គ្នាយើងកំពុងត្រៀមខ្លួនចង់បានប៊េប៊ីមែនទេ? ដើម្បីបានប៊េប៊ីរបបអាហារជួយដល់សុខភាព ជាកត្តាចាំបាច់មួយដែលត្រូវយកចិត្តទុកដាក់។ គ្នាយើងដឹងទេថាអាហារប៉ុន្មានប្រភេទនេះគឺមានប្រយោជន៍ដល់សុខភាពស្រីៗយើងដែលមានបំណងចង់បានប៊េប៊ី។
ត្រួតពិនិត្យដោយ គឹម កាណែល
គ្នាយើងកំពុងត្រៀមខ្លួនចង់បានប៊េប៊ីមែនទេ? ដើម្បីបានប៊េប៊ីរបបអាហារជួយដល់សុខភាព ជាកត្តាចាំបាច់មួយដែលត្រូវយកចិត្តទុកដាក់។ គ្នាយើងដឹងទេថាអាហារប៉ុន្មានប្រភេទនេះគឺមានប្រយោជន៍ដល់សុខភាពស្រីៗយើងដែលមានបំណងចង់បានប៊េប៊ី។
បើនៅពេលណាមួយគ្នាយើងគិតថាចង់ចាប់ផ្តើមយកកូននឹងគេ អាចចំណាយប្រាក់ទៅលើប្រភេទអាហារផលិតពីទឹកដោះ ដូចជាទឹកដោះគោស្រស់ យ៉ាអួរ និងឈីស។ ការបន្ថែមផលិតផលពីទឹកដោះ ទៅក្នុងរបបអាហារប្រចាំថ្ងៃ គឺមិនត្រឹមតែល្អចំពោះឆ្អឹងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែផ្ដល់សក្តានុពលខ្ពស់ទៅលើសុខភាពបន្តពូជយើងទៀតផង។
យើងអាចផឹកទឹកដោះគោស្រស់ ញ៉ាំយ៉ាអួរ ឬបន្ថែមឈីសទៅលើអាហារ គឺសុទ្ធតែអាចជួយបាន និងថែមទាំងឆ្ងាញ់ពិសាទៀត ផង ប៉ុន្តែយើងត្រូវចេះជ្រើសយកផលិតផលណាមានជាតិខ្លាញ់ទាប ពិសេសនៅពេលព្យាយាមយកកូន។ នេះ គឺដោយសារតែថា ទម្ងន់ខ្លួនកាន់តែឡើង នឹងធ្វើឲ្យផែនការយកកូនកាន់តែពិបាក។ ប៉ុន្តែមានការសិក្សាជាច្រើន រកឃើញថ្មីៗនេះថា ស្រីៗមានបញ្ហាប្រពេញអូវុល បែរជាទទួលគុណប្រយោជន៍ច្រើនពីជាតិខ្លាញ់ដែលយើងទទួលបានពីផលិតផលទឹកដោះសម្បូរខ្លាញ់ទៅវិញ។
បើនិយាយពីរឿងសាច់សត្វគ្មានខ្លាញ់ អាចនិយាយពីសាច់មាន់ មាន់តួរគី និងសាច់គោជាដើម។ ប្រូតេអ៊ីក្នុងសាច់ទាំងនេះ ជាប្រភពដ៏សម្បូរបែបនៃជាតិដែក ដែលជាអាហារូបត្ថម្ភ អាចជួយឲ្យមេជីវិតយើងមានសុខភាពល្អ។ ជាក់ស្តែង ការសិក្សាលើស្រីៗដែលញ៉ាំអាហារសម្បូរជាតិដែក អំឡុងពេលចង់ពពោះ គឺសុខភាពបន្តពូជអ្នកទាំងនោះ ក៏ល្អជាងស្រីៗមានបញ្ហាខ្វះជាតិដែក។
