backup og meta

រាកក្រោយញ៉ាំអាហារអាចជារោគសញ្ញា នៃជំងឺប្រព័ន្ធរំលាយអាហារ

រាកក្រោយញ៉ាំអាហារអាចជារោគសញ្ញា នៃជំងឺប្រព័ន្ធរំលាយអាហារ

ការរាកក្រោយញ៉ាំអាហារ ជាទូទៅអាការៈនេះអាចកើតឡើងចន្លោះពី ២០ ទៅ ៣០នាទី ឬច្រើនជាងនេះបន្ដិចក្រោយពេលញ៉ាំអាហាររួច ហើយក៏អាចបាត់ទៅវិញក្នុងរយៈពេលតិចជាង៣ថ្ងៃ។ ប្រសិន​ជាលក្ខណៈស្រាល គេ​ហៅ​ថា​ជាការរាកស្រួចស្រាល់ ប៉ុន្ដែក្នុងករណីខ្លះអាការៈនេះអាចអូសបន្លាយពេលយូរបង្កផលប៉ះពាល់ដល់សុខភាពបាន ឬមួយទៀតអាចជារោគសញ្ញាទូទៅនៃជំងឺផ្នែកប្រព័ន្ធរំលាយអាហារដែលបង្កទៅជារាករ៉ាំរៃ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

រាករូសស្រួចស្រាល់ក្រោយញ៉ាំអាហារ

ការរាកក្នុងរយៈពេលខ្លី ក្នុងលក្ខខណ្ឌខ្លះអាចបាត់ទៅវិញដោយខ្លួនឯង ប៉ុន្ដែលក្ខខណ្ឌខ្លះទៀត ទាមទារការប្រើប្រាស់ថ្នាំព្យាបាលកាត់បន្ថយអាការៈរំខាន។

-ការឆ្លងមេរោគ៖ មេរោគ​ក្នុងក្រពះបណ្ដាលឲ្យក្រពះប្រឈមនឹងការរលាកមិនអាចបំពេញមុខងារបានល្អ។ អាការៈនេះអាចបាត់ទៅវិញក្នុងរយៈពេលតិចជាង ៣ថ្ងៃ ដោយទាមទារការប្រើប្រាស់ថ្នាំដើម្បីព្យាបាល។

-ប្រតិកម្មជាតិឡាក់តូស៖ បញ្ហា​នេះគឺប្រព័ន្ធរំលាយអាហារមិនអាចបំបែកជាតិស្ករឡាក់តូស ដែល​​​បណ្ដាលឲ្យរាកភ្លាម ហើយអាការៈនេះនឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលខ្លី។ រោគសញ្ញារបស់វាគឺ ហើម​ពោះ ចុកពោះ និងរាកនេះឯង។ ស្រដៀងគ្នានោះ នៅមានជាតិស្ករ fructose មួយប្រភេទទៀត ដែលភាគច្រើនគឺមាន​នៅក្នុងផ្លែឈើ ក៏ជាមូលហេតុធ្វើឲ្យរាកបានដែរ។

-ការពុលអាហារ៖ បញ្ហា​នេះ​ស្ថិតក្នុងកម្រិតស្រាល អាចបង្កឲ្យរាកបាន។ អាការៈរាកបែបនេះ ក៏អាចបាត់ទៅវិញដោយខ្លួន​​ឯង ក្នុងរយៈពេលខ្លី។ រោគសញ្ញារបស់វា គឺការរាក ក្អួត និងវិលមុខ។

-អាហារមានផ្ទុកពពួកប៉ារាសិត៖ អាហារ​ប្រភេទ​នេះ​ក៏អាចបណ្ដាលឲ្យរាកបានដែរ។ ការរាកប្រភេទនេះអាចបាត់ទៅវិញ ដោយការព្យា​បាល​ប្រើប្រាស់ថ្នាំដើម្បីបញ្ចុះពពួកសត្វល្អិតពីប្រព័ន្ធរំលាយអាហារ។

រាករូសក្រោយញ៉ាំអាហារលក្ខណៈរ៉ាំរៃ

ប្រសិនជាញ៉ាំអាហារហើយមានអាការៈរាក ហើយរាកក្នុងរយៈពេលយូរ អាចជារោគសញ្ញានៃជំងឺមួយចំនួនក្នុងរាងកាយរបស់យើង។ ការរាកក្នុងលក្ខខណ្ឌបែបនេះ ទាមការធ្វើតេស្ដសុខភាព និងព្យាបាលឲ្យបានត្រឹមត្រូវទៅតាម​រោគសញ្ញា។

