គ្នាយើងច្បាស់ជាដឹងហើយថាពេលមិនស្រួលគឺយើងតែមិនមានកម្លាំងធ្វើការងារដូចសព្វមួយដងនោះទេ តែបើនិយាយដល់រឿងរួមភេទវិញអាចថាមានគ្នាយើងខ្លះនៅអាចមានចំណង់ខ្លះដែរ។ យ៉ាងណាមិញ គ្នាយើងមិនគួររួមភេទទេ បើសិនជាយើងមានអាការៈទាំងបីខាងក្រោមនេះ។
១. អាការៈក្ដៅខ្លួន
បើសិនជាគ្នាយើងមានអាការៈក្ដៅខ្លួន ជាធម្មតាអាចធ្វើឲ្យយើងរមាស់ និងអស់កម្លាំង ដែលនេះហើយវាទំនងជាធ្វើឲ្យគ្នាយើងមិនមានអារម្មណ៍ចង់រួមភេទនោះដែរ ខណៈដែលសីតុណ្ហភាពខ្លួនយើងកំពុងតែឡើងកម្ដៅនោះ។
អ្នកស្រាវជ្រាវខ្លះបាននិយាយថាពេលយើងមានអាការៈក្ដៅខ្លួន ហើយបើរួមភេទទៀតនោះ អាចធ្វើឲ្យយើងគ្រោះថ្នាក់បាន។ គ្រោះថ្នាក់ទាំងនោះគឺធ្វើឲ្យយើងកាន់តែឈើធ្ងន់ ប្រឈមបាត់បង់ជាតិទឹកកាន់តែខ្លាំង និងធ្វើឲ្យសីតុណ្ហភាពលើខ្លួនយើងឡើងដល់ចំណុចគ្រោះថ្នាក់ទៀតផង។ ជាការល្អយើងត្រូវរង់ចាំដល់យើងស្រួលខ្លួនវិញ ចាំរួមភេទជាថ្មី។
អត្ថបទពាក់ព័ន្ធ៖
- ហេតុផល ៣ យ៉ាងប្រុសៗមួយចំនួនមិនសូវនឹកដល់រឿងលើគ្រែ
- ការរួមភេទ និងវដ្តរដូវស្រីៗ មានទំនាក់ទំនងម៉េចខ្លះ? គួរឲ្យបារម្ភអត់?
- ស្រោមអនាម័យបុរស ឬស្ត្រី មួយណាស្រួលប្រើ មានប្រសិទ្ធភាពជាង?
- ៥ សំណួរ ស្រីៗតែបារម្ភ និងចង់ដឹងបំផុតពាក់ព័ន្ធរឿងរួមភទពេលមានផ្ទៃពោះ
២. បើយើងមានជំងឺផ្ដាសាយ
បើគ្នាយើងមានជំងឺផ្ដាសាយ គឺមិនគួររួមភេទឡើង រហូតដល់យើងបានជាសះស្បើយវិញ។ គ្នាយើងដឹងហើយថាជំងឺផ្ដាសាយ ជាប្រភេទ ជំងឺមួយអាចឆ្លងពីម្នាក់ទៅម្នាក់ទៀតបានពេលយើងនៅជិតស្និទ្ធគ្នានោះ។
យ៉ាងណា គ្នាយើងខ្លះដែលមានជំងឺផ្ដាសាយជាធម្មតាមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការរួមភេទស្រាប់ហើយដែរ។ គ្នាយើងនឹងមានអារម្មណ៍មានក្ដីសុខ បើសិនជារង់ចាំដល់ជាពីជំងឺនេះចាំរួមភេទឡើងវិញនោះ។
៣. មានជំងឺអាចចម្លងទៅដៃគូបាន
ដូចបានរៀបរាប់ខាងលើដែរ ជំងឺផ្ដាសាយ និងជំងឺមួយចំនួនផ្សេងទៀតសុទ្ធតែអាចម្លងទៅកាន់ដៃគូយើងបានដូចគ្នា។
ជំងឺធម្មតាមួយចំនួនអាចចម្លងទៅអ្នកផ្សេងទៀតនៅរយៈពេលពីរបីថ្ងៃដំបូងៗពេលចាប់ផ្ដើមចេញរោគសញ្ញា ហើយជំងឺខ្លះទៀតក៏អាចចម្លងទៅអ្នកផ្សេងពេលកំពុងចេញរោគសញ្ញាដែរ។
ឧទាហរណ៍ដូចជាជំងឺផ្ដាសាយគឺអាចម្លងទៅអ្នកដទៃបានក្នុងរយៈពេល២៤ម៉ោងមុនចេញរោគសញ្ញា ហើយនៅអាចបន្តចម្លងទៅអ្នកផ្សេងទៀតពីប្រាំទៅប្រាំពីរថ្ងៃបន្ទាប់ពីចេញរោគសញ្ញា។ នេះមានន័យថា ទោះបីជាយើងមានអារម្មណ៍ថាបានធូរស្បើយហើយមែន តែនៅអាចអាចម្លងវីរុសទៅដៃគូបានដូចគ្នា។
មួយវិញទៀត បើសិនជាប្រព័ន្ធភាពស៊ាំយើងខ្សោយថែមទៀតនោះ យើងនឹងនៅមានលទ្ធភាពចម្លងទៅដៃគូកាន់តែយូរតាមហ្នឹងដែរ។
ដូចនេះហើយដើម្បីសុខភាពដៃគូយើងៗ គួរពិចារណាលើរឿងទាំងនេះ និងពិភាក្សាជាមួយដៃគូឲ្យបានច្បាស់លាស់ និងយល់ចិត្តគ្នា។
[embed-health-tool-ovulation]