អាលែកហ្ស៊ី គឺជាប្រតិកម្មដែលឆ្លើយតបរបស់រាងកាយទៅនឹងសារធាតុមកពីខាងក្រៅចូលមកក្នុងខ្លួនដែលសារធាតុនោះមានឈ្មោះថាអង់ទីសែន ឬអាលែកហ្សែន។ នៅពេលដែលសារធាតុអាលែកហ្សែននេះចូលមកក្នុងខ្លួនបានធ្វើឲ្យប្រព័ន្ធការពារចាប់ផ្ដើមមានប្រតិកម្មអាលែកហ្ស៊ីហើយផលិតនូវសារធាតុគីមីម៉្យាងដែលធ្វើឲ្យរលាកទៅលើសរីរាង្គដែលប៉ះពាល់ ជាពិសេសគឺប្រព័ន្ធដង្ហើមដែលបណ្ដាលឲ្យកើតជំងឺហឺតអាលែកហ្ស៊ី។
១–តើជំងឺហឺតអាលែកហ្ស៊ីជាអ្វី?
ជំងឺហឺតអាលែកហ្ស៊ី គឺជាជំងឺដែលកើតឡើងដោយសារតែបំពង់ខ្យល់ខ្សោយមិនអាចទប់ទល់បានទៅនឹងសារធាតុអាលែកហ្សែនដែលធ្វើឲ្យប្រព័ន្ធការពាររាងកាយឆ្លើយតបឥតឈប់ឈរម៉្យាងទៀតថែមទាំងធ្វើឲ្យសាច់ដុំជុំវិញបំពង់ខ្យល់ខ្ជឹបណែន និងរលាកព្រមទាំងមានស្លេះខាប់ៗកើនឡើង។
ទោះបីជាអ្នកមានជំងឺហឺតប្រភេទណាក៏ដោយ រោគសញ្ញាជាទូទៅមានលក្ខណៈដូចគ្នារួមមាន៖
- ក្អក
- ថប់ដង្ហើម
- ហត់
- ដកដង្ហើមញាប់
- ចុកណែនទ្រូង
២-សារធាតុដែលបង្កឲ្យអាលែកហ្ស៊ី
គ្រប់សារធាតុទាំងអស់សុទ្ធតែអាចក្លាយទៅជាសារធាតុអង់ទីជែនដែលបង្កឲ្យមានអាលែកហ្ស៊ី។ ឧទាហរណ៍ ដូចជា លម្អងផ្កា ធូលីដី គ្រាប់ធញ្ញជាតិ ពពួកផ្សិត និងអ្វីផ្សេងៗក្រៅពីនេះទៀត។
៣-របៀបបង្ការជំងឺហឺតអាលែកហ្ស៊ី
- ជៀសឲ្យឆ្ងាយពីលម្អងផ្កា ពពួកផ្សិត និងអ្វីផ្សេងទៀតដែលអាចឲ្យអ្នកមានប្រតិកម្ម
- នៅឲ្យឆ្ងាយពីរោមសត្វនិងដី
- កុំនៅកន្លែងដែលមានផ្សែងបារី និងក្លិនទឹកអប់
- ការប្រែប្រួលសីតុណ្ហភាពឆាប់រហ័ស និងការបំពុលបរិស្ថានជះឥទ្ធិពលខ្ពស់លើអ្នកជំងឺអាលែកហ្ស៊ីរលាកច្រមុះ
- កុំធ្វើឲ្យខ្លួនឯងស្រ្ដេស និងកាត់បន្ថយការប្រើថ្នាំអាស្ពីរីន
- ប្រុងប្រយ័ត្ននឹងការផ្លាស់ប្ដូរអាកាសធាតុ
- ឧស្សាហ៍សម្អាតច្រមុះជាមួយទឹកក្ដៅអ៊ុនៗ និងទឹកសេរ៉ូមប្រៃ
- ជៀសវាងការហិតផ្សែងបារី
៤-ថ្នាំប្រើប្រាស់
ថ្នាំ Antihistamines ដែលជួយទប់ស្កាត់កុំឲ្យមានប្រតិកម្មអាលែកហ្ស៊ីមានដូចជា Spray តូចធំសម្រាប់បាញ់មាត់និងថ្នាំ Corticosteroidsនៅពេលដែលជំងឺមានភាពស្រួចស្រាវ និងធ្ងន់ធ្ងរ។ ចំណែកឯ Immunotherapy គឺត្រូវបានប្រើប្រាស់នៅពេលដែលថ្នាំទាំងពីរខាងលើលែងមានប្រសិទ្ធភាពដែលវាជាវិធីតែមួយគត់សំរាប់ព្យាបាលឫសគល់នៃប្រតិកម្មអាលែកហ្ស៊ីនេះ។
អត្ថបទពាក់ព័ន្ធ៖
- អាហារមុខសញ្ញាបង្កអាលែកហ្ស៊ី ៦ប្រភេទ បើយើងមានបញ្ហានេះ គួរចៀសវាង
- រឿងគួរដឹងពីអាលែកហ្ស៊ីថ្នាំ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត!
[embed-health-tool-vaccination-tool]