backup og meta

ចូលចិត្ត​ប្រឡែង​លេង ឬនៅ​ក្បែរ​សត្វឆ្មា​ធ្វើ​ឲ្យ​កើត​ហឺត?

ចូលចិត្ត​ប្រឡែង​លេង ឬនៅ​ក្បែរ​សត្វឆ្មា​ធ្វើ​ឲ្យ​កើត​ហឺត?

យើង​តែ​ងឮ​ការ​និយាយ​តៗ​គ្នា​មក​ថា ការ​ដែល​យើង​ចូល​ចិត្ត​ប្រឡែង​លេង ឬ​នៅ​ក្បែរ​សត្វ​ឆ្មាញឹកញាប់ ធ្វើ​ឲ្យ​កើត​ជំងឺ​ហឺត​បាន ដោយ​រោម​តូចៗ​របស់ឆ្មា​ដែល​ជ្រុះ ជ្រៀត​ចូល​តាម​រយៈ​ផ្លូវ​ដង្ហើម​យើង។ តើ​រោម​ឆ្មា និង​ពពួក​រោម​សត្វ​ផ្សេង​ទៀត​ពិត​ជា​អាច​បង្ក​ឲ្យ​កើត​ជំងឺ​ហឺត​មែន​ឬ​យ៉ាង​ណា?

ហឺតជា​ជំងឺ​ម្យ៉ាង​ដែល​កើតមាន​លើ​មនុស្ស​ទាំង​ចាស់​ទាំង​ក្មេង ធ្វើឲ្យតូច​ចង្អៀត និង​រលាក​ផ្លូវដង្ហើម ពិបាក​ដក​ដង្ហើម ហត់ដង្ហក់ ក្អក ឈឺទ្រូង ។ រោម​សត្វ​គ្រប់​ប្រភេទ ពិសេស​រោម​សត្វឆ្មា​ដែល​យើង​ចិញ្ចឹម និង​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​រាល់​ថ្ងៃ ក៏​ជា​​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន​ទៀត​ដែល​ជំរុញ​ឲ្យ​​កើតជំងឺហឺតដែរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

ការ​ប៉ះពាល់​ ឬ​ស្រូប​សារធាតុ​បង្ក​អាលែកហ្ស៊ី​​ពី​រោម​សត្វ​នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​យើង​មាន​ប្រតិម្ម​តប​ខ្លាំង នាំ​ឲ្យ​រោគ​សញ្ញា​នៃ​ជំងឺ​ហឺត​ក៏​កាន់​តែ​អាក្រក់​ដែរ​។ សត្វ​ចិញ្ចឹម​​ដូច​ជា​ទន្សាយ ឆ្មា ឆ្កែ ឬបក្សី សុទ្ធ​តែ​អាច​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​លើ​អ្នក​មានជំងឺ​ហឺត។​

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត - ជំងឺហឺត

វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ

១-មូលហេតុ​បណ្តាលឲ្យកើតហឺត

– តំណពូជ

– ធ្វើ​ការ​ហត់​ខ្លាំង​ពេក

– មេរោគ​នៅ​​តាម​ផ្លូវ​ដង្ហើម

– ស្រូប​ផ្សែង​បារី​ ឬ​ផ្សែង​ពុល​ផ្សេង​ៗ

– ស្រូប​ធូលី រោម​សត្វ ឬ​លម្អង​ផ្កា

– អាលែកហ្ស៊ីអាហារ ឬ​ថ្នាំ​ពេទ្យ​មួយ​ចំនួន

– អារម្មណ៍រំជើបរំជួលខ្លាំង ឬតានតឹងខ្លាំង

– អាកាសធាតុប្រែប្រួលពីក្តៅទៅត្រជាក់។

អត្ថបទគួរអាន៖

កុំចូលចិត្តដុតធូបច្រើនៗពេក ពេលស្រូបផ្សែងចូលទៅមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក

ចង់​ដឹង​ថា​សួត​មាន​បញ្ហា​ឬ​អត់​ សង្កេត​មើល​សញ្ញា​ទាំង​៧​នេះ

ចេញ​រោគសញ្ញា​ទាំង​នេះ បញ្ជាក់​​​ថា​សួត​អាប់សែ​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២- រោគសញ្ញានៃជំងឺហឺត

ហឺត​ជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើមរ៉ាំរ៉ៃ និង​ឆាប់​មាន​ប្រតិកម្ម​ជាមួយ​​បរិស្ថាន ចំណីអាហារ អាកាសធាតុជាដើម ដូច្នេះ​ហើយ​យើង​ត្រូវ​ចាំបាច់​ដឹង​ពី​រោគ​សញ្ញា​មួយចំនួន​ជាមុន ហើយ​ក្នុង​ករណី​ដែល​ធ្ងន់ធ្ងរ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

– ក្អករាំរ៉ៃ

– ដកដង្ហើមឮសូរសំឡេង

– ហត់ខ្លាំង

– អស់កម្លាំង

– ងាយប្រតិកម្ម។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Pets and allergies, https://www.nationalasthma.org.au/living-with-asthma/resources/patients-carers/factsheets/pets-and-allergies#:~:text=Cats%2C%20dogs%2C%20guinea%20pigs%2C,the%20pet%20sheds%20their%20hair.

Animals, pets and asthma, https://www.asthma.org.uk/advice/triggers/animals-and-pets/

 

 

កំណែ​ប្រែបច្ចុប្បន្ន

24/01/2023

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាហារ ៤ ប្រភេទនេះ អ្នកកើតហឺតកុំញ៉ាំឲ្យសោះ ព្រោះអាចធ្វើទុក្ខខ្លាំង

ជំងឺហឺតលើក្មេងៗ មានអាការៈ រោគសញ្ញាម៉េចខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 24, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម