សម្រាលកូនហើយ ស្ត្រីត្រូវរង់ចាំរហូតដល់ ៦ សប្តាហ៍ឯណោះ ទើបរាងកាយ និងទ្វារមាស អាចត្រលប់មកសភាពដើមវិញ ហើយអាចចាប់ផ្តើមរឿងលើគ្រែសារជាថ្មីបាន។
ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានឲ្យដឹងថា ការរួមភេទលើកដំបូងបន្ទាប់ពីសម្រាលកូនរួច ស្ត្រីអាចនឹងឈឺចាប់ ដោយសារតែទ្វារមាសស្ងួត ពិសេសស្ត្រីដែលបំបៅកូនដោយទឹកដោះ ខណៈស្ត្រីមួយចំនួនទៀតចំណង់ផ្លូវភេទហាក់ថយចុះ មិនសូវនឹកនានោះទេ ដោយសារម្ង៉ៃៗហត់នឿយនឹងការមើលថែទាំកូន ហើយគេងក៏មិនដែលបានពេញភ្នែកទៀត។ករណីបាក់ទឹកចិត្តក្រោយសម្រាល លោកវេជ្ជបណ្ឌិតថា ជាបញ្ហាប្រឈមធ្វើឲ្យស្ត្រីបាត់ចំណង់ផ្លូវភេទដែរ ហើយជាបញ្ហាធ្ងន់ធ្ងរទៀតផង។
ដើម្បីឲ្យប្តីប្រពន្ធនៅតែអាចសាងភាពផ្អែមល្ហែមជាមួយគ្នា និងកាត់បន្ថយការឈឺចាប់អំឡុងពេលរួមភេទលើកដំបូងបន្ទាប់ពីសម្រាលកូនរួច លោកវេជ្ជបណ្ឌិតបានណែនាំនូវតិចនិកមួយចំនួនខាងក្រោមនេះ។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
១. ប្រើទឹករម្អិលជាជំនួយ៖ ទឹករម្អិលជាជំនួយការដ៏ល្អនៅពេលដែលទ្វារមាសយើងស្ងួត ងាយនឹងកកិត ធ្វើឲ្យរឹតតែឈឺចាប់ទៀត។
២. ជ្រើសរើសពេលល្អ៖ យើងមិនគួររួមភេទនៅពេលហត់អស់កម្លាំងនោះឡើយ ត្រូវជ្រើសពេលល្អមួយដែលយើងមានអារម្មណ៍ស្រស់ស្រាយទាំងសងខាង។
៣. ជម្រើសផ្សេងទៀត៖ កុំតានតឹងពេក! ការរួមភេទជារឿងរីករាយសម្រាប់ដៃគូទាំងសងខាង មិនចាំបាច់ទាល់តែសូកបញ្ចូលប្រដាប់ភេទគ្នានឹងគ្នានោះទេ យើងនៅតែអាចរួមដំណេកដោយភ្ញោចអារម្មណ៍ផ្លូវភេទតាមវិធីផ្សេងវិញទៀត។ ការនិយាយ និងឱបគ្នាជាវិធីម្យ៉ាង បង្ហាញក្តីស្រលាញ់ និងបារម្ភពីគ្នា អាចប្រើបានក្នុងកាលទេសៈបែបនេះ។
[embed-health-tool-ovulation]