ការម៉ាស្សាបែបស្រើបស្រាល គឺជារបៀបម៉ាស្សាមួយបែបដែលពេញនិយមធ្វើសម្រាប់ដៃគូដែលចង់បង្កើនអារម្មណ៍ផ្លូវភេទ ឲ្យកាន់តែពុះកញ្ជ្រោកខ្លាំង មុនពេលចាប់ផ្ដើមរួមភេទ។ ដៃគូអាចសាកល្បងដោយប្រើដៃ ម៉ាស្សាទៅលើរាងកាយទាំងមូល កន្លែងសំខាន់ៗដៃគូ ជាមួយនឹងប្រេងម៉ាស្សា បង្កើនកម្ដៅរាងកាយលើសពីការម៉ាស្សាបែបធម្មតា។ ការម៉ាស្សាបែបនេះ មិនត្រឹមតែបង្កើនចំណង់ផ្លូវភេទទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយផងដែរ។
អ្នកជំនាញផ្នែកសុខភាពផ្លូវភេទ ក៏បានណែនាំដល់អ្នកជំងឺ អនុវត្ដវិធីម៉ាហ្សានេះជាមួយដៃគូ ដើម្បីបង្កើនអារម្មណ៍ និងឲ្យជីវិតផ្លូវភេទរស់រវើកឡើងវិញផងដែរ។ មួយវិញទៀត បើដៃគូមានចំណូលចិត្ដ ប្រើប្រាស់អារម្មណ៍ខ្លាំងក្នុងនាទីនោះ វិធីនេះគឺមានប្រយោជន៍ខ្លាំងណាស់ ពិសេសសម្រាប់ភាគីខាងស្រី ដែលចង់ទទួលបានក្ដីរំភើបពីដៃគូរបស់ខ្លួន។ ដូច្នេះអត្ថប្រយោជន៍នៃការម៉ាស្សានេះ មានដូចជា៖
អត្ថបទគួរអាន៖
- ចំណង់ផ្លូវភេទស្រីៗឡើងខ្ពស់ អាចមកពីមូលហេតុទាំងនេះ
- តើការរួមភេទអាចដុតកាឡូរីបានច្រើនដូចការហាត់ប្រាណដែរ ឬអត់?
- “រួមភេទតាមមាត់” មានគុណវិបត្តិ ក៏មានគុណសម្បត្តិដែរ
- អាថ៌កំបាំងទាំង ៦ ជួយជីវិតផ្លូវភេទកាន់តែប្រសើរ
- ប្រុសៗប្រយ័ត្នផង! មិនចង់អសមត្ថភាពផ្លូវភេទ កុំឲ្យកើតជំងឺនេះ
- កត្តាទាំង៣ បញ្ជាក់ថាគេងគ្រប់គ្រាន់ជួយជំរុញបង្កើនផ្លូវភេទ
បង្កើនអារម្មណ៍ដៃគូ៖ បើដៃគូអារម្មណ៍មិនសូវមូល ខ្វះការយកចិត្ដទុកដាក់រឿងលើគ្រែជាមួយគ្នា ឬដៃគូមិនសូវមានសកម្មភាពក្នុងទំនាក់ទំនងផ្លូវភេទ អាចសាកល្បងប្រើប្រាស់វិធីម៉ាស្សានេះបាន ដើម្បីបង្កើនភាពរីករាយ សម្រួលអារម្មណ៍ កាត់បន្ថយភាពតានតឹង និងកាន់តែធ្វើឲ្យដៃគូកាន់តែយល់ចិត្ដគ្នាទ្វេដង។
[embed-health-tool-pregnancy-weight-gain]
បង្កើនភាពស្និទ្ធស្នាល៖ ការបង្កើតទំនាក់ទំនងផ្ដោតលើគ្នាទៅវិញទៅមក អាចជួយឲ្យដៃគូ មានអារម្មណ៍កាន់តែស្និទ្ធស្នាល បង្កើតអារម្មណ៍ស្រើបស្រាល ពន្យារពេលស៊ីអារម្មណ៍កាន់តែយូ។ មួយវិញទៀត ការម៉ាស្សាមួយនេះ ក៏កាន់តែធ្វើឲ្យដៃគូមានភាពកក់ក្ដៅ និងទទួលបានការយកចិត្ដទុកដាក់ខ្ពស់។
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
បន្ធូរអារម្មណ៍ និងចង្វាក់បេះដូង៖ ការម៉ាស្សានេះ ក៏មានគុណប្រយោជន៍មិនខុសពីរបៀបម៉ាស្សាផ្សេងៗនោះដែរ។ វាអាចជួយឲ្យដៃគូ អាចបន្ធូរអារម្មណ៍ បន្ថយភាពតានតឹង សម្រួលដល់ចង្វាក់បេះដូង ខួរក្បាល សរសៃឈាម ហើយក៏អាចកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយ ជំងឺគាំងបេះដូង។ យោងតាមការសិក្សាបានបង្ហាញថា ការធ្វើម៉ាស្សាបែបនេះ អាចជួយរក្សាកម្រិតអ័រម៉ូនអ៊ីស្ត្រូសែន និង តេស្តូស្តេរ៉ូន ទាំងពីរផងដែរ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
ថយចុះហានិភ័យមហារីកក្រពេញប្រូស្តាត៖ ការម៉ាស្សានេះ សម្រាប់បុរសវិញ អាចជំរុញឲ្យដៃគូងាយឈានទៅដល់ចំណុចកំពូល។ ការសិក្សាបានរកឃើញថា ការួមភេទដែលអាចឈានដល់ចំណុចកំពូលច្រើន ហើយទៀងទាត់សម្រាប់បុរស ទំនងជាមិនសូវកើតជំងឺមហារីកក្រពេញប្រូស្តាតទេ។ ដូច្នេះវាលទ្ធផលល្អសម្រាប់ ការម៉ាស្សាបែបស្រើបស្រាល តែងតែធ្វើឲ្យដៃគូក៏ឆាប់ទទួលបានភាពរីករាយពីចំណុចចាប់ផ្ដើមរហូតបញ្ចប់។