ខ្ទឹមសជាគ្រឿងទេសដ៏ពេញនិយម ហើយវាក៏ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងច្រើនផងដែរ។ យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ខ្ទឹមសអាចជួយប្រឆាំងនឹងការរលាក កាត់បន្ថយកម្រិតកូលេស្តេរ៉ូល និងការពាររាងកាយយើងប្រឆាំងនឹងជំងឺរ៉ាំរ៉ៃថែមទៀតផង។
ជាមួយនឹងគុណប្រយោជន៍ជាឱសថនៃខ្ទឹមស គ្នាយើងប្រហែលជាឆ្ងល់ថាតើខ្ទឹមសអាចជួយជំរុញមុខងារផ្លូវភេទ ឬបង្កើនចំណង់ផ្លូវភេទដែរឬទេ?
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
១. ជំរុញលំហូរឈាមឲ្យប្រសើរឡើង
ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ខ្ទឹមសអាចជួយបង្កើនលំហូរឈាម ដែលមានប្រយោជន៍ក្នុងការដោះស្រាយបញ្ហាផ្សេងៗដូចជាបញ្ហាលិង្គមិនឡើងរឹង។ ជាក់ស្ដែង សមាសធាតុមួយចំនួនដែលមាននៅក្នុងខ្ទឹមសអាចជួយបង្កើនលំហូរឈាម និងធ្វើឲ្យមុខងារសរសៃឈាមប្រសើរឡើង។ ខ្ទឹមសក៏អាចបង្កើនកម្រិតនីត្រាតអុកស៊ីដដែលជាសមាសធាតុជួយឲ្យសរសៃឈាមរីកលូតលាស់ ដើម្បីជំរុញលំហូរឈាមបានល្អ។
២. បង្កើនភាពមានកូនរបស់បុរស
ក្រៅពីបង្កើនលំហូរឈាម ការសិក្សាមួយចំនួនបានរកឃើញថាខ្ទឹមសអាចជួយលើកកម្ពស់ការមានកូនរបស់បុរសបានយ៉ាងមានប្រសិទ្ធភាព ដោយសារតែវាជួយជំរុញការផលិតមេជីវិតឈ្មោល និងបង្កើនកម្រិតTestosterone ដែលនេះអាចមកពីធាតុប្រឆាំងនឹងអុកស៊ីតកម្មនៅក្នុងខ្ទឹមស។
៣. មានតួនាទីប្រឆាំងនឹងអុកស៊ីតកម្ម
សារធាតុប្រឆាំងនឹងអុកស៊ីតកម្មមិនត្រឹមតែអាចជួយការពារប្រឆាំងនឹងជំងឺរ៉ាំរ៉ៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងសុខភាពផ្លូវភេទ និងការមានកូន។ ជាក់ស្ដែង ខ្ទឹមសសំបូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលអាចជួយបន្សាបសមាសធាតុបង្កគ្រោះថ្នាក់ គឺរ៉ាឌីកាល់សេរី។ ការញ៉ាំអាហារបំប៉នប្រឆាំងនឹងអុកស៊ីតកម្មអាចបង្កើនបរិមាណមេជីវិតបានយ៉ាងស័ក្ដិសិទ្ធិ។
ទោះជាយ៉ាងនេះក្ដី ការសិក្សាបន្ថែមអំពីសារធាតុប្រឆាំងនឹងអុកស៊ីតកម្មនៃខ្ទឹមស និងការជះឥទ្ធិពលចំពោះមុខងារផ្លូវភេទ និងការមានកូននៃមនុស្សមានសារសំខាន់ណាស់ ដើម្បីឲ្យយើងបានយល់ច្បាស់អំពីអត្ថប្រយោជន៍នៃខ្ទឹមសចំពោះចំណង់ផ្លូវភេទ។
[embed-health-tool-ovulation]