អង្គការសុខភាពពិភពលោកបានផ្សព្វផ្សាយឲ្យដឹងថា ជំងឺរបេងនៅតែជាឃាតករឆ្លងដ៏សាហាវបំផុតរបស់ពិភពលោក។ ក្នុងមួយថ្ងៃមានមនុស្សជាង ៤.០០០ នាក់បានបាត់បង់ជីវិតដោយសារជំងឺរបេង ហើយមនុស្សជិត ៣០.០០០ នាក់ធ្លាក់ខ្លួនឈឺដោយសារជំងឺដែលអាចបង្ការ និងព្យាបាលបានមួយនេះ។
យោងតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ជំងឺរបេងអាចកើតឡើងម្តងទៀត ឬលាប់ឡើងវិញបាន ហើយវាមានកត្តា២ដែលជាហេតុបង្កឲ្យកើតឡើងវិញបាននោះគឺ៖
ទី១. ការដំណើរការឡើងវិញ (Reactivation)៖ សូម្បីតែក្រោយពេលព្យាបាលជំងឺរបេងពេញលេញក៏ដោយ បាក់តេរីអាចរស់នៅដោយស្ងៀមស្ងាត់នៅក្នុងខ្លួនរបស់យើង។ បាក់តេរីអសកម្មទាំងនេះអាចរីកសាយភាយនៅពេលណាដែលស្ថានភាពសុខភាពមិនអំណោយផលដូចជា ប្រព័ន្ធភាពស៊ាំមិនល្អ ហើយអាចបណ្តាលឱ្យមានជំងឺរបេងម្តងទៀត។
ទី២. ការឆ្លងមេរោគឡើងវិញ (Re-infection)៖ កត្តាទូទៅមួយទៀត គឺការឆ្លងមេរោគបាក់តេរីរបេងឡើងវិញដែលបណ្តាលឱ្យកើតជំងឺនេះ។ ដូចគ្នានឹងកត្តាទីមួយដែរ ការឆ្លងមេរោគឡើងវិញក៏ត្រូវបានកំណត់យ៉ាងធំដោយប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់យើងផងដែរ។
យើងមិនអាចការពារជំងឺរបេងបានរហូតនោះទេ ប៉ុន្តែយើងអាចចាត់វិធានការដើម្បីកាត់បន្ថយហានិភ័យក្នុងការកើតឡើងបាន។ វិធីល្អបំផុតដើម្បីបង្ការជំងឺរបេងពីការកើតឡើងម្តងទៀតបាន គឺត្រូវប្រើថ្នាំឲ្យបានត្រឹមត្រូវតាមការណែនាំរបស់វេជ្ជបណ្ឌិត ហើយជាក់ស្តែង ការនៅឆ្ងាយពីមនុស្សដែលមានផ្ទុកជំងឺរបេង ក៏ជួយកាត់បន្ថយហានិភ័យនៃការកើតឡើងវិញផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- ក្រុមមនុស្សណាខ្លះប្រឈមនឹងជំងឺរបេងខ្លាំងជាងគេ?
- វ៉ាក់សាំងថ្មី របស់អូស្ត្រាលី មានប្រសិទ្ធភាពខ្ពស់ បង្ការឆ្លងមេរោគរបេង
- អាមេរិក ដាក់ឲ្យប្រើប្រាស់ថ្នាំរបេងថ្មី មានប្រសិទ្ធភាពខ្ពស់ព្យាបាលអ្នកជំងឺរបេងស៊ាំនឹងថ្នាំ
- ថៃ ផលិតប្រដាប់តេស្ដជំងឺរបេងខ្លួនឯងបាន តែមួយម៉ោងអាចដឹងថាឈឺឬអត់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]