ដូចដែរយើងទាំងអស់គ្នាបានដឹងហើយថា វីរុស COVID-19 កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងប្រទេសកម្ពុជាយើង ដែលបណ្តាលឲ្យមនុស្សជាច្រើនចាប់ផ្តើមគិតច្រើន និងអាចប៉ះពាល់ដល់អារម្មណ៍ ជាពិសេសអាចប៉ះពាល់ដល់អ្នកដែលមានជំងឺផ្លូវចិត្តតែម្តង។
លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសជំងឺផ្លូវចិត្ត បានឲ្យដឹងថា នៅអំឡុងពេលដែលមានភាពច្របូកច្របល់នេះ អ្នកដែលងាយទទួលផលប៉ះពាល់ខ្លាំងជាងមនុស្សទូទៅ គឺអ្នកជំងឺផ្លូវចិត្ត ព្រោះអ្នកជំងឺផ្លូវចិត្តឆាប់ព្រួយបារម្ភច្រើន ជាពិសេសរឿងដែលមិនទាន់កើតមាន។ លោកវេជ្ជបណ្ឌិត បានឲ្យដឹងទៀតថា ជាធម្មតាក្នុងពេលដ៏គួរបារម្ភនេះ អ្នកជំងឺផ្លូវចិត្តតែងបង្ហាញអាកប្បកិរិយា និងអាការៈដូចជា៖
– អារម្មណ៍ឡេះឡះ ញ័រទ្រូង ឈឺក្បាល
– នៅមិនសុខ
– គេងមិនលក់ ឬគេងឆាប់ភ្ញាក់
– ឈឺក្រពះ។
លើសពីនេះ អ្នកជំងឺផ្លូវចិត្តអាចប្រុងប្រយ័ត្នជ្រុល ទូរស័ព្ទទៅក្រុមគ្រួសារញឹកញាប់ដដែលៗ លាងដៃជាមួយអាល់កុលច្រើនដងជ្រុល បណ្តាលឲ្យរលាកស្បែកជាដើម។
ទោះយ៉ាងណា លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានបញ្ជាក់ថា ការភ័យខ្លាចទាំងនេះគ្រាន់តែជាប្រតិកម្មរបស់មនុស្សទល់នឹងហេតុការណ៍ដែលគួរឲ្យភ័យរន្ធត់ប៉ុណ្ណោះ វាមិនអាចប៉ះពាល់ផ្លូវអារម្មណ៍បានរហូតនោះទេ។
អត្ថបទពាក់ព័ន្ធ៖
- ព្រឹកនេះ កម្ពុជារកឃើញស្ត្រីវៀតណាម ស្នាក់នៅខុនដូកោះពេជ្រ ឆ្លង COVID-19
- រាជរដ្ឋាភិបាល ដាក់កំហិតមិនឲ្យធ្វើដំណើរឆ្លងខេត្ត និងស្រុក
- ដោះស្រាយបញ្ហាផ្លូវចិត្តក្នុងពេលរាតត្បាតវីរុស COVID-19 ដោយវិធីទាំងនេះ
- សម្រួលភាពតានតឹង អំឡុងការរាលដាលវីរុស COVID-19 ដោយវិធីទាំងនេះ
- ទង្វើប្លែកៗជឿថាអាចការពារ COVID-19 បាន បែរជានាំឲ្យឆ្លងទៅវិញ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