-ការរលាកពោះរៀន (IBS)៖ គឺជាជំងឹដែលបង្ហាញរោគសញ្ញាដោយការរាករូស ពិសេសក្រោយពេលញ៉ាំអាហារណាដែលមានជាតិខ្លាញ់ ឬហឹរតែម្ដង។ អ្នកមានជំងឺនេះប្រឈមនឹងការហើមពោះ រាក កើនឡើងជាតិហ្គាស និងចុកពោះ។ អ្នកជំងឺត្រូវតាមដានរោគសញ្ញា និងទទួលការព្យាបាលឲ្យត្រឹមត្រូវជាមួយគ្រូពេទ្យ។

-ជំងឺ Celiac៖ គឺជាជំងឺមួយប្រភេទដែលបង្កឡើងដោយ ប្រព័ន្ធភាពស៊ាំប្រឆាំងខ្លួនឯងក្នុងប្រព័ន្ធរំលាយអាហារ។ ប្រព័ន្ធភាពស៊ាំនឹងវាយប្រហារជាលិកាក្នុងពោះវៀនតូចនៅពេលដែលសារធាតុប្រូតេអ៊ីនម្យ៉ាងឈ្មោះថា Gluten បានចូលទៅដល់។ ការណ៍នេះបណ្ដាលឲ្យពោះវៀនតូចប្រឈមនឹងការរលាក ធ្វើឲ្យយើងចុកពោះ រាក ក្រោយពេលញ៉ាំអាហារដែលផ្ទុកប្រូតេអ៊ីននោះចូលទៅ។

-ការរលាកពោះវៀនធំ៖ ការ​រលាក​នេះ​អាចបណ្ដាលឲ្យរាកក្រោយពេលញ៉ាំអាហារបានដែរ។ អាការៈនេះបង្ហាញរោគសញ្ញាក្រោយពេលយើងញ៉ាំអាហារ ដូចជាការរាក ឈឺពោះ និងកើនឡើងជាតិហ្គាស។ ជាមួយគ្នានេះ អ្នកជំងឺត្រូវទទួលការព្យាបាលពីគ្រូពេទ្យឲ្យបានត្រឹមត្រូវ និងគ្រប់គ្រងរបបអាហារឲ្យបានល្អ។

រាកដោយរបបអាហារ

អត្ថបទគួរអាន៖

ប្រសិនមានអាការៈរាកបែបនេះ តើគួរដោះស្រាយបែបណា?

កត្ដាមួយចំនួនយើងអាចព្យាបាលបានដោយខ្លួនឯង ជាមួយនឹងការផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃដូចជា ការជៀសវាងប្រភេទអាហារដែលធ្លាប់បង្កឲ្យយើងរាក ការញ៉ាំអាហារដែលប្រកបដោយអនាម័យ និងជាតិសរសៃ ការទម្លាប់ញ៉ាំតិចប៉ុន្ដែច្រើនដង កាត់បន្ថយបញ្ហាស្ដ្រេស គេងឲ្យបានគ្រប់គ្រាន់ និងផឹកទឹកឲ្យបានច្រើន។ ក្នុងករណីដែលមិនបាន​ធូរ​ស្រាល និង​បន្ដកើតឡើងលើសពី ២ថ្ងៃ បូករួម​នឹង​ការ​អស់កម្លាំង វិលមុខ ក្អួត ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ ឲ្យដឹងលទ្ធផលពីមូលហេតុនៃការរាកនេះ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What is diarrhea? https://www.niddk.nih.gov/health-information/digestive-diseases/diarrhea/definition-facts

Mom’s Advice Is Still the Best for Treating Diarrhea https://health.clevelandclinic.org/moms-advice-is-still-the-best-for-treating-diarrhea/

Diarrhea and Diet https://badgut.org/information-centre/health-nutrition/diarrhea-and-diet/ 

Diarrhea https://my.clevelandclinic.org/health/diseases/4108-diarrhea 

កំណែ​ប្រែបច្ចុប្បន្ន

07/09/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ អឿ អ៊ុយ


អត្ថបទពាក់ព័ន្ធ

ក្តៅ​កាន់​តែ​ខ្លាំង មក​​ដឹង​​ពី​​តិចនិក​​មិន​ឲ្យ​កូន​តូច​ៗ​​ទាស់​​​នំ​​ចំណី រាក ក្អួត (វីដេអូ)

ហេតុអ្វីអ្នកខ្លះញ៉ាំអាហារហឹរហើយចេះតែរាករូសរាល់ដង?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 07, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម