ទឹកកាមគឺជាការលាយចូលគ្នារវាង សារធាតុរាវ ស្ពែម (មេជីវិតឈ្មោល) និងទឹក។ មនុស្សប្រុសយើងផលិតស្ពែមតាមការបាញ់ចេញតាមលិង្គ។ ទោះបីជាការលេបទឹកកាម គឺមានសុវត្ថិភាព និងមានមនុស្សជាច្រើនបានលេបវាក្ដី ប៉ុន្តែវាអាចមានកត្តាប្រឈមមួយចំនួន ដែលគ្នាយើងគួរតែគិតដល់។
មានមនុស្សជាច្រើនប្រើមាត់ ជាផ្នែកមួយនៃការរួមភេទ ហើយក្នុងនោះមានស្រីៗយើងមួយចំនួនចូលចិត្ដលេបទឹកកាមរបស់ដៃគូ ប៉ុន្តែក៏មានអ្នកខ្លះទៀត មិនហ៊ានលេបដែរ ដោយសារខ្លាច និងរអើម ហើយពេលខ្លះខាងប្រុសលះក៏មិនសូវចង់ឲ្យដៃគូរខ្លួនលេបទឹកកាមរបស់ខ្លួនឯងដែរ។
ដូចនេះបានជាគេណែនាំ ឲ្យដៃគូគួរតែពិភាក្សាគ្នាអំពីរឿងលើគ្រែនេះ ដើម្បីទទួលបានអារម្មណ៍ដែលខ្លួនចង់បាន ពីការរួមភេទ។
ការលេបទឹកកាមចូលក្នុងពោះ មិនមែនជាការចាំបាច់សម្រាប់ការរួមភេទទាំងអស់នោះទេ ដូចនេះគ្នាយើងមិនចាំបាច់ត្រូវមានសម្ពាធ ថាត្រូវលេប ឬមិនលេបនោះទេ យើងគួរតែធ្វើតាមអារម្មណ៍របស់ខ្លួនឯង។
ក្នុងអត្ថបទនេះ នឹងប្រាប់គ្នាយើងអំពីគុណសម្បត្តិ គុណវិបត្ដិ ក៏ដូចជាសុវត្ថិភាពនៃការលេបទឹកកាមឲ្យបានដឹង។
១- តើអ្វីជាទឹកកាម?
ទឹកកាម គឺជាល្បាយនៃសារធាតុរាវក្នុងខ្លួនរបស់មនុស្សប្រុស។ ក្នុងនោះមានផ្ទុកសារធាតុផ្សេងៗជាច្រើន ដែលរាប់ទាំងស្ពែមដែរ។ ពេលមនុស្សប្រុសបាញ់ទឹកកាមចេញមកក្រៅ ក្នុងទឹកកាមនោះមានផ្ទុកប្រូតេអ៊ីន និងស្ពែម។
ក្រពេញប្រូស្តាតក៏ផ្ដល់សារធាតុមួយចំនួនដល់ទឹកកាម មានដូចជា៖
- អាស៊ីស៊ីទ្រិច
- អាស៊ីតហ្វូស្វាតាស
- អ៊ីណូស៊ីតុល
- កាល់ស្យូម
- ស័ង្កសី
- ម៉ាញ៉េស្យូម
ហើយក្នុងបំពង់ទឹកកាមក៏មានផលិត សារធាតុមួយចំនួនដល់ទឹកកាមមានដូចជា៖
- ហ្វ្រុចតូស
- អាស៊ីតអាកូប៊ិក
- ប្រូស្តាក្លង់ឌីន
២- តើការលេបទឹកកាមមានសុវត្ថិភាពដែរឬទេ?
ជាធម្មតាការលេបទឹកកាម គឺមិនមានគ្រោះថ្នាក់អ្វីឡើយ។ ដោយសាររាល់សារធាតុមានក្នុងទឹកកាមទាំងអស់ មិនបង្កគ្រោះថ្នាក់ដល់យើងឡើយ។ ប៉ុន្តែគ្នាយើងត្រូវតែប្រុងប្រយ័ត្នសម្រាប់ករណីមួយចំនួន នៅពេលលេបទឹកកាមចូលក្នុងពោះ។ មានអ្នកខ្លះអាលែកហ្ស៊ីជាមួយទឹកកាម ទោះបីវាជាករណីកម្រក្ដី ក៏យើងគួរត្រូវប្រុងប្រយ័ត្នដែរ។
ដោយសារតែទឹកកាមជាសារធាតុរាវផលិតចេញពីក្នុងខ្លួនរបស់មនុស្សប្រុស ដូចនេះវាអាចមានផ្ទុកមេរោគកាមរោគ ក្នុងនោះក៏មានមេរោគអេដស៍ដែរ។ ដូចនេះមុនពេលអ្នកចាប់ផ្ដើមការរួមភេទតាមមាត់នឹងលេបទឹកកាមចូលយើងត្រូវតែទៅធ្វើតេស្តពិនិត្យ ឲ្យប្រាកដជាមុនសិនថា ដៃគូមិនមានផ្ទុកមេរោគទាំងអស់នោះទេ។ មួយវិញទៀត បើត្រឹមតែការរួមភេទតាមមាត់ យើងអាចប្រើស្រោមអនាម័យការពារបាន។
មានមនុស្សមួយចំនួនបានគិតថា ការលេបទឹកកាមចូលក្នុងពោះ អាចធ្វើឲ្យមនុស្សស្រីមានផ្ទៃពោះបាន។ ការលើកឡើងនេះគឺខុសទាំងស្រុង ព្រោះថាការមានផ្ទៃពោះអាចកើតឡើងបាន នៅពេលដែលស្ពែមទៅជួបគ្នាជាមួយមេជីវិតញី ដែលពេញវ័យតែប៉ុណ្ណោះ។
៣- តើក្នុងទឹកកាមមានផ្ទុកអ្វីខ្លះ?
ក្នុងទឹកកាមមានផ្ទុក ស្ពែមជាច្រើន ក្រៅពីនោះនៅមានប្រូតេអ៊ីន ហ្វ្រុចតូស សារធាតុរំអិល អង់ស៊ីម ទឹក វីតាមីន និងជាតិរ៉ែ។
ការបាញ់ទឹកកាមចេញមកក្រៅម្ដង អាចចេញបានប្រហែល មួយស្លាបព្រាកាហ្វេ ហើយក្នុងនោះមានកាឡូរី ប្រហែល ៥ ទៅ ៧កាឡូរីតែប៉ុណ្ណោះ។ មានមនុស្សជាច្រើន គិតថាក្នុងទឹកកាមមានប្រូតេអ៊ីនច្រើន តែការពិតវាមានមិនច្រើន ដូចការគិតនោះឡើយ។
អត្ថបទពាក់ព័ន្ធ៖
- កុំចេះតែភ្លេចខ្លួន ស្រីៗគប្បីជួបគ្រូពេទ្យផ្នែកសម្ភពនិងរោគស្រ្តីជារៀងរាល់ឆ្នាំ
- ធ្លាក់សរ៉ាំរ៉ៃពេលពពោះដោយសារឆ្លងរោគ កូនក្នុងផ្ទៃប្រឈមបញ្ហាទាំងប៉ុន្មាននេះ
- គ្មានអនាម័យនាំឲ្យធ្លាក់ស តែអនាម័យជ្រុលក៏ជាដើមហេតុដែរ!
- ធ្វើម៉េចទើបដឹងថា ធ្លាក់ស មានជំងឺ?
៤- តើទឹកកាមមានរសជាតិដូចម្ដេច?
ដោយសារក្នុងទឹកកាមមានផ្ទុកប្រូតេអ៊ីនតិច ដូចនេះរសជាតិរបស់ទឹកកាម គឺអាស្រ័យលើសារធាតុផ្សេងៗដែលមានក្នុងនោះ។
សារធាតុមួយក្នុងនោះ គឺ ergothioneine។ ផ្សិតយើងញ៉ាំ ភាគច្រើនមានផ្ទុកសារធាតុមួយនេះ ដូចនេះទឹកកាមគឺមានរសជាតិស្រដៀងគ្នាជាមួយផ្សិតដែរ។
