ពេលរួមភេទជាមួយដៃគូម្ដងៗ គ្នាយើងអាចមានអារម្មណ៍ថាក្ដៅក្នុងខ្លួន បែកញើស ក្រោយពេលប្រើកម្លាំងច្រើនលើសកម្មភាពរួមភេទ។ ការរួមភេទត្រូវគេគិតថា អាចដុតកាឡូរីបានច្រើន ដូចគ្នាជាមួយការហាត់ប្រាណអ៊ីចឹងដែរ។ មានអ្នកខ្លះគិតថា ថ្ងៃនេះអាចផ្អាកមិនចាំបាច់រត់លើម៉ាស៊ីន ដោយសារតែពួកគាត់អាចនឹងប្រើកម្លាំងច្រើនលើគ្រែជាមួយដៃគូនៅពេលរាត្រី។
តែការពិតទៅ ការរួមភេទមិនអាចដុតកាឡូរីបានច្រើន ដូចការគិតរបស់គ្នាយើងនោះទេ។ ប៉ុន្តែវាក៏អាស្រ័យទៅតាមប្រភេទនៃការរួមភេទ ថាតើយើងសកម្ម និងប្រើពេលយូរប៉ុនណាពេលរូមភេទម្ដងៗ។ បើយើងមិនអាចប្រើពេលបានរាប់ម៉ោងក្នុងការរួមភេទនោះទេ កុំសង្ឃឹមថាយើងអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណនោះ។
ចង់ពិនិត្យបញ្ហាលិង្គមិនឡើងរឹង ចុចទីនេះ!
ចង់ពិនិត្យបញ្ហាឆាប់ចេញទឹកកាម ចុចទីនេះ!
ចង់ពិនិត្យសុខភាពក្រពេញប្រូស្តាត ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
បើយើងចង់ដឹងថា ពេលរួមភេទម្ដងៗ អាចដុតកាឡូររីបានប៉ុន្មាន យើងអាចមកស្ដាប់ការបកស្រាយតាមបែបវិទ្យាសាស្ត្រ ដូចខាងក្រោមនេះបាន។
ក្នុងឆ្នាំ ២០១៣ អ្នកវិទ្យាសាស្រ្តនៅឯសាកលវិទ្យាល័យ Montreal ប្រទេសកាណាដា បានសាកល្បងស្វែករកចម្លើយរបស់សំនួរមួយនេះ ដោយពួកគេបានសិក្សាលើដៃគូ ចំនួន ២១គូ ដោយឲ្យពាក់នាឡិកាវ័យឆ្លាតមួយ ក្នុងអំឡុងពេលពួកគេរួមភេទ។ គេឲ្យដៃគូទាំងនោះរត់លើម៉ាស៊ីនហាត់ប្រាណរយៈពេល ៣០នាទី ដើម្បីប្រៀបធៀបការរួមភេទ និងការហាត់ប្រាណ។
[embed-health-tool-ovulation]
លទ្ធផលដែលបានបោះផ្សាយក្នុងអត្ថបទ PLOS ONE រកឃើញថាមនុស្សប្រុសដុតកាឡូរីបាន ១០០ កាឡូរី ក្នុងអំឡុងពេលរួមភេទម្ដងៗ ចំណែកឯមនុស្សស្រីដុតបាន ៦៩ កាឡូរី ដែលនេះគេសន្មត់ថា មនុស្សប្រុសអាចដុតបាន ៤,២ កាឡូរីក្នុងមួយនាទីពេលកំពុងរួមភេទ ចំណែកមនុស្សស្រីអាចដុតបានត្រឹមតែ ៣,១កាឡូរីតែប៉ុណ្ណោះ។
មនុស្សប្រុសមានសកម្មភាពច្រើនជាងមនុស្សស្រី ដែលជាហេតុធ្វើឲ្យប្រុសៗអាចដុតបានកាឡូរីច្រើនជាង។ ប៉ុន្តែគេបាននិយាយថា ដោយសារតែមនុស្សប្រុសមានទម្ងន់ធ្ងន់ជាងមនុស្សស្រី ដូចនេះមនុស្សប្រុសត្រូវប្រើថាមពលច្រើនជាងមនុស្សស្រីពេលរួមភេទម្ដងៗ។
ជារួម កាឡូរីដែលមនុស្សប្រុសអាចដុតពេលរួមភេទ គឺមានតិចជាងពេលហាត់ប្រាណ ដែលអាចមានរហូតដល់ ២៧៦កាឡូរី។
ការការសិក្សាមួយទៀត បានចុះផ្សាយ ក្នុង JAMA Internal Medicine និងបានរកឃើញថា ការរួមភេទជាមធ្យមប្រើរយៈពេលប្រហែល ៦ នាទីហើយមនុស្សប្រុសអាចដុតកាឡូរីបានត្រឹមតែ ២១ កាឡូរីតែប៉ុណ្ណោះក្នុងពេលរួមភេទម្ដងៗ។
ដូចនេះ ប្រសិនបើគ្នាយើងចង់សម្រកគីឡូ និងគិតថាការរួមភេទអាចប្រើជំនួសការហាត់ប្រាណបាន គឺមិនត្រឹមត្រូវទេ យើងនៅតែត្រូវបន្តហាត់ប្រាណតាមធម្មតា ហើយក៏មិនមែនមានន័យថាការរួមភេទ មិនបានជួយស្អីសោះដល់សុខភាពនោះដែរ។
មួយវិញទៀត ការរួមភេទក្រៅពីជួយឲ្យអារម្មណ៍ល្អ វាក៏ជួយពង្រឹងប្រព័ន្ធការពារក្នុងខ្លួនបានដូចគ្នា។ អ្នកដែលរួមភេទយ៉ាងតិចម្ដងក្នុងមួយសប្ដាហ៍ គឺត្រូវបានគេរកឃើញថា មានការកើនឡើងនៃប្រព័ន្ធការពារ immunoglobulin A។
លើសពីនេះការរួមភេទ ថែមទាំងជួយកាត់បន្ថយអត្រាប្រឈមជាមួយជំងឺមហារីកនៅលើមនុស្សប្រុសបានថែមទៀតផង។ បើយោងតាមការសិក្សារបស់ British Medical Journal បានរកឃើញថា មនុស្សប្រុសដែលបានបញ្ចេញទឹកកាម យ៉ាងតិច២១ដងក្នុងមួយខែ មិនងាយកើតជំងឺមហារីកក្រពេញប្រូស្តាត ដូចលើមនុស្សប្រុសដែលបញ្ចេញទឹកកាមត្រឹមតែ ៤ ទៅ ៧ ដងក្នុងមួយខែនោះឡើយ។
អត្ថបទពាក់ព័ន្ធ៖
- ហេតុផល ៣ យ៉ាងប្រុសៗមួយចំនួនមិនសូវនឹកដល់រឿងលើគ្រែ
- ដឹងអត់! ពេលឈប់រួមភេទរាងកាយយើងនឹងជួយបញ្ហា ៥ យ៉ាងនេះ
- ៥ យ៉ាងនេះ ចៀសបានចៀសទៅ បើចង់ឲ្យប្រតិបត្តិការក្ដៅសាច់ឡើងដល់កំពូល
- បើសង្ស័យថាខ្លួនកំពុងញៀនរួមភេទមិនដឹងខ្លួន ចម្លើយមានក្នុងអត្ថបទនេះ
- ពេលអីៗមិនបានការពារ គួរធ្វើម៉េចទៅ?
ចំណុចសំខាន់
- ប្រសិនបើគ្នាយើងចង់សម្រកគីឡូ និងគិតថាការរួមភេទអាចប្រើជំនួសការហាត់ប្រាណបានគឺមិនត្រឹមត្រូវទេ។
- យើងនៅតែត្រូវបន្តហាត់ប្រាណតាមធម្មតា ហើយក៏មិនមែនមានន័យថាការរួមភេទ មិនបានជួយស្អីសោះដល់សុខភាពនោះដែរ។