ជំងឺរលាកពោះវៀនធំរ៉ាំរៃ (IBS) គឺជាដំណើរការមិនប្រក្រតីនៃមុខងាររបស់ពោះវៀនធំ បណ្ដាលមកពីការរលាក។ ជាក់ស្ដែងណាស់ពោះវៀនធំមានមុខងារសំខាន់ ជួយស្រូបជាតិទឹកពីកាកសំណល់ និងបញ្ចេញចោល។ ក្នុងករណីដែលពោះវៀនធំមានបញ្ហា មិនអាចបំពេញមុខងារបានល្អ អ្នកជំងឺនឹងមានអាការៈដូចជា អាចរាក ឬទល់លាមក ក្អួត អស់កម្លាំង និងចុកពោះជាដើម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ក្រោយបង្ហាញរោគសញ្ញាទាំងនេះ អ្នកជំងឹត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យពិនិត្យសុខភាព ដើម្បីធ្វើតេស្ដស្វែងរកមូលហេតុឲ្យបានត្រឹមត្រូវ។ ជំងឺរ៉ាំរៃមួយនេះត្រូវធ្វើតេស្ដដូចជា៖
- ការធ្វើតេស្ដឈាម ដើម្បីពិនិត្យរកមើលមូលហេតុបង្ក ក្នុងករណីដែលអ្នកជំងឺអាចមានជំងឺប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង។
- កាធ្វើតេស្ដលាមក ដើម្បីស្វែងរកការឆ្លងពពួកមេរោគ។
ក្រោយធ្វើតេស្ដដឹងលទ្ធផលថាមានជំងឹរលាកពោះវៀនធំរ៉ាំរៃ ប្រការសំខាន់ៗដែលអ្នកជំងឺត្រូវធ្វើដូចជា៖
ប្រការគួរធ្វើ
- ត្រូវញ៉ាំអាហារដោយមានបន្លែ សាច់ តាមលទ្ធភាពដែលអាចធ្វើបាន
- តាមដានសុខភាពជាប្រចាំក្រោយពេលញ៉ាំអាហារ
- ជៀសវាងប្រភេទអាហារណាដែលបង្កការរំញោចខ្លាំងដល់ពោះវៀន ពិសេសអាហារបង្កការរាក
- ត្រូវញ៉ាំអាហារឲ្យបានគ្រប់ពេល និងទៀងពេល
- ត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើន គេងឲ្យបានគ្រប់គ្រាន់
- ឆ្លៀតពេលហាត់ប្រាណឲ្យបានជាប្រចាំ
- ញ៉ាំទឹកឲ្យបាគ្រប់គ្រាន់
ប្រការមិនគួរធ្វើ
- កុំព្យាយាមរំលង ឬពន្យាពេលញ៉ាំអាហារ
- កុំញ៉ាំអាហារលឿន
- កុំញ៉ាំអាហារខ្លាញ់ អាហារហឹរ និងអាហាកែរច្នៃ
- កុំញ៉ាំអាហារ ឬបន្លែឆៅ
- កុំផឹកតែ ឬកាហ្វេលើសពី៣ពែងក្នុងមួយថ្ងៃ
- កុំផឹកគ្រឿងស្រវឹងច្រើន
តើអ្នកជំងឹអាចព្យាបាលរោគសញ្ញាដោយខ្លួនឯងបានដែរទេ?
ជាក់ស្ដែងណាស់ រោគសញ្ញានៃជំងឺរលាកពោះវៀនធំរ៉ាំរៃ អាចបង្កការរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ។ ដូច្នេះក្រោយធ្វើតេស្ដដឹងលទ្ធផល អ្នកជំងឺអាចអនុវត្ដវិធីសាស្ដ្រមួយចំនួនដើម្បីកាត់បន្ថយបញ្ហា។
[embed-health-tool-pregnancy-weight-gain]
រោគសញ្ញា រាករូស ទល់លាមក ឈឺពោះ និងអស់កម្លាំង អ្នកជំងឺអាចអនុវត្ដវិធីងាយៗទាំងនេះ មានដូចជា ការញ៉ាំអាហារទន់ៗងាយស្រួលរំលាយជាប្រចាំ និងជៀសវាងប្រភេទអាហាររឹងពិបាករំលាយ ដូចជាបន្លែស្ពៃក្ដោប ប្រូខូលី ខាត់ណា និង ប្រភេទអាហារក្រៀម ស្ងួតជាដើម។ នៅមានពពួករបបអាហារដែលមានរស់ជាតិផ្អែម ដូចជាប្រភេទភេសជ្ជៈកំប៉ុង ក៏ត្រូវកាត់បន្ថយដែរ ពិសេសអនុវត្តការណែនាំរបស់គ្រូពេទ្យឲ្យបានត្រឹមត្រូវ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
តើជំងឺរលាកពោះវៀនធំរ៉ាំរៃអាចព្យាបាលជាសះស្បើយដែរទេ?
គិតទៅដល់ការព្យាបាលឲ្យជំងឺមួយនេះជាដាច់ស្រលះ គឺមិនទាន់មាននៅឡើយទេ ក៏ប៉ុន្ដែគេអាចព្យាបាល រោគសញ្ញា គ្រប់គ្រងស្ថានភាពជំងឺ។ មួយវិញទៀត អ្នកជំងឺអាចគ្រប់គ្រងរបបអាហារឲ្យបានត្រឹមត្រូវ និងផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃមួយចំនួនដើម្បីទប់ស្កាត់ការវិវត្ដជំងឹទៅជាធ្ងន់ធ្ងរបាន។