backup og meta

ស្ករគ្រាប់ និងភេសជ្ជៈបន្ថែមពណ៌ អាចបង្ករឲ្យរលាកពោះវៀនរ៉ាំរ៉ៃ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ករគ្រាប់ និងភេសជ្ជៈបន្ថែមពណ៌ អាចបង្ករឲ្យរលាកពោះវៀនរ៉ាំរ៉ៃ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​បន្ថែម​ពណ៌​ទៅ​លើ​អាហារ​ ត្រូវ​បាន​ប្រើប្រាស់​ជា​ទូទៅ​ ដើម្បី​ជួយ​ឲ្យ​អាហារ​កាន់​តែ​មាន​ភាព​ទាក់ទាញ។ ប៉ុន្តែ​ អាហារ​ប្រភេទ​នេះ អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ច្រើន ក៏​ដូចជា​អាច​បំផ្លាញ​ដល់​សុខភាព​ពោះវៀន​របស់​យើង​។ ជាក់ស្តែង​ តាម​ការ​សិក្សា​ថ្មី​មួយ​​បាន​បង្ហាញ​ថា ការ​ញ៉ាំ​សារធាតុ​បន្ថែម​ពណ៌​Allura Red​រយៈពេល​យូរ ដែល​​មាន​នៅ​ក្នុង​ស្ករ​គ្រាប់​ ភេសជ្ជៈ​ដែល​មាន​ជាតិ​​កាហ្វេអ៊ីន ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ និង​Cerealsមួយ​ចំនួន​ អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ (IBDs) ជំងឺ​Crohn’s disease និង​ជំងឺ​រលាក​ពោះវៀន​ធំ​។

គ្រោះថ្នាក់​នៃ​សារធាតុAllura Redលើ​សុខភាព​ពោះវៀន

​​អ័រម៉ូន​Serotonin ដែល​មាន​នៅ​ក្នុង​ពោះវៀន​ ជា​​កត្តា​ចម្បង​ដែល​​រុញច្រាន​សារធាតុ​បន្ថែម​ពណ៌​Allura Red​ឲ្យ​​ជ្រាប​ចូល​ទៅ​ក្នុង​ពោះវៀន។ ជាង​នេះ​ទៅ​ទៀត ការ​ញ៉ាំ​សារធាតុ​​មួយ​នេះ ក៏​អាច​ប៉ះបង្កឲ្យ​អាលែកហ្ស៊ី វិបត្តិ​ប្រព័ន្ធ​ភាព​ស៊ាំ ​​បញ្ហា​អាកប្បកិរិយា​ រួម​ទាំង​បញ្ហា​ផ្ចង់​អារម្មណ៍ ចំពោះ​កុមារ​ផង​ដែរ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

​មូលហេតុ​បង្ក​នៃ​​​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ

ថ្វី​ត្បិត​តែ​​អ្នក​ជំនាញ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ជាក់លាក់​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​សិក្សា​បាន​បង្ហាញ​ថា កត្តា​ហ្សែន​ អតុល្យភាព​Microbiota និង​ពពួក​អាហារ​​កែច្នៃ ដូចជា​​សារធាតុ​បន្ថែម​ពណ៌​​ អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មួយ​នេះ។

រលាកពោះវៀន២

[embed-health-tool-heart-rate]

រោគសញ្ញា​នៃ​ជំងឺ​រលាក​ក្រពះ​ពោះវៀន​រ៉ាំរ៉ៃ

រោគសញ្ញា​នៃ​ជំងឺ​រលាក​ក្រពះ​ពោះវៀន​រ៉ាំរ៉ៃ អាច​ប្រែប្រួល​អាស្រ័យ​លើ​ផ្នែក​​នៃ​ពោះវៀន​ដែល​រលាក​។ អ្នក​ដែល​ប្រឈម​នឹង​ជំងឺ​នេះ ច្រើន​មាន​អាការៈ​ចុកពោះ រាក​មាន​ឈាម​ គ្រុន​ក្តៅ ស្រក​ទម្ងន់​ បាត់បង់​ចំណង់​អាហារ ឈឺ​បត់​ជើង​ធំ​ភ្លាម​ៗ និង​ស្លេកស្លាំង​ដោយ​កង្វះ​ជាតិ​ដែក។ ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ព្យាបាល ជំងឺ​រលាក​ក្រពះ​ពោះវៀន​រ៉ាំរ៉ៃ​អាច​បង្ក​ផល​វិបាក​ធ្ងន់ធ្ងរ​ ដូចជា​​ហូរ​ឈាម​ពោះវៀន​ ធ្លាយ​ពោះវៀន​ កង្វះ​អាហារូបត្ថម្ភ និង​ថែម​ទាំង​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​ថែម​ទៀត​ផង។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Food Additives, Gut Microbiota, and Irritable Bowel Syndrome: A Hidden Track

https://www.ncbi.nlm.nih.gov/pmc/articles/PMC7730902/

5 Foods to Avoid if You Have IBS

https://www.hopkinsmedicine.org/health/conditions-and-diseases/irritable-bowel-syndrome-ibs/5-foods-to-avoid-if-you-have-ibs

These Foods May Be Making Your IBS Worse

https://www.templehealth.org/about/blog/these-foods-may-be-making-your-ibs-worse

កំណែ​ប្រែបច្ចុប្បន្ន

13/01/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រការគួរ និងមិនគួរធ្វើ សម្រាប់អ្នកមានរោគសញ្ញារលាកពោះវៀនធំរ៉ាំរៃ

អនុវត្តទម្លាប់ ៥យ៉ាងនេះជួយឲ្យពោះវៀនមានសុខភាពល្អប្រសើរ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 13, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម