Viagraជាឈ្មោះថ្នាំមួយប្រភេទ ដែលគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យអ្នកមានបញ្ហាខ្សោយលិង្គប្រើប្រាស់។ ថ្នាំ Viagraត្រូវបានគេស្គាល់ជាទូទៅថាជាថ្នាំជួយដោះស្រាយបញ្ហាលិង្គមិនឡើងរឹង។ ប៉ុន្តែថ្នាំប្រភេទនេះមិនមែនចេះតែប្រើតាមចិត្តនឹងឃើញនោះទេ វាត្រូវប្រើទៅតាមលក្ខខណ្ឌច្បាស់លាស់មួយ ព្រោះថាថ្នាំនេះអាចផ្ដល់ផលរំខានបានដែរ។ ផលរំខានរបស់ថ្នាំនេះអាចមានពីកម្រិតស្រាលទៅធ្ងន់ធ្ងរ។ ស្វែងយល់បន្ថែមនៅខាងក្រោមនេះ។
១. អ្វីជាបញ្ហាខ្សោយលិង្គ ឬលិង្គមិនឡើងរឹង?
បញ្ហាខ្សោយលិង្គ ឬលិង្គមិនឡើងរឹង អាចកើតមានរយៈពេលវែង ឬខ្លី ដែលជាស្ថានភាពមួយលិង្គមិនអាចរក្សាភាពរឹងបាន។ ករណីខ្លះ លិង្គអាចឡើងរឹងបានមួយរយៈខ្លី និងមិនអាចនៅយូរបានរហូតបញ្ចប់ប្រតិបត្តិការលើគ្រែ។
ប្រុសៗមួយចំនួនអាចជួបបញ្ហាលិង្គមិនឡើងរឹង បើសិនជា៖
- មនុស្សវ័យចំណាស់
- មានបញ្ហាសុខភាព
- កំពុងប្រើប្រាស់ថ្នាំមួយចំនួន
- កំពុងមានបញ្ហាផ្លូវចិត្ត
- អ្នកលើសទម្ងន់ ឬធាត់ពេក
- អ្នកជក់បារី
- អ្នកមានទម្លាប់រស់នៅប្រចាំថ្ងៃមិនល្អ
អ្នកជួបបញ្ហាលិង្គមិនឡើងរឹង ហើយទុកមិនព្យាបាល អាចនឹងវិវត្តទៅជាបញ្ហាផ្សេងៗដូចជាមិនអាចបំពេញតម្រូវការផ្លូវភេទបាន កើតជំងឺបាក់ទឹកចិត្ត មិនអាចធ្វើឲ្យដៃគូមានផ្ទៃពោះ បាត់បង់អារម្មណ៍ស្រើបស្រាល និងអាចធ្វើឲ្យទំនាក់ទំនងដៃគូមិនសូវល្អ ជាដើម។
អត្ថបទគួរអាន៖
- សញ្ញាព្រមានទាំង៨ មុនមានបញ្ហាគាំងបេះដូង
- ប្រើថ្នាំបំបាត់ការឈឺចាប់យូរ ប្រយ័ត្នកើតជំងឺបេះដូង
- ចូលគេងមិនទៀងទាត់ ប្រយ័ត្នកើតជំងឺបេះដូង
- ដាក់ជ្រុលពីយប់ ព្រឹកឡើងងីងើ សាកតិចនិកនេះអាចជួយសម្រាលបាន
២. ផលរំខានរបស់ថ្នាំViagra
ផលរំខានរបស់ថ្នាំប្រភេទនេះអាចមានដូចជាឈឺក្បាល ធេងធោង ដោយសារតែសម្ពាធឈាមចុះទាប។ ជាការពិតផលរំខានរបស់ថ្នាំViagra អាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់មួយ។ បញ្ហានេះ អាចកើតមានឡើងនៅពេលលេបជាមួយថ្នាំជាក់លាក់មួយចំនួន ពិសេសពពួកថ្នាំមានជាតិនីត្រាត។ នីត្រាត ជាធម្មតាគេប្រើសម្រាប់ព្យាបាលបញ្ហាឈឺទ្រូង។
ផលរំខានផ្សេងទៀតដែលអាចកើតមានដែរនោះគឺ លិង្គឡើងរឹងរយៈពេលយូរពេក។ ជាការណែនាំ បើលិង្គនៅបន្តរឹងលើសពីបួនម៉ោង គួរតែស្វែងរកជំនួយពីគ្រូពេទ្យ។ ការទុកលិង្គឲ្យនៅឡើងរឹងរយៈពេលយូរ មិនទទួលការព្យាបាល អាចធ្វើឲ្យខូចសរីរាង្គបន្តពូជបុរស។
ក្រៅពីនេះក៏មានផលរំខានលើការស្ដាប់ និងគំហើញធ្លាក់ចុះ ក៏ដូចជាឈឺពោះ ហៀរសម្បោរ ឈឺខ្នង និងសាច់ដុំ ចង្អោរ និងរមាស់ស្បែកជាដើម។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
[embed-health-tool-ovulation]