ជំងឺថប់បារម្ភ អាចជះឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់គ្នាយើង រួមទាំងជីវិតផ្លូវភេទផងដែរ។ ជាក់ស្តែង ជំងឺនេះ អាចបង្កជាអារម្មណ៍ភិតភ័យ មិនស្រណុកក្នុងខ្លួន និងតានតឹង ដែលចំណុចនេះ ធ្វើឲ្យយើងពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងដៃគូ ក៏ដូចជាបង្អាក់អារម្មណ៍សុខស្រួលអំឡុងពេលប្រតិបត្តិការលើគ្រែ។
សញ្ញាបង្ហាញថាការថប់បារម្ភកំពុងតែប៉ះពាល់ដល់ជីវិតផ្លូវភេទ
១. ខ្វះទំនុកចិត្តលើខ្លួនឯង
អ្នកដែលមានអាការៈថប់បារម្ភ អាចបាត់បង់ទំនុកចិត្តមកលើខ្លួនឯង ជាពិសេសចំពោះរូបរាងកាយ និងសម្រស់ ដែលកត្តានេះ អាចប៉ះពាល់ដល់ជីវិតផ្លូវភេទយ៉ាងខ្លាំង។
២. គេចវេចការរួមភេទ
គ្នាយើងណាខ្លះដែលមានអារម្មណ៍អន្ទះអន្ទែងនៅពេលដែលនៅជិតដៃគូ? ជាក់ស្តែង ការរួមភេទអាចធ្វើឲ្យយើងមានអារម្មណ៍អន្ទះអន្ទែង ជាពិសេសប្រសិនបើយើងធ្លាប់ឆ្លងកាត់រឿងរ៉ាវតក់ស្លុតនៅអតីតកាល។ ដូច្នេះហើយ យើងគួរតែពិគ្រោះយោបល់ជាមួយនឹងអ្នកជំនាញ ក្នុងករណីដែលយើងជួបបទពិសោធន៍មិនល្អពាក់ព័ន្ធនឹងការរួមភេទ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៣. មិនសូវទំនាក់ទំនងជាមួយដៃគូ
ការទំនាក់ទំនងមានសារៈសំខាន់ណាស់នៅក្នុងជីវិតគូស្នេហ៍។ ដូចនេះ យើងគួរពិភាក្សាជាមួយដៃគូប្រសិនបើយើងមានអារម្មណ៍តានតឹង អន្ទះអន្ទែង ឬមិនមានផាសុកភាពអំឡុងពេលនៅជាមួយគ្នា។
៤. មិនអាចឈានដល់ចំណុចកំពូល
ការសិក្សាបានបង្ហាញថា ជំងឺថប់បារម្ភអាចធ្វើឲ្យយើងពិបាកក្នុងការឈានដល់ចំណុចកំពូល ពីព្រោះតែបញ្ហាមួយនេះ ធ្វើឲ្យយើងគិតផ្តេសផ្តាសច្រើន ព្រមទាំងបង្អាក់អារម្មណ៍ស្រើបស្រាល។
[embed-health-tool-bmi]
៥. ប្រើប្រាស់ថ្នាំជាក់លាក់
ទន្ទឹមនឹងនេះដែរ ការញ៉ាំថ្នាំជាក់លាក់ដើម្បីគ្រប់គ្រងជំងឺថប់បារម្ភ ក៏អាចផ្តល់ផលអវិជ្ជមានដល់ជីវិតផ្លូវភេទដូចគ្នា។ ប្រភេទថ្នាំមួយចំនួន ដូចជាថ្នាំប្រឆាំងនឹងជំងឺបាក់ទឹកចិត្ត (Antidepressants) អាចធ្វើឲ្យចំណង់ផ្លូវភេទរបស់យើងធ្លាក់ចុះ។
អត្ថបទគួរអាន៖
- អាថ៌កំបាំងកន្លែងសម្ងាត់ ស្រីៗខ្លួនឯងភាគច្រើនអត់ដឹង
- ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
- ស្រីៗសម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែបើសម្អាតដោយវិធីនេះនឹងគ្រោះធំមិនខាន
- ស្រីៗគួរដឹង នេះជាមូលហេតុនិងរោគសញ្ញារលាកទ្វារមាសដោយបាក់តេរី
- ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ
- ស្រុតស្បូនមកពីមូលហេតុអី? មានសញ្ញាម៉េចខ្លះ?
- ម៉េចបានស្រីៗមានបញ្ហារលុងប្រដាប់ភេទ?
គន្លឹះដោះស្រាយជំងឺថប់បារម្ភ
- ពិគ្រោះជាមួយនឹងអ្នកជំនាញ
- ជជែកជាមួយនឹងដៃគូអំពីបញ្ហារបស់យើង ដើម្បីទទួលបានការយល់ចិត្ត និងជំនួយផ្សេងៗ
- ពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ និងធ្វើការវាយតម្លៃត្រឹមត្រូវ ក៏ដូចជាយល់ដឹងពីរបៀបបង្ការអាការៈថប់បារម្ភ
- ប្រើប្រាស់ថ្នាំទៅតាមវេជ្ជបញ្ជា
- ធ្វើលំហាត់ប្រាណជាទៀងទាត់
- ញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ព្រមទាំងកាត់បន្ថយការញ៉ាំជាតិស្ករច្រើនជ្រុល
- គេងឲ្យបានគ្រប់គ្រាន់ និងកាត់បន្ថយការញ៉ាំជាតិស្រវឹង។