backup og meta

ថ្នាំពន្យារកំណើត អាចនាំឲ្យធ្លាក់ឈាមតិចតួចតាមទ្វារមាស?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 19

    ថ្នាំពន្យារកំណើត អាចនាំឲ្យធ្លាក់ឈាមតិចតួចតាមទ្វារមាស?

    ប្រើថ្នាំ​ពន្យារ​កំណើត ​ជា​មធ្យោបាយ​ពន្យារ​កំណើត​ដ៏​ពេញ​និយម​មួយ​ ហើយ​ថ្នាំ​ប្រភេទ​នេះ ក៏​មាន​បង្កប់​​ទាំង​គុណសម្បត្តិ និង​ផល​រំខាន​តិច​តួច​ដែរ​។ យ៉ាង​ណា​មិញ ស្រីៗ​យើង​គួរ​ដឹង​ពី​ផល​ប៉ះពាល់​មួយ​ចំនួន​ទៅ​លើ​វដ្ដ​រដូវ ​នៅ​ពេល​ដែល​យើង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​​ក្នុង​រយៈពេល​យូរ។

    ធ្លាក់​ឈាម​តិចតួច​នៅ​ពេល​ប្រើ​ថ្នាំ​ពន្យារ​កំណើត

    ជាក់ស្តែង ការ​ធ្លាក់​ឈាម​តិចតួច ត្រូវ​បាន​ចាត់​ទុក​ថា​​ជា​ការ​ធ្លាក់​ឈាម​មិន​ប្រក្រតី​ពី​ទ្វារ​មាស ដែល​​អាច​កើត​ឡើង​នៅ​មុន​ពេល​ ឬ​ក្រោយ​មក​រដូវ។ ការ​ធ្លាក់​ឈាម​តិចតួច នៅ​ចន្លោះ​វដ្ដ​រដូវ អាច​បណ្តាល​មក​ពី​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ ហើយ​កត្តា​ចម្បង​មួយ​ គឺ​​ជា​ផល​រំខាន​នៃ​ការ​ប្រើ​ថ្នាំ​ពន្យារ​កំណើត ជា​ពិសេស​ក្នុង​អំឡុង​ពេល​​ប្រើ​ប្រាស់​នៅ​​ប៉ុន្មាន​ខែ​ដំបូង។​

    ​ធ្លាក់​ឈាម​ចន្លោះ​វដ្ដ​រដូវ ​អំឡុង​ពេល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​​​គួរ​ឲ្យ​បារម្ភ​ដែរ​អត់?

    ពិត​ណាស់​ ការ​ធ្លាក់​ឈាម​ចន្លោះ​​វដ្ដ​រដូវ​ កើត​ឡើង​ជា​ទូទៅ នៅ​ពេល​ដែល​យើង​ប្រើ​ថ្នាំ​ពន្យារ​កំណើត ។ ស្រីៗ​ខ្លះ​អាច​សង្កេត​ឃើញ​មាន​ធ្លាក់​ឈាម​តិចតួច ស្រប​ពេល​ដែល​គ្នា​យើង​ខ្លះ​ទៀត អាច​ធ្លាក់​ឈាម​ច្រើន​ និង​អាច​មាន​រយៈពេល​១​ថ្ងៃ ឬ​ច្រើន​ថ្ងៃ។ ថ្វី​ត្បិត​តែ​ការ​ធ្លាក់​ឈាម​ភាគ​ច្រើន​មិន​គួរ​ឲ្យ​បារម្ភ​ក៏​ដោយ​ ប៉ុន្តែ​យើង​ចាំបាច់​តាមដាន​ឲ្យ​ដិតដល់​ ជា​ពិសេស​ ប្រសិន​បើ​យើង​ធ្លាក់​ឈាម​ច្រើន​ ឬ ញឹកញាប់។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់នៅទីនេះ

    គណនាថ្ងៃសម្រាលកូន

    ​​​​​​​​​ក្រៅ​ពី​មាន​ធ្លាក់​ឈាម​ ថ្នាំ​ពន្យារ​កំណើត​ក៏​អាច​បង្ក​ផល​រំខានមួយ​ចំនួន​ទៀត​ ទៅ​លើ​វដ្ដ​រដូវ​ផង​ដែរ ​រួម​មាន​៖

    • ​​ប្រែប្រួល​រយៈពេល​នៃ​វដ្ដ​រដូវ​ ដោយ​សារ​តែ​កត្តា​អ័រម៉ូន
    • បើ​យើង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ក្នុង​រយៈពេល​៣​សប្តាហ៍​ដំបូង​នៃ​វដ្ដ​រដូវ យើង​អាច​មក​រដូវ​លឿន​ជាង​ការ​រំពឹង​ទុក
    • នៅ​ពេល​ដែល​យើង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​នៅ​សប្តាហ៍​ទី​៤​នៃ​វដ្ដ​រដូវ នោះ​រដូវ​នឹង​ចាប់ផ្តើម​នៅ​ពេល​ធម្មតា ហើយ​មាន​រយៈពេល​យូរ​ជាងធម្មតា។

    ​កត្តា​ហានិភ័យ​នៃ​ការ​ធ្លាក់​ឈាម​តិចតួច

    ការ​ធ្លាក់​ឈាម​តិចតួច អាច​កើត​ឡើង​លើ​ស្រី​ៗ​ដែល​ជក់​បារី និង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​មិន​ទៀងទាត់។ មូលហេតុ​ផ្សេង​ទៀត អាច​រួម​មាន​ការ​ឆ្លង​មេរោគ ដូចជា​ជំងឺ​ប្រមេះ​ទឹក​បាយ និង​ប្រមេះ​ទឹក​ថ្លា។ ក្នុង​ករណី​ដែល​យើង​​ធ្លាក់​ឈាម​​ច្រើន​ ឬ​ធ្លាក់​ឈាម​យូរ​​លើស​ពី​​៧​ថ្ងៃ ស្រី​ៗ​យើង​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ទើប​ជា​ការ​ប្រសើរ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 19

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម