ថយចុះចំណង់ផ្លូវភេទ ជាបញ្ហាទូទៅអាចកើតមានលើមនុស្សប្រុសម្នាក់ក្នុងចំណោម ៥នាក់ ប៉ុន្តែបញ្ហាទាំងនេះក៏កើតមានលើស្រីៗដូចគ្នា អាចជួបប្រទះគ្រប់ដំណាក់កាលណាមួយក្នុងជីវិតយើង។ ជារឿយៗ ទាក់ទងភាពតានតឹងពីការងារ បញ្ហាផ្ទាល់ខ្លួន ឬមានការផ្លាស់ប្តូរអ្វីមួយសំខាន់ក្នុងជីរិត ដូចជាមានផ្ទៃពោះ សម្រាលបេប៊ី ឬបំបៅដោះអូនៗជាដើម។
យ៉ាងណា បាត់បង់ចំណង់ផ្លូវភេទពុំបានរំពឹងទុក ពិសេសនៅពេលយើងមានកើតរយៈពេលយូរ ឬមានបាត់ៗ អាចបណ្តាលមកពីបញ្ហាផ្ទាល់ខ្លួន ថ្នាំ ឬរបៀបរស់នៅធ្វើឲ្យប៉ះពាល់ជីវិតផ្លូវភេទតែម្តង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
១. រោគសញ្ញា
រោគសញ្ញាថយចុះចំណង់ផ្លូវភេទអាចមានច្រើន ប៉ុន្តែរោគសញ្ញាឧស្សាហ៍ជួបប្រទះមានដូចជា៖
– អាអូនមិនឡើងរឹង (ប្រុសៗ)
– ទឹកកាមតិច
– ហត់ និងអស់កម្លាំង
– សាច់ដុំចុះខ្សោយ
– អារម្មណ៍ផ្លាស់ប្តូរ
– ថយចុះម៉ាស់ឆ្អឹង។
២. ពេលណាគួរទៅជួបពេទ្យ?
ធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលអាចជួយទប់ស្កាត់បញ្ហាកុំឲ្យធ្ងន់ធ្ងរខ្លាំង ក៏ដូចជាបង្ការកុំឲ្យមានគ្រោះថ្នាក់ផ្សេងទៀត ហេតុនេះពិគ្រោះជាមួយវេជ្ជបណ្ឌិតឲ្យបានឆាប់តាមអាចធ្វើបាន ដើម្បីការពារស្ថានភាពធ្ងន់ធ្ងរកុំឲ្យកើតមានឡើង។
ប្រសិនបើមានរោគសញ្ញាណាមួយបានរៀបរាប់ខាងលើ ឬមានជាសំនួរសូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតពីព្រោះរាងកាយមនុស្សម្នាក់ៗធ្វើការខុសគ្នា។ ល្អបំផុតពិភាក្សាជាមួយគ្រូពេទ្យដើម្បីស្វែងរកដំណោះស្រាយដ៏ល្អមួយ។
[embed-health-tool-heart-rate]
៣. អ្វីខ្លះជាមូលហេតុបង្ក?
ករណីខ្លះអាចបណ្តាលមកពីកត្តារាងកាយ និងខ្លះទៀតបណ្តាលមកពីកត្តាផ្លូវចិត្ត ហើយអាចដោយសារតែមូលហេតុទាំងពីរតែម្តង។
កត្តារាងកាយ អាចធ្វើឲ្យថយចុះនូវចំណង់ផ្លូវភេទ រួមមាន ថយចុះអ័រម៉ូនតេស្តូស្តេរ៉ូន និងកត្តាថ្នាំប្រើប្រាស់ ហាត់ប្រាណតិចពេក ឬច្រើនពេក និងផឹកគ្រឿងស្រវឹង ឬប្រើគ្រឿងញៀន។ កត្តាផ្លូវចិត្ត ដូចជា បាក់ទឹកចិត្ត តានតឹង និងបញ្ហាទំនាក់ទំនងជាមួយដៃគូ។
៤នាក់ ក្នុងចំណោមមនុស្សប្រុស ១០នាក់ មានអាយុលើស ៤៥ឆ្នាំ គឺមានកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនទាប។ ទោះបីការព្យាបាលបញ្ចូលអ័រម៉ូនតេស្តូស្តេរ៉ុន មានភាពចម្រូងចម្រាសក៏ពិតមែន តែជាដំណោះស្រាយគេនិយមបំផុត។
ករណីប្រើថ្នាំមួយចំនួន ធ្វើឲ្យថយចុះកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន នាំឲ្យមានចំណង់ផ្លូវភេទថយចុះដូចគ្នា ជាក់ស្តែងថ្នាំបញ្ចុះសម្ពាធឈាម ដូចជា ACE Inhibitors និង Beta-Blockers អាចរារាំងការបញ្ជេញទឹកកាម និងការឡើងរឹងរបស់អាអូនតូច។
ថយចុះនូវចំណង់ផ្លូវភេទ មិនមែនកើតឡើងដោយកត្តាតែមួយមុខនោះទេ។ ហេតុនេះពិភាក្សាជាមួយគ្រូពេទ្យ គឺសំខាន់ណាស់បើយើងគិតថាកំពុងមានបញ្ហានេះ។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