ការបាត់បង់ចំណង់ផ្លូវភេទតែងតែកើតមានជាធម្មតា មិនថាបុរសឬស្ដ្រីនោះទេ គ្រាន់តែតិច និងច្រើនតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតការប្រែប្រួលចំណង់ផ្លូវភេទនេះ ក៏អាចជាបញ្ហាមួយបង្កផលប៉ះពាល់ដល់ទំនាក់ទំនងដៃគូផងដែរ ប្រសិនបើភាគីសងខាងមិនអាចយល់ពីគ្នា។
តាមការបង្ហាញរបស់មន្ទីរពេទ្យ mayoclinic របស់អាមេរិកបានបញ្ជាក់ថា ការថយចុះចំណង់ផ្លូវភេទសម្រាប់ស្ដ្រីអាចមានសញ្ញាដូចជា៖
- ការមិនខ្វាយខ្វល់នឹងសកម្មភាពដៃគូ ដូចជា ការឱប ថើប ការបង្កើតភាពស្និទ្ធស្នាលផ្សេងៗ
- គ្មានអារម្មណ៍នឹកឃើញទៅដល់ការរីករាយ និងការរួមភេទជាមួយដៃគូ
ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!
តើបញ្ហានេះបណ្ដាមកពីកត្ដាអ្វីខ្លះ?
១.កត្ដារាងកាយ
បញ្ហាការរួមភេទ៖ ការរួមភេទដែលប្រព្រឹត្ដទៅមិនបានរលូនក៏ប៉ះពាល់ដល់ចំណង់ផ្លូវភេទបានដែរ។ តួយ៉ាងការរួមភេទមានការឈឺចាប់ ទ្វារមាសស្ងួត ការរួមភេទមិនអាចដល់ចំណុចកំពូល ទាំងនេះជាបញ្ហាប៉ះពាល់ដល់ចំណង់ផ្លូវភេទ។
បញ្ហាជំងឺ៖ ស្ដ្រីដែលមានជំងឺខ្លះក៏ប៉ះពាល់ដល់ចំណង់ផ្លូវភេទ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺលើសឈាម ជំងឺបេះដូង និង ផ្នែកប្រព័ន្ធប្រសាទ គឺជាហេតុប៉ះពាល់ដល់ចំណង់ផ្លូវភេទ។
ផលប៉ះពាល់ថ្នាំ៖ ស្ដ្រីដែលឧស្សាហ៍ប្រើប្រាស់ថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ដអាចប៉ះពាល់ដល់ចំណង់ផ្លូវភេទ ពិសេសពពួកថ្នាំប្រឆាំងការកើនឡើង អ័រម៉ូន serotoninក្នុងខួរក្បាល។
ទម្លាប់ប្រចាំថ្ងៃ៖ ទម្លាប់ផឹកស្រាច្រើនប្រចាំថ្ងៃ ការជក់បារី អាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពបេះដូង សរសៃឈាម និងបង្កឲ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទ។
ហត់នឿយប្រចាំថ្ងៃ៖ ស្ដ្រីដែលការហត់នឿយនឹងការងារប្រចាំថ្ងៃ ក៏អាចប៉ះពាល់ដល់ចំណង់ផ្លូវបានដែរ។
២.កត្ដាអ័រម៉ូន
កត្ដាប្រែប្រួលអ័រម៉ូនអាចកើតមានក្នុងអំឡុងពេលសំខាន់ៗដូចជា៖
អំឡុងពេលអស់រដូវ៖ ស្ដ្រីស្ថិតក្នុងវ័យអស់រដូវ កម្រិតអ័រម៉ូនអ៊ឺស្ដូសែន ត្រូវធ្លាក់ចុះក៏អាចបណ្ដាលប៉ះពាល់ដល់ចំណង់ផ្លូវភេទបានដែរ។
អំឡុងពេលពរពោះ និង បំបៅដោះកូន៖ ក្នុងស្ថានភាពទាំងនេះ អ័រម៉ូនភេទស្រីមានការប្រែប្រួល និងថយចុះអាចបណ្ដាលប៉ះពាល់អារម្មណ៍ផ្លូវភេទ។
៣.កត្ដាផ្លូវចិត្ដ
កត្ដាផ្លូវចិត្តគឺជាផ្នែកមួយសំខាន់ខ្លាំងណាស់អាចប៉ះពាល់ដល់ចំណង់ផ្លូវភេទបានដែរ កត្ដាទាំងនោះមានដូចជា៖
- ការថប់បារម្ភ
- ជំងឺបាក់ទឹកចិត្ត
- ភាពតានតឹង ស្មុគស្មាញ
- មានប្រវត្តិនៃការរំលោភលើរាងកាយ
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ
[embed-health-tool-ovulation]