ដៃគូ ឬប្ដីប្រពន្ធដែលគិតចង់ ឬព្យាយាមយកកូន តើត្រូវរួមភេទញឹកញាប់ប៉ុនណាទើបអាចសម្រេចបំណងបាន? ដើម្បីឲ្យយើងអាចមានផ្ទៃពោះបាន យើងពិតជាដឹងហើយថាភាគីទាំងពីរគួរតែមានសុខភាពល្អ ដើម្បីកុំឲ្យមានបញ្ហាដល់កូន និងម្ដាយពេលមានផ្ទៃពោះ។
យ៉ាងណា ពេលនេះយើងនិយាយពីដៃគូដែលមានសុខភាពល្អ មានមេជីវិតឈ្មោលល្អ អាចបង្កកំណើតបាន តើគួររួមភេទញឹកញាប់ប៉ុនណាទើបអាចមានផ្ទៃពោះ?
តាមការណែនាំ ដើម្បីអាចមានផ្ទៃពោះបានភាគីទាំងពីរគួររួមភេទយ៉ាងតិចណាស់ពីរទៅបីដងក្នុងមួយសប្ដាហ៍។ បើដៃគូខាងប្រុសមានគុណភាពមេជីវិតឈ្មោលល្អ ការរួមភេទកាន់តែញឹកញាប់កាន់តែបង្កើតឱកាសមានផ្ទៃពោះ។
ការរួមភេទត្រូវធ្វើឡើងភ្លាមៗក្រោយភាគីខាងស្រីអស់ឈាមរដូវ ព្រោះថាក្នុងរយៈពេលនេះ អាចជួយធានាបានថាជាពេលល្អបំផុតសម្រាប់ការបង្កកំណើត។
ចំណុចសំខាន់
ក្រៅពីការរួមភេទបានទៀងទាត់ គ្នាយើងចង់បានកូនក៏ត្រូវថែរក្សាទម្ងន់ខ្លួនឲ្យបានល្អដែរ។ ចំពោះមនុស្សស្រីដែលធាត់ពេក ឬស្គមពេកក៏ប្រឈមនឹងបញ្ហាធ្លាក់មេជិវិតញីផងដែរ។
ចំពោះគ្នាយើងដែលចង់បានកូនច្រើនឆ្នាំហើយនៅមិនទាន់បាន គួរតែពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីទទួលបានការប្រឹក្សាត្រឹមត្រូវ។
[embed-health-tool-ovulation]