១- អ្វីទៅជាស្រោមអនាម័យរបស់ស្រីៗ?
ស្រោមអនាម័យស្រីៗជាថង់តូចមួយផលិតឡើងពីប្លាស្ទិក សម្រាប់ដាក់ចូលក្នុងទ្វារមាស និងអាចគ្របផ្នែកខ្លះនៃមាត់ទ្វារមាសខាងក្រៅដើម្បីការពារកុំឲ្យមានជ្រៀបសារធាតុរាវចូលក្នុងទ្វារមាស។
ស្រោមអនាម័យនេះមានរាងដូចកងទន់ៗ ចែកជាពីរផ្នែក ដោយពេលប្រើត្រូវដាក់ផ្នែកម្ខាងចូលក្នុងជិតដល់មាត់ស្បូន ហើយដាក់ម្ខាងទៀតនៅខាងក្រៅទ្វារមាសដើម្បីការពារកុំឲ្យស្រោមរបូតចេញ។ ស្រោមអនាម័យស្រីៗ មានតួនាទីប្រមូលទឹកកាមដៃគូខាងប្រុស និងការពារកុំឲ្យទឹកកាមហូរចូលក្នុងទ្វារមាសបាន។ បើយើងប្រើបានត្រឹមត្រូវ ស្រោមអនាម័យនេះមានប្រសិទ្ធភាពខ្ពស់ការពារកុំឲ្យមានកូន និងបង្ការជំងឺកាមរោគផ្សេងៗបាន។
អត្ថបទពាក់ព័ន្ធ៖
- រួមភេទសុខៗស្រាប់តែរបូតស្រោមជាប់ប្រដាប់ភេទខាងស្រី ត្រូវធ្វើម៉េច?
- កំហុសបច្ចេកទេសប្រុសៗតែងបង្កពេលពាក់ស្រោម ចុងក្រោយនាំគ្នាទឹកភ្នែក
- កំហុសបច្ចេកទេសកើតឡើងញឹកញាប់ ពេលប្រើស្រោមបើកឆាកប្រយុទ្ធ
- រួមភេទមិនប្រយ័ត្ន តិចឆ្លងរលាកថ្លើម
២- គុណសម្បត្តិរបស់ស្រោមអនាម័យស្រីៗ
- ស្រោមអនាម័យស្រីៗ អាចគ្របពេញលេញលើប្រដាប់ភេទស្រីៗ កាត់បន្ថយអត្រាឆ្លងមេរោគ Herpes (មេរោគរើមលើប្រដាប់ភេទ) និងបង្ការពីសិរមាន់។
- មានរាងតូច និងងាយស្រួលយកតាមខ្លួន
- អាចប្រើបានគ្រប់ស្រីៗទាំងអស់
- ពេលមករដូវក៏អាចប្រើបានដែរ
- រួមភេទតាមរន្ធគូទ ក៏អាចប្រើបានដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
- ពេលអីៗនឹងគ្នាអត់ការពារ គួរធ្វើម៉េច ក្រោយរួចរាល់?
- នុ៎ះ! កុំចេះតែមិនអី អត់ការពារពេលអីៗជាមួយសង្សារ ប្រយ័ត្នឆ្លងជំងឺសាហាវនេះ
៣- គុណវិបត្តិរបស់ស្រោមអនាម័យស្រីៗ
- លិង្គប្រុសៗអាចភ្លាត់ចូលចន្លោះរវាងស្រោមអនាម័យ និងជញ្ជាំងទ្វារមាស
- ពេលរួមភេទអាចមានសំឡេងរំខាន (ប៉ុន្តែបើប្រើទឹករម្អិល បញ្ហានេះនឹងបាត់ទៅវិញដោយខ្លួនឯង)
- ស្រោមអនាម័យនេះអាចរហែក ឬរបូតពេលដកលិង្គចេញពីទ្វារមាស
- ស្រោមអនាម័យស្រីៗមិនសូវសម្បូរលើទីផ្សារ ដូចស្រោមអនាម័យប្រុសៗទេ ណាមួយអាចមានតម្លៃថ្លៃទៀតផងដែរគឺស្រោមមួយតម្លៃប្រមាណជា៤ដុល្លារឯណោះ។
៤- ប្រើទឹករម្អិលជាមួយស្រោមអនាម័យមនុស្សស្រី
ជាទូទៅ នៅក្នុងស្រោមអនាម័យ គឺមានដាក់ទឹករម្អិលស្រាប់ទៅហើយ។ ប៉ុន្តែគ្នាយើងក៏អាចបន្ថែមទឹករម្អិលបន្តិចថែមទៀត ដើម្បីការពារកុំឲ្យរហែកស្រោម។ ស្រោមអនាម័យស្រីៗ ធ្វើឡើងពីជាតិប៉ូលីអ៊ុយរ៉េតាន (Polyurethane) អាចប្រើបានជាមួយទឹករម្អិលគ្រប់ប្រភេទ ខណៈបើស្រោមអនាម័យប្រុសៗប្រភេទឡាតិចវិញ អាចប្រើបានតែជាមួយទឹករម្អិលប្រភេទខ្លាញ់ប៉ុណ្ណោះ។
៥- រឿងពិតគួរយល់ដឹងពីស្រោមអនាម័យស្រីៗ
- ប្រសិទ្ធភាពស្រោមអនាម័យស្រីៗ អាចការពារការមានផ្ទៃពោះបាន៩៥% មានន័យថាក្នុងចំណោមស្រីៗប្រើប្រាស់ស្រោមអនាម័យ ១០០នាក់អាចមានត្រឹម ៥ នាក់ប៉ុណ្ណោះ ភ្លាត់ស្នៀតមានផ្ទៃពោះ។
- ត្រូវដាក់ស្រោមអនាម័យក្នុងទ្វារមាសឲ្យបានត្រឹមត្រូវ មុនពេលចាប់ផ្តើមរួមភេទ។
- ត្រូវរក្សាទុកនៅកន្លែងមានសីតុណ្ហភាពត្រឹមត្រូវ មិនឲ្យក្តៅពេក ឬត្រជាក់ពេក មិនត្រូវទុកនៅក្បែរកន្លែងមានវត្ថុមុតស្រួច ដើម្បីការពារកុំឲ្យដាច់រហែក។
- ស្រោមអនាម័យស្រីៗមានប្រសិទ្ធភាពខ្ពស់ត្រូវតែមានត្រា CE នៅខាងលើកញ្ចប់ស្រោម មានន័យថាស្រោមនោះបានត្រួតពិនិត្យដល់កម្រិតស្តង់ដារអឺរ៉ុប។
- គួរតែរុញស្រោមអនាម័យចូលឲ្យជ្រៅទៅក្នុងទ្វារមាស ក៏មិនចាំបាច់ត្រូវបារម្ភអំពីការដកវាចេញវិញទេ ព្រោះវាងាយស្រួលយកចេញវិញណាស់។
- បើយើងជាមនុស្សស្រី អៀនខ្មាសច្រើន ឬមិនចង់ប៉ះប្រដាប់ភេទខ្លួនឯង ប្រហែលជាពិបាកប្រើស្រោមអនាម័យនេះបន្តិចហើយ។
- ស្រោមអនាម័យមួយមិនអាចប្រើលើកទី ២ បានទេ។ បើចង់រួមភេទម្ដងទៀត ត្រូវតែប្រើស្រោមថ្មី។
[embed-health-tool-ovulation]