រហូតមកដល់ពេលនេះ គេមិនទាន់មានភស្តតាងណាមួយបញ្ជាក់បានថា ចំណីអាហារដែលយើងញ៉ាំ អាចធ្វើឲ្យរសជាតិរបស់ទឹកកាមប្រែប្រួលបានឡើយ។ មានអ្នកខ្លះបានលើកឡើងថា ការផឹកទឹកផ្លែឈើ និងញ៉ាំបន្លែ អាចធ្វើឲ្យទឹកកាមមានរសជាតិកាន់តែឆ្ងាញ់ ហើយការទទួលទានសាច់ ឈីស និងកាហ្វេ គឺធ្វើឲ្យទឹកកាមមានរស់ជាតិមិនល្អ។ តែទោះជាយ៉ាងណាក្ដី ក៏យើងមិនអាចដឹងបានច្បាស់ឡើយ ដោយសារនេះគ្រាន់តែជាការលើកឡើងរបស់ក្រុមមនុស្សមួយចំនួនតែប៉ុណ្ណោះ។
រសជាតិរបស់ទឹកកាម គឺខុសគ្នាពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ផ្សេងទៀត។ មានអ្នកខ្លះប្រាប់ថាទឹកកាម អាចមានរសជាតិ៖
- ប្រៃ
- ល្វីង
- ផ្អែម
- មានជាតិលោហៈ
- ឈួល
របៀបនៃការរស់នៅប្រចាំថ្ងៃរបស់មនុស្ស អាចធ្វើឲ្យមានបម្រែបម្រួលរសជាតិរបស់ទឹកកាមបាន ដោយសារតែវាទៅធ្វើឲ្យសារធាតុក្នុងទឹកកាមប្រែប្រួល។ ឧទាហរណ៍ មានការសិក្សាមួយបានរកឃើញថា មនុស្សមិនសូវជក់បារី ទឹកកាមល្អជាង អ្នកជក់បារី ជាប្រចាំ។
មានមនុស្សមួយចំនួន ជួបបញ្ហាសុខភាពប្រចាំកាយ ដែលធ្វើឲ្យអ្នកទាំងនោះមិនអាចដឹងរសជាតិរបស់ទឹកកាមបានដូចធម្មតា។ បញ្ហាសុខភាពទាំងអស់នោះមានដូចជា៖
- ជំងឺផ្លូវដង្ហើម ឬរលាកក្នុងត្រចៀក
- មានប្រើប្រាស់ថ្នាំមួយចំនួន ឬសារធាតុគីមីណាមួយ
- មានការប៉ះទង្គិចលើក្បាល
- វះកាត់ត្រចៀក ច្រមុះ និងបំពង់ក
- បញ្ហាមាត់ធ្មេញ
- ការព្យាបាលជំងឺមហារីកនៅក្បាល និងក ដោយប្រើកាំរស្មី
៥- តើទឹកកាមមានក្លិនដូចម្ដេច?
ដូចគ្នានឹងរសជាតិរបស់វាដែរ គឺក្លិនទឹកកាមអាស្រ័យលើសារធាតុមានក្នុងទឹកកាម។ ក្លិនរបស់ទឹកកាម អាចនឹងប្រែប្រួលពេលទៅប៉ះជាមួយសារធាតុរាងផ្សេងក្នុងខ្លួនរបស់មនុស្សប្រុសមានដូចជាទឹកនោម និងញើស។
មួយវិញទៀត ក្លិនទឹកកាមអាចប្រែប្រួលទៅតាមកម្រិត pH។ ជាធម្មតា ទឹកកាមមាន pH ចន្លោះពី ៧,២ ទៅ ៨,០។ ពេលដែលទឹកកាមចូលទៅក្នុងទ្វារមាស ដែលជាតំបន់មានជាតិបាស វានឹងធ្វើឲ្យក្លិនរបស់ទឹកកាមប្រែប្រួល។
ក្នុងទឹកកាមភាគច្រើន គឺជាទឹក ដែលវាមិនសូវមានក្លិនអ្វីនោះទេ។ ដោយសារតែ pH ជាប្រភេទបាស ដូចនេះហើយបានជាមានមនុស្សមួយចំនួន បានលើកឡើងថា ទឹកកាមរបស់គាត់មានក្លិនដូច ប្ល៊ិច ឬអាម៉ូញាក់។ ក្រៅពីនោះនៅមានសារធាតុមួយចំនួនផ្សេងទៀត មានដូចជា ហ្វ្រុចតូស ម៉ាញ៉េស្យូម ឬកាល់ស្យូម ដែលសារធាតុទាំងអស់នេះ ធ្វើឲ្យទឹកកាមមានរសជាតិផ្អែម ជាតិលោហៈ ឬប្រៃ។
ក្លិនរបស់ទឹកកាម មិនគួរមានក្លិនឈួលខ្លាំងពេកទេ។ ក្លិនឈួលខ្លាំង ដូចជាក្លិនឆ្អាប អាចជាសញ្ញាបញ្ជាក់អំពីការចម្លងរោគ នៅកន្លែងនោះបាន។
៦- តើទឹកកាមផ្ដល់ប្រយោជន៍ដល់សុខភាពអ្វីខ្លះ?
