backup og meta

វីតាមីន​សំខាន់​ៗ​៣​មុខ ជួយពង្រឹងសុខភាព​សួត​​ឲ្យ​រឹងមាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វីតាមីន​សំខាន់​ៗ​៣​មុខ ជួយពង្រឹងសុខភាព​សួត​​ឲ្យ​រឹងមាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

របប​អាហារ​ប្រចាំ​ថ្ងៃ​ជះ​ឥទ្ធិពល​ដ៏​ធំធេង​ដល់​ប្រព័ន្ធ​រាងកាយ​របស់​យើង​ទាំង​មូល​ រួម​ទាំង​សួត​ផង​ដែរ​។ ពពួក​ផ្លែ​ក្រូច បន្លែ​ស្លឹក​បៃតង ​ត្រី​ដែល​មាន​ខ្លាញ់​ និង​​អាហារ​​​មិន​កែច្នៃ ឬ​មិន​បន្ថែម​សារធាតុ​កែច្នៃ​​ អាច​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដែល​ចាំបាច់​​សម្រាប់​ពង្រឹងសុខភាព​សួត​ដ៏​ល្អ​បំផុត​ ខណៈ​ពេល​ដែល​អាហារ​មួយ​ចំនួន​ទៀត មាន​គុណប្រយោជន៍​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ ជួយ​ឲ្យ​ការ​ដកដង្ហើម​កាន់​តែ​ប្រសើរ​ឡើង​ ក៏​ដូចជា​សម្អាត​ផ្លូវ​ដង្ហើម​យ៉ាង​មាន​ប្រសិទ្ធភាព​។ របប​អាហារ​តុល្យភាព​ ត្រូវ​រួម​បញ្ចូល​ពពួក​វីតាមីន​សម្រាប់​សុខភាព​សួត ជា​ពិសេស​នៅ​អំឡុង​រដូវ​វស្សា​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១. វីតាមីន​C ជំរុញ​មុខងារ​របស់​សួត​

វីតាមីន​C មាន​សមត្ថភាព​បង្កើន​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជំរុញ​ការ​ផលិត​ខូឡាជែន​នៅ​ក្នុង​ស្បែក។ សារធាតុ​ចិញ្ចឹម​មួយ​នេះ​ក៏​អាច​ជួយ​ពង្រឹង​មុខងារ​សួត​ និង​កាត់បន្ថយ​រោគ​សញ្ញា​ផ្លូវ​ដង្ហើម​បាន​ពាក់​កណ្ដាល នៅ​អំឡុង​ពេល​ និង​ក្រោយ​ពេល​ហាត់​ប្រាណ។ អត្ថប្រយោជន៍​សុខភាព​ទាំង​នេះ ទទួល​បាន​​ពី​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នៅ​ក្នុង​វីតាមីន​C។ ដូច្នេះ​ហើយ​ ដើម្បី​ទទួល​បាន​សារធាតុ​ចិញ្ចឹម​បន្ថែម​នៅ​ក្នុង​របប​អាហារ​ជំនួយ​ដល់​សុខភាព​សួត​ គ្នា​យើង​គប្បី​ញ៉ាំ​​វីតាមីន​C ដែល​មាន​នៅ​ក្នុង​ពពួក​ផ្លែ​ក្រូច ម្ទេស ត្របែក​ ឃីវី ខាត់ណាខៀវ និង​ពពួក​ផ្លែ​ប៊ឺរី ​ជា​ដើម។

២. វីតាមីន​E

សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​​ដ៏​មាន​ឥទ្ធិពល​មួយ​ទៀត​ គឺ​វីតាមីន​E ដោយ​សារ​តែ​វីតាមីន​មួយ​នេះ​អាច​កាត់បន្ថយ​ការ​រលាក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​វីតាមីន​E យើង​គួរ​ញ៉ាំ​ពពួក​គ្រាប់​ធញ្ញជាតិ​ និង​គ្រាប់​ផ្លែឈើ ប្រេង​អូលីវ ប៉េងប៉ោះ ដំឡូង​ជ្វា ស្វាយ​ និង​ស្ពៃ​ពួយ​ឡេង​។

៣. វីតាមីន​D

គ្នា​យើង​មួយ​ចំនួន​ប្រហែល​ជា​ធ្លាប់​បាន​ដឹង​ហើយ​ថា វីតាមីន​D​ អាច​ជួយ​​ឲ្យ​ធ្មេញ និង​ឆ្អឹង​រឹងមាំ ដោយ​គ្រប់គ្រង​កម្រិត​ជាតិ​កាល់ស្យូម​។ ប៉ុន្តែ សារធាតុ​ចិញ្ចឹម​​មួយ​នេះ​ ក៏​អាច​​ប្រឆាំង​នឹង​​ការ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​​ស្ទះ​ផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ (COPD) ​ផង​ដែរ​។ ផ្ទុយ​ទៅ​វិញ​ កង្វះ​វីតាមីន​D អាច​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​ហឺត​ ដក​ដង្ហើម​លឺសូរត្បៀត ជំងឺ​រលាក​ទង​សួត និង​បញ្ហា​ផ្លូវ​ដង្ហើម​ដទៃ​ទៀត​។ ពិត​ណាស់​ រាងកាយ​របស់​យើង​ផលិត​វីតាមីននេះ​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ប៉ះពាល់​នឹង​ពន្លឺ​ថ្ងៃ​។ យ៉ាង​ណា​មិញ អាហារ​មួយ​ចំនួន​ ដូចជា​ត្រី​ធូណា ត្រី​សាល់ម៉ុន អ័យស្ទ័រ និង​ស៊ុត​ផ្នែក​ពណ៌​លឿង​ក៏​មាន​ប្រភព​នៃ​វីតាមីន​D​ដូច​គ្នា​។

អាហារសម្រាប់សួត២

ពង្រឹង​មុខងារ​សួត​តាម​បែប​ធម្មជាតិ​

ដើម្បី​ពង្រឹង​មុខងារ​សួត​ឲ្យ​មាន​សុខភាព​ល្អ គ្នា​យើង​គប្បី​ផ្លាស់ប្ដូរ​បែប​បទ​នៃ​ការ​រស់​នៅ ដោយ​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ ​ញ៉ាំ​របប​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​សួត ព្រម​ទាំង​ជៀសវាង​ការ​ជក់​បារី​ ឬ​ស្រូប​យក​ផ្សែង​បារី និង​សារធាតុ​ពុល​នៅ​ក្នុង​បរិយាកាស​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

3 Vitamins That Are Awesome for Your Lungs

https://www.livestrong.com/article/449173-the-best-vitamins-for-lungs/

What Vitamins Are Good For Your Lungs?

https://lunginstitute.com/blog/what-vitamins-are-good-for-your-lungs/

20 Foods to Promote Lung Health and 5 to Avoid

https://www.asbestos.com/treatment/nutrition/lung-healthy-foods/

កំណែ​ប្រែបច្ចុប្បន្ន

18/10/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

អនុវត្តតិចនិកមួយចំនួននេះ ជួយការពារជំងឺមហារីកសួត

ក្មេងៗកើតផ្ដាសាយធំ អាចរលាកសួតធ្ងន់ធ្ងរ និងប៉ះពាល់ខួរក្បាល


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 18, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម