backup og meta

មិនទាន់យល់ពីការបង្កកំណើត នេះជាដំណើរការរបស់មេជីវិតញី និងឈ្មោល

មិនទាន់យល់ពីការបង្កកំណើត នេះជាដំណើរការរបស់មេជីវិតញី និងឈ្មោល

បើនិយាយ​ដល់​ការ​បង្កកំណើតមានគ្នា​យើងខ្លះក៏បាន​ដឹងពីដំណើរការមួយនេះហើយគ្នា​យើង​ខ្លះក៏​ទំនងជា​មិន​ទាន់​ដឹង​ច្បាស់ផងដែរ។ តើ​​មេជីវិតញី និង​មេជីវិតឈ្មោល​ធ្វើដំណើរ​ការ​ដូច​ម្ដេច​ទៅ? ហើយ​តើ​ដំណើរ​ការ​របស់មេជីវិត​ទាំងពីរមាន​លក្ខណៈ​បែប​ណា​ដែរ? តោះ! អត្ថ​បទ​ខាង​​ក្រោម​នេះ​​នឹង​ពន្យល់​គ្នា​យើង​អំពី​ចម្ងល់​ទាំង​អស់​ខាង​លើ។

១- ក្នុងរាងកាយរបស់មនុស្សស្រី

តើមេជីវិតញីកើតឡើងដោយរបៀបដូចម្ដេច?

ក្រពេញអូវ៉ែជា​សរីរាង្គ​មាន​រាង​ជា​រង្វង់​ចំនួន​ពីរ ​ភ្ជាប់​ទៅ​កាន់​ស្បូន ដែល​កន្លែង​អនុញ្ញាត​​ឲ្យ​ស្ត្រី​អាច​មាន​ផ្ទៃ​ពោះ​បាន។ ក្នុង​សរីរាង្គ​នេះ​មាន​ផ្ទុក​ទៅ​ដោយ​មេជីវិតញីហើយ​មេជីវិតញីនេះ​នឹង​រស់​នៅ​ជា​មួយ​មនុស្ស​ស្រី​ពេញ​មួយ​ជីវិត គិត​តាំង​ពី​មុន​ពេល​ស្រ្តីយើង​​កើត​មក​ម្លេះ។ ជា​ទូ​ទៅ​ក្មេង​ស្រី​កើត​មក​មានមេជីវិតញី​ក្នុង​ខ្លួន​ប្រហែល​ជា​ ១ ទៅ ២​លាន​ក្នុងក្រពេញ​អូវ៉ែ​របស់ខ្លួន។

តើមេជីវិតញី​វិវិត្ដយ៉ាងដូចម្ដេច?

ក្នុង​អំឡុង​ពេល​មនុស្ស​ស្រី​យើង​ចាប់​ផ្ដើម​មក​រដូវ ឬ​ក្រោយ​ពេល​មក​រដូវ មាន​មេជីវិតញី(ស៊ុត)​ប្រហែល​មួយ​ទៅ​បី​លូតលាស់​ពេញ​វ័យ។ ដំណើរ​ការ​នៃ​ការ​​បញ្ចេញ​មេជីវិតញីទុំ​ចេញ​មក​ក្រៅ មាន​ឈ្មោះ​ថាការ​បញ្ចេញ​ពង​អូវុល។ វគ្គ​បញ្ចេញ​អូវុល​ គឺ​ច្រើន​កើត​ឡើង​ក្នុង​រយៈ​ពេល ១២ ទៅ ១៤​ថ្ងៃ​មុន​ពេល​ស្រីៗយើង​ចាប់​ផ្ដើម​មក​រដូវ។ ទោះយ៉ាងណា​រយៈ​ពេលនេះ​អាច​ខុស​គ្នា​ពី​មនុស្ស​ស្រី​ម្នាក់​ទៅ​មនុស្ស​ស្រី​ម្នាក់​ផ្សេង​ទៀត។

តើមេជីវិតញី​ចូលរួមក្នុងការបង្ករកំណើតបានយ៉ាងដូចម្ដេច?

ក្រោយ​ពេល​បញ្ចេញ​ពី​ក្នុងក្រពេញអូវ៉ែមក​ ស៊ុត​ដែល​ទុំ​គឺ​អាច​បង្ករ​កំណើត​បាន​ក្នុង​រយៈ​ពេល​ ២៤​ម៉ោង​តែ​ប៉ុណ្ណោះ។ បើ​ក្នុង​អំឡុង​ពេល​នោះ មេជីវិតញីមិន​បាន​ជួប​បង្ករ​កំណើត​ជាមួយ​មេជីវិតឈ្មោល​ទេ​នោះ មេជីវិតញី​​នឹង​ធ្វើ​ដំណើរ​ចូល​ក្នុង​ស្បូន និង​​រលាយ​បាត់​ទៅ​វិញ។ ប៉ុន្តែក្នុង​ដំណើរនេះ​ ប្រសិន​បើ​មេជីវិតញី​បាន​ជួប​ជាមួយ​មេជីវិតឈ្មោល​មាន​សុខភាព​ល្អ និង​មាន​កម្លាំង​ខ្លាំង​ក្នុង​អំឡុង​ពេល​​កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​​ស្បូន នោះ​អត្រា​ស្រីៗ​យើង​អាច​មាន​ផ្ទៃពោះ​រ​គឺ​កាន់​តែ​ខ្ពស់។

អត្ថបទពាក់ព័ន្ធ៖

២- ក្នុងខ្លួនរបស់មនុស្សប្រុស

តើទឹកកាមផលិតដោយរបៀបណា និងលូតលាស់បានដូចម្ដេច?

សម្រាប់​មនុស្ស​ស្រី​អ័រម៉ូន​ដែល​គ្រប់​គ្រង​ការ​មកបញ្ចេញមេជីវិតញី​គឺ​អឺស្ត្រូសែន ចំណែក​ឯ​អ័រម៉ូន​ដែល​ភ្ញោចឲ្យ​មាន​ការ​ផលិត​ទឹក​កាម​ក្នុង​ខ្លួន​មនុស្ស​ប្រុស​នោះ​គឺ តេស្តូតេរ៉ូន។ ពង​ស្វាស​ជា​ក្រពេញ​ចំនួន​ពីរ ដែល​ស្ថិត​ក្នុង​ថង់​ពង​ស្វាស​ខាង​ក្រោម​លិង្គ គឺ​ជា​អ្នក​ផលិត​ទឹក​កាម។ ពង​ស្វាស​ស្ថិត​នៅ​ផ្នែក​ខាង​ក្រៅ​នៃ​ដង​ខ្លួន​របស់​មនុស្ស​ប្រុស ដែល​ងាយ​ទទួល​រំញោច​ខ្លាំង​ជា​មួយ​សីតុណ្ហភាព និង​ការ​ប្រែ​ប្រួល​សីតុណ្ហភាព។ ដើម្បី​ឲ្យ​ពង​ស្វាស​មាន​សុខ​ភាព​ល្អ និង​អាច​ផលិត​ទឹក​កាម​មាន​សុខ​ភាព​ល្អ​បាន ប្រុសៗយើង​​ត្រូវ​ថែទាំពងស្វាសឲ្យ​​ស្ថិត​នៅ​ក្នុង​សីតុណ្ហភាព​ប្រហែល ៣៤​អង្សា​សេ។

ចាប់​តាំង​ពេល​​ចាប់​ផ្ដើម​នៃ​ការ​ផលិត​ រហូត​ដល់​ការ​បញ្ចប់​របស់​ការ​ផលិត​ទឹក​កាម គឺត្រូវ​ការ​រយៈ​ពេល​ប្រហែល​​ពីរ​ទៅ​បី​ខែ ហើយ​ជីវិត​ជា​មធ្យម​របស់​ទឹក​កាម​មាន​ប្រហែល​​ពីរ​ទៅ​បី​សប្ដាហ៍​នៅ​ក្នុង​ខ្លួន​របស់​មនុស្ស​ប្រុស។

អត្ថបទពាក់ព័ន្ធ៖

តើទឹកកាមចូលរួមក្នុងការបង្ករកំណើតបានយ៉ាងដូចម្ដេច?

​ជា​ការ​ពិតណាស់​មនុស្ស​ស្រីយើង​​បញ្ចេញមេជីវិតញី​ក្នុង​មួយ​ខែ​ម្ដង។ ចំណែក​ឯ​មនុស្ស​ប្រុស​វិញ​អាច​បង្ករ​កំណើត​បាន​គ្រប់​ពេល​ដែលប្រុសៗបញ្ចេញ​ទឹក​កាម ហើយពេលបញ្ចេញទឹក​កាម​ម្ដង​ៗ មាន​មេជីវិត​ឈ្មោល​ប្រហែល​៤០លាន។ ក្នុង​ចំណោម​មេជីវិត​ឈ្មោល​រាប់​លាន​ក្បាល​នោះ មាន​ទិស​ដៅ​តែ​មួយ​គត់​គឺ​ហែល​ទៅ​រក និង​ជ្រៀត​ខ្លួន​ចូល​ក្នុង​ស៊ុត​របស់​មនុស្ស​ស្រី​ដើម្បី​បង្ករ​កំណើត​ជីវិត​ថ្មី។

ពេល​នេះ​គ្នាយើង​ប្រហែល​ជា​អាច​យល់​បាន​ច្រើន​អំពី​មេជីវិតញី និង​មេជីវិតឈ្មោល​ថា​​បង្កើត​ឡើង​ដោយ​របៀប​ណា និង​ធ្វើ​ការ​ដូច​ម្ដេច។ ជាអនុសាសន៍ គ្នាយើង​គួរ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ឆ្នាំ ដើម្បី​ប្រាកដ​ថា​ប្រព័ន្ធ​បន្ត​ពូជ​របស់​យើង​ធ្វើ​ការ​បាន​ល្អ​ធម្មតា។

អត្ថបទ​ពាក់​ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How you conceive. http://www.babycentre.co.uk/a545272/how-you-conceive Accessed March 3, 2017

How Fertilization Happens. http://www.whattoexpect.com/preconception/fertility/how-fertilization-happens.aspx Accessed March 3, 2017

Sperm Meets Egg: Weeks 1 to 3 of Pregnancy. http://www.parents.com/pregnancy/stages/fetal-development/sperm-meets-egg-weeks-1-to-3-of-pregnancy/ Accessed March 3, 2017

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន

ម៉េចបានប្រុសៗខ្លះហើមលិង្គក្រោយរួមភេទរួច? ពេលណាគួរជួបគ្រូពេទ្យ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម