backup og meta

ប្រយ័ត្ន! បើចេញ​សញ្ញា​ទាំង​៧​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បង្ហាញថាសួតមានបញ្ហាហើយ!

ប្រយ័ត្ន! បើចេញ​សញ្ញា​ទាំង​៧​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បង្ហាញថាសួតមានបញ្ហាហើយ!

សួត​ជា​សរីរាង្គ​នៅ​ក្នុង​ប្រហោង​ទ្រូង​ ដែល​​មាន​តួនាទី​ផ្លាស់ប្ដូរ​ខ្យល់​​បឺតស្រូបពីខាងក្រៅចូលទៅ​ក្នុង​ឈាម​ និង​ផ្គត់ផ្គង់​អុកស៊ីសែន​​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​សួត​មាន​បញ្ហា​ គ្នា​យើង​អាច​សង្កេត​ឃើញ​សញ្ញា​ព្រមាន​ និង​រោគសញ្ញា​មួយ​ចំនួន​ខាង​ក្រោម​។

១. ក្អក​រ៉ាំរ៉ៃ​

​អាការៈ​ក្អក​ដែល​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ពី​៣​ ទៅ​៤​សប្ដាហ៍​ ​​​គឺ​ជា​ការ​ក្អក​រ៉ាំរ៉ៃ​ ហើយ​វា​ក៏​ជា​សញ្ញា​នៃ​ជំងឺ​សួត​ ដូចជា​ជំងឺ​រលាក​ទង​សួត  ជំងឺ​រលាក​សួត (Pneumonia) និង​ជំងឺ​ហឺត​។ មួយ​វិញ​ទៀត វា​ក៏​ជា​រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​ផង​ដែរ​។

ក្អក

២. ក្អក​មាន​ស្លេស្ម​ច្រើន​

ជាមួយ​គ្នា​នេះ​ដែរ​ ការ​ក្អក​ស្លេស្ម​​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​យើង​កើត​ជំងឺ​ក្អក​ គ្រុន​ផ្ដាសាយ​ ឬ​គ្រុន​ក្ដៅ​។ ស្លេស្ម​ជា​​ការ​បណ្ដេញ​សារធាតុ​មិន​ល្អ​ចេញ​ពី​រាងកាយ​ ​តាម​រយៈ​ការ​ក្អក។​ ប៉ុន្តែ បើ​យើង​ក្អក​មាន​ស្លេស្ម​ច្រើន​ជ្រុល​​ពេញ​មួយ​ថ្ងៃ វា​អាច​ជា​​ជំងឺ​សួត ដែល​នាំ​ឲ្យ​មាន​ការ​ប្រមូលផ្ដុំ​ស្លេស្ម​នៅ​ក្នុង​សួត​​ទៅ​វិញ​។

៣. ដកដង្ហើម​តឹង​ៗ​ក្នុង​ទ្រូង​

នៅ​ពេល​ដែល​មាន​ការ​ស្ទះ​ផ្លូវ​ដង្ហើម​ ឬ​មាន​អ្វី​ដែល​នាំ​ឲ្យ​ផ្លូវ​ដង្ហើម​តូច​ចង្អៀត​ យើង​អាច​នឹង​ដកដង្ហើម​តឹង​ៗ ដែល​នេះ​ក៏​អាច​ជា​សញ្ញា​ដ៏​​​សំខាន់​នៃ​ជំងឺ​ហឺត​។

៤. ក្អក​មាន​ឈាម

ការ​ក្អក​មាន​ឈាម​តិចតួច​នេះ ជា​ទូទៅ​មាន​ប្រភព​មក​ពី​សួត​តែ​ម្ដង ហើយ​វា​កើត​ឡើង​ដោយ​សារ​តែ​ការ​ក្អក​​រយៈពេល​វែង រ៉ាំរ៉ៃ ឬ​ការ​ឆ្លង​មេរោគ​​ក្នុង​ទ្រូង ឬ​ជំងឺ​សួត​ផ្សេង​ទៀត ដែល​រួម​មាន​ ស្ទះ​សរសៃ​ឈាម​សួត  ជំងឺ​ហើម​សួត ជំងឺ​មហារីក​សួត និង​ជំងឺ​របេង​ជា​ដើម​។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៥. ដកដង្ហើម​ខ្លី​ៗ​

ការ​ព្យាយាម​ដកដង្ហើម​ ឬ​​ពិបាក​ដកដង្ហើម​​ជា​សញ្ញា​​បញ្ជាក់​ថា​ សួត​របស់​យើង​មិន​ទទួល​បាន​អុកស៊ីសែន​គ្រប់គ្រាន់​។ បញ្ហា​នេះ​កើត​ឡើង​ភាគ​ច្រើន​ចំពោះ​អ្នក​ជំងឺ​ហឺត រលាក​ទង​សួត រលាក​​សួត មហារីក​សួត និង​ជំងឺ​ស្ទះ​ដង្ហើម​រ៉ាំរ៉ៃ

បញ្ហាសួត៤

៦. ឈឺ​ទ្រូង​

ប្រសិនបើ​គ្នា​យើង​មាន​អាការៈ​ឈឺ​ទ្រូង ដោយ​មាន​ក្អក​ ឬ​មិន​មាន​ក្អក​​ ដែល​មាន​រយៈពេល​ច្រើន​ជាង​ពីរ​ ឬបី​សប្ដាហ៍​ និង​កាន់​តែ​យ៉ាប់យ៉ឺន​ នៅ​ពេល​ដែល​យើង​ដកដង្ហើម​ ឬ​ក្អក​ ចូរ​ប្រញាប់​ទៅ​ពិគ្រោះ​​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​។

[embed-health-tool-bmi]

៧. ការ​ឆ្លង​មេរោគ​ក្នុង​ទ្រូង​សារ​ជា​ថ្មី​ម្ដង​ទៀត​

​ក្នុង​ករណី​ដែល​សួត​របស់​យើង​កាន់​តែ​ខ្សោយ​ទៅ​​ៗ ដោយ​សារ​តែ​ជំងឺ​​មួយ​ចំនួន​ ​ដូចជា​មហារីក​សួត នោះសួត​មិន​អាច​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​បាន​ឡើយ​។ ដូច្នេះ​ហើយ​ ការ​ឆ្លង​មេរោគ​ក្នុង​ទ្រូង​សារ​ជាថ្មី ជា​រោគ​​សញ្ញា​ធ្ងន់ធ្ងរ​មួយ​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Lung Cancer: Early Signs, Symptoms, Stages

https://www.medicinenet.com/lung_cancer_pictures_slideshow/article.htm

Warning Signs of Lung Disease

https://www.lung.org/lung-health-diseases/warning-signs-of-lung-disease

Lung disease

https://www.womenshealth.gov/a-z-topics/lung-disease

កំណែ​ប្រែបច្ចុប្បន្ន

28/09/2023

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

អាកាសធាតុប្រែប្រួល ម៉ាក់ប៉ាគួរដឹងវីធីការពារកូនពីជំងឺរលាកទងសួត

តិចនិកថែទាំសុខភាពផ្លូវដង្ហើម ចៀសផុតជំងឺសួតផ្សេងៗ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 28, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម