ជំងឺរលាកថ្លើមប្រភេទ A និង B សុទ្ធតែប៉ះពាល់ដល់សរីរាង្គថ្លើមយើង ប៉ុន្តែការចម្លង រយៈពេល និងផលប៉ះពាល់មិនដូចគ្នាទេ។ អ៊ីចឹងហើយ គ្នាយើងគួរស្វែងយល់ពីលក្ខណៈខុសគ្នានៃជំងឺរលាកថ្លើមទាំង២ប្រភេទនេះ ដើម្បីចាត់វិធានការការពារ និងគ្រប់គ្រងឱ្យបានទាន់ពេលវេលា។
អ្វីទៅជាជំងឺរលាកថ្លើមប្រភេទ A? មានរោគសញ្ញាអ្វីខ្លះ និងឆ្លងតាមរយៈណា?
ជំងឺរលាកថ្លើមប្រភេទ A គឺជាការឆ្លងមេរោគថ្លើម ដែលបណ្តាលមកពីវីរុសរលាកថ្លើមប្រភេទ A (HAV)។ វារាលដាលជាចម្បងតាមរយៈផ្លូវលាមក ការញ៉ាំអាហារ ឬទឹកដែលមានមេរោគ។
ចំពោះរោគសញ្ញាទូទៅនៃជំងឺរលាកថ្លើមប្រភេទ A មានដូចជា អស់កម្លាំង ចង្អោរ ឈឺពោះ ជំងឺខាន់លឿង និងគ្រុនក្តៅ។ ជាទូទៅ រោគសញ្ញានឹងលេចឡើងនៅចន្លោះពី២ ទៅ៦សប្តាហ៍ ក្រោយពេលឆ្លងមេរោគ ហើយអាចបន្តរយៈពេលជាច្រើនសប្តាហ៍ ទៅច្រើនខែ។ ជំងឺរលាកថ្លើមប្រភេទនេះ មិនបង្កជាជំងឺរ៉ាំរ៉ៃទេ ហើយនៅក្នុងករណីភាគច្រើនដែរ ក៏មិនបណ្តាលឱ្យខូចថ្លើមក្នុងរយៈពេលវែងដែរ។
ចុះចំណែកជំងឺរលាកថ្លើមប្រភេទ B?
ជំងឺរលាកថ្លើមប្រភេទ B បង្កឡើងដោយវីរុសរលាកថ្លើមប្រភេទ B ដែលអាចឆ្លងតាមរយៈឈាម ទឹកកាម និងសារធាតុរាវនៅក្នុងខ្លួនយើង។ ជំងឺរលាកថ្លើមប្រភេទនេះ ជាទូទៅឆ្លងតាមរយៈឈាម និងសារធាតុរាវនៅក្នុងខ្លួន នៅពេលដែល៖
• រួមភេទដោយមិនបានការពារ
• ប្រើម្ជុល ឬស៊ឺរ៉ាំងរួមគ្នា
• ឆ្លងពីម្តាយទៅកូន នៅពេលសម្រាល
• ប្រើប្រាស់ឡាម ឬប្រដាប់កោររោមជាមួយនឹងអ្នកជំងឺ។
គ្នាយើងភាគច្រើនដែលកើតជំងឺរលាកថ្លើមប្រភេទ B ស្រួចស្រាល់មិនបង្ហាញរោគសញ្ញាទេ ហើយចំពោះរោគសញ្ញាដែលអាចកើតមានឡើងវិញ រួមមាន អស់កម្លាំង ទឹកនោមល្អក់ ជំងឺខាន់លឿង និងមិនស្រួលពោះ។
[embed-health-tool-bmi]
យុទ្ធសាស្រ្តបង្ការជំងឺរលាកថ្លើមប្រភេទ A និង B
ការចាក់វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទ A និង B មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបង្ការជំងឺនេះ ហើយវាក៏មានសុវត្ថិភាព ប្រសិទ្ធភាព ព្រមទាំងអាចការពារបានយូរអង្វែងថែមទៀតផង។ វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទ B គឺជាវ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីកដំបូងគេរបស់ពិភពលោក ដែលអាចការពារជំងឺមហារីកថ្លើម ដែលបណ្តាលមកពីការឆ្លងមេរោគរ៉ាំរ៉ៃ។
អង្គការសុខភាពពិភពលោកបានណែនាំថា៖