យ៉ាងណាត្រូវចាំថា បើយើងញ៉ាំសាច់សត្វគ្មានខ្លាញ់ដើម្បីផែនការពពោះ កុំញ៉ាំលើសពី ៣ ពេល/សប្តាហ៍ ព្រោះការស្រាវជ្រាវរកឃើញថា លើសជាតិប្រូតេអ៊ីន សូម្បីតែប្រូតេអ៊ីនគ្មានខ្លាញ់ក៏ដោយ គឺអាចធ្វើឲ្យភាគរយនៃការបង្កកំណើតធ្លាក់ចុះបាន។ យើងក៏អាចពិចារណា បើជាអ្នកញ៉ាំបួស មិនអាចទទួលបានប្រូតេអ៊ីនគ្មានខ្លាញ់ពីសាច់សត្វ ក៏អាចស្រូបប្រូតេអ៊ីននេះបានពីពពួកបន្លែរុក្ខជាតិ ដូចជាពពួកសណ្តែក តៅហ៊ូ ហើយត្រូវដឹងឲ្យច្បាស់ថា វីតាមីនសំខាន់បំផុតសម្រាប់ការបង្កកំណើត គឺជាតិដែក។ បើចង់ប្រើថ្នាំបំប៉នជាតិដែក អាចប្រឹក្សាជាមួយគ្រូពេទ្យជាមុន។
អត្ថបទពាក់ព័ន្ធ៖
ត្រីសាល់ម៉ុន ត្រីសាឌីន និងខ្លាញ់ត្រីច្រើនប្រភេទផ្សេងទៀត សុទ្ធតែមានគុណប្រយោជន៍ខ្លាំងសម្រាប់ការបង្កកំណើត ចំណុចនេះ អ្វីយើងត្រូវអរគុណ គឺជាអាស៊ីដខ្លាញ់អូមេហ្គា ៣ ក្នុងខ្លាញ់ត្រីទាំងនោះតែម្តង។ បង្កើតរបបអាហារជាមួយនឹងខ្លាញ់ត្រីល្អអាចជួយបង្កើនលំហូរឈាមទៅកាន់សរីរាង្គបង្កកំណើត ប្រហែលជាអាចជួយគ្រប់គ្រងកម្រិតអ័រម៉ូនបង្កកំណើតថែមទៀតផង។
ក្នុងករណីគ្នាយើងមិនមែនជាអ្នកចូលចិត្តខ្លាញ់ត្រី ក៏នៅតែទទួលបានអាស៊ីដខ្លាញ់អូមេហ្គា ៣ តាមរយៈគ្រាប់ធញ្ញជាតិ flaxseed (អាចទទួលបានពីនំបុ័ងមួយចំនួន) គ្រាប់អាល់ម៉ុន វ៉លណាត់ និងស៊ុតជាដើម (ស៊ុតដែលមានបញ្ជាក់ពីសារធាតុអូមេហ្គា ៣ ឬ DHA)។
គ្នាយើងភាគច្រើនស្គាល់សត្វសមុទ្រប្រភេទនេះមិនខាន ហើយប្រហែលជាដឹងថា បានជួយដល់សុខភាពផ្លូវភេទខ្លាំងក្លាជាងអាហារណាៗទាំងអស់។ ប៉ុន្តែធ្លាប់ដឹងឬអត់ អយស្ទ័រ ក៏ជាអាហារសមរម្យបំផុតសម្រាប់សុខភាពបង្កកំណើតដូចគ្នា? អយស្ទ័រ ត្រូវចាត់ទុកថាប្រៀបបាននឹងថ្នាំបង្កើនអារម្មណ៍ផ្លូវភេទ Viagra បែបធម្មជាតិ ដោយសារវាសម្បូរទៅដោយជាតិស័ង្កសី ជាសារធាតុរ៉ែសំខាន់បំផុតមួយសម្រាប់ការបន្តពូជ។ ខ្វះជាតិស័ង្កសីអាចរំខានដល់វដ្តរដូវ និងបន្ថយការផលិតស៊ុត (មេជីវិត) ដែលមានគុណភាពល្អ ធ្វើឲ្យយើងមិនអាចមានកូនបាន។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល