោបង់អ្នកជំងឺទល់លាមកញឹកញាប់ពេក អាចបង្កឲ្យមានការដាច់ រលាត់រន្ធគូទ ក្នុងដំណាក់ដំបូង ហើយ​អ្នកជំងឺមានអាការៈឈឺក្រហាយ ពេលបន្ទោបង់។ ដំណាក់កាលបន្ទាប់អ្នកជំងឺ អាច​ឈាន​​​​​​ទៅដល់ការ ប៉ះពាល់សាច់ដុំរន្ធគូទ ជាដំណាក់កាលធ្ងន់ធ្ងរ និងត្រូវការការព្យាបាល។

ទល់លាមក

ជំងឺ diverticulitis

ការទល់លាមកយូពេកអាចបណ្ដាលឲ្យកើតជំងឺ diverticulitis ក្នុងពោះវៀន។ ជំងឺនេះច្រើនកើតក្នុងពោះវៀនធំ នៅ​ពេលដែលពោះវៀនមានការរលាក ឆ្លងមេរោគ ដោយការទល់លាមកយូរពេក។ ដូច្នេះហើយ អ្នកជំងឺត្រូវតែទទួលការព្យាបាលឲ្យបានលឿនបំផុត។

អត្ថបទគួរអាន៖

នៅមានរោគសញ្ញាសំខាន់ៗច្រើនទៀត ដែលអ្នកជំងឺត្រូវប្រយ័ត្នពេលជួបអាការៈទល់លាមក ដូចជា ហូរឈាម ក្អួត ក្តៅខ្លួន ស្រកទម្ងន់ភ្លាមៗ និងឈឺពោះខ្លាំង គឺត្រូវ ប្រញាប់ទៅមន្ទីរពេទ្យបានលឿនបំផុត ជៀសវាងមាន​បញ្ហា​ធ្ងន់​ធ្ងរ​ដល់សុខភាព។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Constipation is Often a Preventable Emergency https://newsnetwork.mayoclinic.org/discussion/constipation-is-often-a-preventable-emergency-4215/

ASK THE DOC: WHEN IS CONSTIPATION AN EMERGENCY? https://www.nafc.org/bhealth-blog/ask-the-expert-when-is-constipation-an-emergency

How to Know When Constipation Is an Emergency https://health.clevelandclinic.org/how-to-know-when-constipation-is-an-emergency/

anal fissure https://www.mayoclinic.org/diseases-conditions/anal-fissure/symptoms-causes/syc-20351424

Diverticulitis https://www.mayoclinic.org/diseases-conditions/diverticulitis/symptoms-causes/syc-20371758

កំណែ​ប្រែបច្ចុប្បន្ន

15/08/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចេកជាអាវុធមុខពីរ សម្រួលការបន្ទោបង់ផង ធ្វើឲ្យទល់លាមកផង

ឧស្សាហ៍ទល់លាមកគួរចៀសវាងអាហារទាំងប៉ុន្មានមុខនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 15, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម