សម្បោរមានតួនាទីទប់បាក់តេរី វីរុស ធូលី ផ្សែងជាដើម មិនឱ្យចូលក្នុងសួតរបស់យើងតាមរយៈច្រមុះ និងបញ្ចេញពួកវាពីរាងកាយយើង។ សម្បោរអាចប្រែពណ៌ ប្រសិនបើរាងកាយយើងជួបបញ្ហាណាមួយ។ តើពណ៌របស់សម្បោរអាចប្រាប់អ្វីខ្លះពីសុខភាពរបស់យើង។
១. សម្បោរពណ៌ស
ប្រសិនបើមានវីរុសចូលតាមច្រមុះ ប្រព័ន្ធការពាររាងកាយយើងផលិតកោសិកាឈាមសកាន់តែច្រើនដើម្បីកម្ចាត់វីរុសចេញពីច្រមុះ ដែលធ្វើឱ្យសម្បោរប្រែពណ៌ស។ វាជាសញ្ញានៃការឆ្លងវីរុសក្នុងច្រមុះ ឬផ្តាសាយ។ នៅពេលយើងតឹងច្រមុះ ជាលិកានៅច្រមុះនឹងហើម ហើយរលាកដែលធ្វើឱ្យលំហូរសម្បោរថយចុះ។ ពេលនោះសម្បោរបាត់បង់ជាតិទឹក រួចក្លាយទៅជាខាប់។
២. សម្បោរពណ៌លឿង
ពេលកើតជំងឺផ្តាសាយ វីរុសទាំងអស់នោះវិវត្តមួយកម្រិតទៀត សម្បោរប្រែជាពណ៌លឿង។។ ពេលនេះប្រព័ន្ធការពាររាងកាយកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសក្នុងកម្រិតមធ្យម ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៣. សម្បោរពណ៌បៃតង
នៅពេលសម្បោរប្រែជាពណ៌បៃតង រាងកាយរបស់យើងកំពុងនឹងការឆ្លងវីរុសកម្រិតធ្ងន់ហើយ ក៏មានន័យថាជំងឺផ្តាសាយកាន់តែវិវត្តធ្ងន់ធ្ងរដែរ។
៤. សម្បោរថ្លា
ប្រសិនបើយើងមានសម្បោរថ្លាច្រើន ហើយមានអារម្មណ៍ថាវាហូរចូលបំពង់កខាងក្រោយ មានន័យថាយើងកំពុងអាលែកហ្ស៊ីនឹងអ្វីមួយហើយ ដោយសាររាងកាយយើងកំពុងបញ្ចេញធូលី លម្អងផ្កា ឬសារធាតុដែលធ្វើឱ្យយើងអាលែកហ្ស៊ី។ វាក៏អាចជាសញ្ញារលាកច្រមុះដែរ ប្រសិនបើមានអាការៈឈឺក្បាល ឬឈឺមុខ។ ម៉្យាងទៀតវាអាចជាសញ្ញា vasomotor rhinitis ដែលជាអាការៈដែលមនុស្សមួយចំនួនជួបប្រទះ នៅពេលប៉ះនឹងសីតុណ្ហភាពត្រជាក់ ឬញ៉ាំអាហារហឹរ។
៥. សម្បោរថ្លានិងរាវដូចទឹកម៉ាស៊ីន
ការហូរសម្បោរថ្លា និងរាវដូចទឹកម៉ាស៊ីនអាចបណ្តាលមកពីការលេចធ្លាយសារធាតុរាវជុំវិញខួរក្បាល (CSF) នៅពេលមានការរហែក ឬមានរន្ធនៅក្នុងភ្នាសជុំវិញខួរក្បាល។ វាអាចកើតឡើងដោយឯកឯង ឬដោយសារការប៉ះទង្គិចក្បាល ឬការវះកាត់ច្រមុះ។
៦. សម្បោរពណ៌ផ្កាឈូក ឬពណ៌ក្រហម
ការដាច់ជាលិកាណាមួយនៅក្នុងច្រមុះនឹងធ្វើឱ្យមានឈាមក្នុងច្រមុះ ដែលបណ្តាលឱ្យសម្បោរប្រែជាពណ៌ផ្កាឈូក ឬពណ៌ក្រហម។ វាអាចកើតឡើតដោយសារការញីសសម្បោរ ឬជូតច្រមុះខ្លាំងៗ ឬការស្ងួតច្រមុះ។
៧. សម្បោរពណ៌ប្រផេះ
ការមានសម្បោរពណ៌ប្រផេះអាចបណ្តាលមកពីការស្រូបធូលី ផ្សែង ផ្សែងបារី ឬកំទេចកំទីផ្សេងៗ។
[embed-health-tool-pregnancy-weight-gain]
៨. សម្បោរពណ៌ខ្មៅ
វាអាចបណ្តាលមកពីការស្រូបផ្សែង ឬផ្សែងបារីច្រើន តែវាក៏អាចបណ្តាលមកពីការឆ្លងមេរោគផ្សិតដែរ។
នៅពេលដែលយើងមានបញ្ហាសុខភាព សម្បោរនឹងប្រែសភាព និងពណ៌ដោយសារប្រព័ន្ធការពាររាងកាយកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនានា។ ប្រសិនបើយើងគត់សម្គាល់ឃើញភាពមិនប្រក្រតីណាមួយ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់។
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង