backup og meta

របបអាហារទាំងនេះអាចរំញោចដល់ចំណង់ផ្លូវភេទស្ដ្រីឲ្យប្រសើរឡើងវិញ

របបអាហារទាំងនេះអាចរំញោចដល់ចំណង់ផ្លូវភេទស្ដ្រីឲ្យប្រសើរឡើងវិញ

របបអាហារមានតួនាទីសំខាន់ជួយទ្រទ្រង់រាងកាយមានសុខភាពល្អ មិនតែប៉ុណ្ណោះក៏មានចំណែកជួយបង្កើនអារម្មណ៍ចំណង់ផ្លូវភេទផងដែរ ពិសេសសម្រាប់ស្ដ្រីៗតែម្ដង។ យើងធ្លាប់បានដឹងខ្លះមកហើយ ថាសុខភាពផ្លូវភេទស្ដ្រីមានការលំបាកថែទាំជាងបុរស បូករួមទាំងការបង្កើតចំណង់ និង សេចក្ដីសុខកំលុងរួមភេទ ក៏ពិបាកទទួលបានពេញលេញខ្លាំងណាស់ដែរ។ ដូច្នេះខាងក្រោមនេះគឺជាប្រភេទអាហារដែលអាចជួយ រំញោចអារម្មណ៍ផ្លូវភេទងើបឡើងវិញ និង ធ្វើឲ្យការរួមភេទឆាប់ទៅដល់គោលដៅ៖

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.ស្លឹក Ginkgo Biloba

Ginkgo Biloba ជាស្លឹកឈើមួយប្រភេទដែលមានកំណើតនៅប្រទេសចិន។ ស្លឹកឈើនេះ ត្រូវបានច្នៃជា ឱសថ និង តែសម្រាប់ឆុងញ៉ាំ ប៉ុន្ដែមិនអាចញ៉ាំស្រស់ ឬ ដុតនោះទេ។ វាមានមុខងារជួយ​សម្រួល​អារម្មណ៍ ពង្រឹងប្រព័ន្ធប្រសាទ និងធ្វើឲ្យចរន្ដឈាមដំណើរការល្អ ពាសពេញរាងកាយ បូករួមទាំងសរីរាង្គរាងភេទផងដែរ។ ការណ៍នេះធ្វើឲ្យសុខភាពផ្លូវភេទល្អប្រសើរឡើងវិញ និង ធ្វើការរួមភេទឆាប់ដល់គោលដៅ។ ស្លឹក​ឈើ​​នេះ មាន​អត្ថប្រយោជន៍ស្រដៀងគ្នា​នឹង​ យិនសិន ដែលមានប្រភពចេញពីប្រទេសចិនដូចគ្នា។

២. ស្រាក្រហម

ស្រាក្រហម ក៏ជាចំណែកមួយជួយបង្កើនចំណង់ផ្លូវភេទបានដែរ។ ញ៉ាំស្រាក្រហមត្រឹមមួយកែវ អាចជួយសម្រួលដល់សរសៃឈាមដំណើរការល្អ និង បង្កើនកម្ដៅក្នុងរាងកាយ។ ការសិក្សាក្នុងឆ្នាំ២០០៩ បានបង្ហាញថា ការញ៉ាំស្រាក្រហមត្រឹមមួយកែវ ជួយបង្កើនអារម្មណ៍ និងបំពេញមុខងារផ្លូវភេទបានល្អ។

៣.ផ្លែប៉ោម

ញ៉ាំផ្លែប៉ោមត្រឹមមួយផ្លែរាល់ថ្ងៃ ក៏ផ្ដល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវភេទផងដែរ ពិសេសសម្រាប់ស្ដ្រីៗតែម្ដង។ តាមការសិក្សាបានបង្ហាញថា ផ្លែប៉ោមអាចជួយប្រឆាំងនឹងអុកស៊ីតកម្ម ជំនួយសរសៃឈាម និង ជួយឲ្យស្រ្ដីមានចំណង់ផ្លូវភេទឡើងវិញ។ ប៉ុន្តែ ក៏​មាន​ផ្លែឈើមួយចំនួនទៀតដែលមានអត្ថប្រយោជន៍ស្រដៀងគ្នាផង​ដែរ ដូច​ជា ផ្លែចែក និង ស្ដ្រប៊ឺរី។

៤.អយស្ទ័រឆៅ

អយស្ទ័រឆៅ ក៏ជាអាហារដែលអាចធ្វើឲ្យចំណង់ផ្លូវភេទស្ដ្រីកើតឡើងវិញបាន។ អយស្ទ័សម្បូរទៅដោយ សារជាតិចិញ្ចឹមសំខាន់ៗ ដូចជា អាស៊ីតខ្លាញ់អូមេហ្គា៣ វីតាមីន D រ៉ែដែក និងម៉ាញ៉េស្យូម ដែល​​សុទ្ធតែជាសារជាតិជំនួយដល់សរសៃឈាម និងជំនួយដល់សុខភាពផ្លូវភេទ។

អយស្ទ័រ

អត្ថបទគួរអាន៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

APHRODISIACS MAY JUST HELP TO BOOST OUR SEX LIFE https://slowaging.org/aphrodisiacs-boost-sex-life/

Food for Your Libido: A Valentine’s Diet to Boost Your Sex Drive https://www.pennmedicine.org/updates/blogs/health-and-wellness/2017/february/food-for-libido

Do Aphrodisiacs Really Work? https://health.clevelandclinic.org/what-are-aphrodisiacs/

Oysters – An Unsung Source of Omega-3 Fats? https://www.healwithfood.org/best-dietary-sources/oysters-omega-3-content.php#ixzz7xEvB5Erm 

Ginkgo (Ginkgo biloba) is one of the oldest living tree species. https://www.mayoclinic.org/drugs-supplements-ginkgo/art-20362032

កំណែ​ប្រែបច្ចុប្បន្ន

29/03/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ អឿ អ៊ុយ


អត្ថបទពាក់ព័ន្ធ

វីតាមីនល្អៗ ជួយសុខភាពផ្លូវភេទកាន់តែប្រសើរ

វីតាមីនល្អៗអាចរួមចំណែក​ជួយសុខភាពផ្លូវភេទបុរស​ឲ្យរឹងមាំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 29, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម