បើនិយាយដល់ធម្មជាតិបៃតង “Hello គ្រូពេទ្យ’ ចង់លើកឡើងបន្តិចពាក់ព័ន្ធវីតាមីន N ប្រហែលគ្នាស្តាប់ទៅអាចចម្លែក ស្អីទៅវីតាមីន N? គ្នាយើងខ្លះច្បាស់ជាអត់ធ្លាប់ឮទេ មិនអ៊ីចឹង ! ពាក្យថា វីតាមីន N ត្រូវក្រុមអ្នកវិទ្យាសាស្ត្រ និងចិត្តសាស្ត្របង្កើតឡើង ដោយសំដៅលើធម្មជាតិយើងនេះឯង ព្រោះមានឥទ្ធិពលដ៏អស្ចារ្យអាចជួយដល់សុខភាពផ្លូវចិត្តបានយ៉ាងច្រើន។ ចង់ដឹងវីតាមីន N ឬធម្មជាតិបៃតងជួយអ្វីបានខ្លះ អត្ថបទនេះ នឹងបញ្ជាក់ប្រាប់។
១- ជួយស្រាយបញ្ហាថប់បារម្ភ ស្ត្រេស និងបាក់ទឹកចិត្ត
ធម្មជាតិបៃតង ត្រូវចាត់ទុកជាវីតាមីនអស្ចារ្យបំផុតសម្រាប់សុខភាពផ្លូវចិត្ត ដោយនៅពេលយើងគ្រាន់តែសម្រាកនៅខាងក្រៅជាមួយធម្មជាតិ នឹងអាចជួយរំសាយបញ្ហាជាច្រើន រាប់ទាំងជំងឺថប់បារម្ភ ស្ត្រេស និងបាក់ទឹកចិត្ត។
ក្នុងការសិក្សាមួយចំនួន បង្ហាញពីលទ្ធផលវិជ្ជមានរបស់ធម្មជាតិទៅលើសុខភាពផ្លូវចិត្តរបស់មនុស្ស ដោយគ្នាយើងក៏អាចសម្គាល់បាន នៅពេលយើងបានឃើញធម្មជាតិស្រស់បំព្រង ឮសំឡេងសត្វយំ ខ្យល់បកល្វើយៗ ពិសេសបើធ្លាប់ចំណាយពេលនៅជាមួយធម្មជាតិទៀតនេះ ច្បាស់ជាមានអារម្មណ៍ស្រស់ស្រាយខ្លាំងមួយរំពេច។
ការចំណាយពេលជាមួយធម្មជាតិ គឺមានទំនាក់ទំនងជ្រាលជ្រៅ អាចកាត់បន្ថយអារម្មណ៍អវិជ្ជមាន រាប់បញ្ចូលទាំងរោគសញ្ញាជំងឺថប់បារម្ភ បាក់ទឹកចិត្ត ជំងឺពាក់ព័ន្ធផ្លូវចិត្តមួយចំនួនទៀត ដូចជា ឆាប់ខឹង ឈឺក្បាល តានតឹងអារម្មណ៍ ពិបាករំលាយអាហារជាដើម។
គ្នាយើងមានអារម្មណ៍ស្ត្រេសខ្លាំងមែនអត់? ក្រុមអ្នកស្រាវជ្រាវ បង្ហាញថា រវាងធម្មជាតិ និងការកាត់បន្ថយស្ត្រេស គឺមានទំនាក់ទំនងគ្នា។ បញ្ហាស្ត្រេស អាចរំសាយបាត់ត្រឹមរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ដែលយើងសម្របខ្លួន ឬកំពុងស្ថិតក្នុងបរិយាកាសធម្មជាតិបៃតង ថែមទាំងអាចកាត់បន្ថយការតានតឹងសាច់ដុំ ឡើងសម្ពាធឈាម និងសកម្មភាពខួរក្បាលយ៉ាងមានប្រសិទ្ធភាព។
ពេលវេលាជាមួយធម្មជាតិបៃតង អាចជួយកាត់បន្ថយការបញ្ចេញអ័រម៉ូនករទីស៊ុល ដែលជាអ័រម៉ូនស្ត្រេស ដោយជំនួសមកវិញ នូវកម្រិតអ័រម៉ូនអ៊ីនដូហ្វីន និងដូប៉ាមីន ដែលសុទ្ធសឹងជាអ័រម៉ូនសប្បាយ។
អត្ថបទពាក់ព័ន្ធ៖
- នៅក្នុងផ្ទះយូរពេកអាចប្រឈមបញ្ហាផ្លូវចិត្ត សាកវិធីនេះអាចជួយដោះស្រាយបាន
- ស្ត្រេសនឹងការងារ ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង
២- គុណប្រយោជន៍សុខភាពផ្លូវចិត្តផ្សេងទៀត
ធម្មជាតិ ក៏ជួយពង្រឹងសុខភាពខួរក្បាលយ៉ាងច្រើនមហាសាលដូចគ្នា។ ការប៉ះពាល់ជាមួយធម្មជាតិ អាចជួយស្តារសមត្ថភាពខួរក្បាលឡើងវិញ បង្កើនថាមពល ពង្រឹងលើការផ្ចង់អារម្មណ៍ ឬផ្តោតលើអ្វីមួយ។ ការសិក្សារកឃើញថា រស់នៅក្បែរធម្មជាតិ អាចកាត់បន្ថយហានិភ័យកើតជំងឺ ADHD (Attention deficit hyperactivity disorder) ដែលធ្វើឲ្យយើងពិបាកផ្ទង់អារម្មណ៍ខ្លាំង។
លើសពីនេះ បើយើងមានបញ្ហាគេងមិនលក់ គ្រាន់តែចំណាយពេលថ្ងៃ ដើរលេងកន្លែងមានដើមឈើច្រើនប្រមាណ ២ម៉ោង គឺគ្រប់គ្រាន់ដើម្បីពង្រឹងគុណភាពដំណេកយើងបាន អាចជួយព្យាបាលជំងឺគេងមិនលក់យ៉ាងឆាប់រហ័ស ព្រោះថា ការគេងមិនមានពន្លឺរំខាន នឹងទទួលបានពន្លឺថ្ងៃពីការដើរតាមកន្លែងមានដើមឈើច្រើន អាចជួយរៀបចំឡើងវិញនៅនាឡិកាក្នុងខ្លួនយើងឲ្យដំណើរការបានល្អ។
អត្ថបទពាក់ព័ន្ធ៖
- គេងមិនលក់ នាំឲ្យមានបញ្ហាសុខភាពទាំងនេះ
- ផឹកទឹកគ្រប់គ្រាន់សំខាន់ចំពោះសុខភាព ចុះធ្វើម៉េចដឹងថាគ្រាប់គ្រាន់?
- ផឹកទឹកក្តៅផ្ដល់គុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាព គ្នាយើងតិចណាស់ដែលដឹង
- យប់ឡើងគេងមិនងាយលក់ សាក៦វិធីនេះអាចជួយឲ្យគេងលក់ស្រួល
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