មានការសិក្សាមួយចំនួន បានរកឃើញថា ការលេបទឹកកាម មានអត្ថប្រយោជន៍សម្រាប់សុខភាព។ ការលើកឡើងអំពីសារធាតុចិញ្ចឹម ក្នុងទឹកកាម គឺមិនត្រឹមត្រូវនោះទេ។ ដោយសារតែពេលចេញទឹកកាមម្ដងៗ គឺមនុស្សប្រុសអាចបញ្ចេញបានក្នុងបរិមាណតិចមួយ។ ដូចនេះវាមិនគ្រប់គ្រាន់សម្រាប់ឲ្យដៃគូ លេបចូលដើម្បីទ្រទ្រង់សុខភាពនោះឡើយ។
មានការសិក្សាមួយក្នុងឆ្នាំ ២០០២ បានលើកឡើងអំពីការទាក់ទងគ្នារវាង ទឹកកាមជាមួយអារម្មណ៍របស់មនុស្ស ដែលគេបានរកឃើញថា មនុស្សស្រី ដែលបានប៉ះផ្ទាល់ជាមួយទឹកកាម មានអារម្មណ៍ល្អ និងមានសញ្ញារបស់បញ្ហាបាក់ទឹកចិត្ដតិចតួច។
មានការសិក្សាមួយផ្សេងទៀត ក្នុងឆ្នាំ ២០០៣ បានរកឃើញថា អ្នកដែលប៉ះពាល់ជាមួយទឹកកាម គឺមិនងាយប្រឈមជាមួយជំងឺបម្រុងក្រឡាភ្លើង។ ប៉ុន្តែនេះគ្រាន់តែជាការសិក្សាតែមួយប៉ុណ្ណោះ វាត្រូវការ ការសិក្សាច្រើនទៀតដើម្បីបញ្ជាក់។
៧- តើវាមានគ្រោះថ្នាក់ដែរឬទេ?
បើនិយាយអំពីការរួមភេទតាមមាត់ ដោយមិនមានការការពារ វាពិតជាមានគ្រោះថ្នាក់ណាស់ ហើយបើនិយាយដល់ការលេបទឹកកាមចូលពោះទៀតនោះអាចនឹងនាំមេរោគកាមរោគ ចូលក្នុងខ្លួនបានយ៉ាងងាយ។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមេរោគកាមរោគ ដែលអាចឆ្លងតាមរយៈការរួមភេទតាមមាត់ ដោយមិនប្រើវិធីការពារ៖
- ប្រមេះទឹកបាយ
- ប្រមេះទឹកថ្លា
- ស្វាយ
- រើម
- ជំងឺបង្កឡើងដោយវីរុស HPV
- អេដស៍
- ទ្រីកូម៉ូណាស (trichomoniasis)
កត្តាធ្វើឲ្យយើងប្រឈមជាមួយការចម្លងមេរោគកាមរោគកាន់តែខ្ពស់ តាមរយៈការរួមភេទតាមមាត់មានដូចជា៖
- មានរបួសត្រង់ប្រដាប់ភេទ ឬនៅមាត់
- ធ្វើអនាម័យត្រង់ប្រដាប់ភេទមិនបានល្អ
- ប៉ះពាល់ជាមួយទឹកកាមអ្នកកើតជំងឺកាមរោគ
តែមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជាមួយជំងឺឆ្លង (CDC) អាមេរិក បានលើកឡើងថា ភាគរយដែលយើងអាចឆ្លងមេរោគកាមរោគ ដូចជាមេរោគអេដស៍ជាដើម តាមរយៈការរួមភេទតាមមាត់ គឺមានអត្រាទាប។
គ្នាយើងអាចការពារខ្លួនឯងកុំឲ្យឆ្លងមេរោគកាមរោគ ដោយសារការរួមភេទតាមមាត់បាន ដោយប្រើប្រាស់ស្រោមអនាម័យការពារ។ មួយវិញទៀតយើង និងដៃគូត្រូវទៅពិនិត្យរកមើលមេរោគកាមរោគ ឲ្យបានញឹកញាប់។
មានមនុស្សមួយចំនួនអាលែកហ្ស៊ីជាមួយទឹកកាម ដូចនេះបើគ្នាយើងលេបទឹកកាមចូលក្នុងខ្លួន ក៏អាចមានប្រតិកម្មកើតឡើងបាន។ ដូចនេះសម្រាប់អ្នកមានប្រតិកម្មជាមួយទឹកកាម អាចប្រើប្រាស់ស្រោមអនាម័យការពារ នៅពេលរួមភេទតាមមាត់។
[embed-health-tool-ovulation]