- វ៉ាក់សាំងរលាកថ្លើមប្រភេទ B គួរចាក់នៅរយៈពេល ២៤ម៉ោងដំបូង ក្រោយទារកកើត និងចាក់បន្ថែមចំនួន ២- ៣ ដូសទៀត
- វ៉ាក់សាំងរលាកថ្លើមប្រភេទ A សម្រាប់កុមារចាប់ពីអាយុ ១ ខួបឡើង ចំពោះកុមារដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ។
- ចំពោះមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ឬអ្នកដែលស្ថិតក្នុងហានិភ័យនៃការឆ្លងមេរោគ គួរទទួលការចាក់វ៉ាក់សាំងទាំងរលាកថ្លើមប្រភេទ A និងប្រភេទB ឱ្យបានគ្រប់ដូស ទើបអាចការពារខ្លួនកុំឱ្យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរដោយសារតែជំងឺរលាកថ្លើម។
ចំណុចសំខាន់
យុទ្ធសាស្រ្តបង្ការជំងឺរលាកថ្លើមប្រភេទ A និងB
ការចាក់វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទ A និងB មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីបង្ការជំងឺនេះ ហើយវាក៏មានសុវត្ថិភាព ប្រសិទ្ធភាព ព្រមទាំងអាចការពារបានយូរអង្វែងថែមទៀតផង។ វ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទ B គឺជាវ៉ាក់សាំងប្រឆាំងនឹងជំងឺមហារីកដំបូងគេរបស់ពិភពលោក ដែលអាចការពារជំងឺមហារីកថ្លើម ដែលបណ្តាលមកពីការឆ្លងមេរោគរ៉ាំរ៉ៃ។
អង្គការសុខភាពពិភពលោកបានណែនាំថា៖
- វ៉ាក់សាំងរលាកថ្លើមប្រភេទ B គួរចាក់នៅរយៈពេល ២៤ម៉ោងដំបូង ក្រោយទារកកើត និងចាក់បន្ថែមចំនួន ២- ៣ ដូសទៀត
- វ៉ាក់សាំងរលាកថ្លើមប្រភេទ A សម្រាប់កុមារចាប់ពីអាយុ ១ ខួបឡើង ចំពោះកុមារដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ។
- ចំពោះមនុស្សពេញវ័យដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ឬអ្នកដែលស្ថិតក្នុងហានិភ័យនៃការឆ្លងមេរោគ គួរទទួលការចាក់វ៉ាក់សាំងទាំងរលាកថ្លើមប្រភេទ A និងប្រភេទB ឱ្យបានគ្រប់ដូស ទើបអាចការពារខ្លួនកុំឱ្យប្រឈមនឹងផលវិបាកធ្ងន់ធ្ងរដោយសារតែជំងឺរលាកថ្លើម។
អត្ថបទគួរអាន៖
- ដឹងថាធ្វើការរវល់ច្រើនមិនសូវបានចម្អិនម្ហូប តែអាហារប្រភេទនេះគួរកាត់បន្ថយខ្លះ
- លាបពណ៌សក់ និងអ៊ុតសក់ត្រង់ច្រើន អាចប្រឈមជំងឺមហារីកសុដន់
- គួរជ្រើសរើសក្រែមលាបមាត់បែបណាទើបសុវត្ថិភាព?
- កុំចេះតែផឹក! ភេសជ្ជៈផ្អែម បង្កជំងឺមហារីកច្រើនមុខ
- ករណីមានជំងឺទឹកនោមផ្អែម អាចប្រឈមខ្ពស់ កើតជំងឺមហារីក ១ទៀត
- ញ៉ាំអាហារទាំងនេះប្រចាំថ្ងៃមិនល្អទេ អាចប្រឈមជំងឺមហារីក