backup og meta

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន

ម៉ាក់ៗត្រៀមចូលកងវិញ ក្រោយសម្រាលកូនរួច គួរដឹងរឿងសំខាន់ៗទាំង៦នេះសិន

ក្រោយ​សម្រាល​កូន​រួច ម៉ាក់​ៗ​មាន​អារម្មណ៍​ភ័យ​ខ្លាច​នៅ​ពេល​​ដៃគូ​និយាយ​ពី​រឿង​លើ​គ្រែ​ដែរ​អត់? ពិត​ណាស់​ យើង​ក៏​នៅ​តែ​អាច​វិលត្រលប់​មក​រក​ភាព​សុខស្រួល​​ក្នុង​ជីវិត​ផ្លូវ​ភេទ​បាន​វិញ​ដូច​គ្នា ប៉ុន្តែ​ម៉ាក់​ៗ​ត្រូវ​គិត​ដល់​រឿង​ទាំង​៦​នេះ​​សិន​ មុន​ពេល​ចាប់ផ្តើម​ប្រតិបត្តិការ​​ឡើង​វិញ។

មិន​ថា​យើង​សម្រាល​កូន​តាម​ធម្មជាតិ​ ឬ​វះកាត់​នោះ​ទេ ការ​រួម​ភេទ​ដោយ​​សុវត្ថិភាព​មាន​សារៈសំខាន់​ណាស់​ ពីព្រោះ រាងកាយ​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​ក្រោយ​សម្រាល​ ហើយ​បើ​យើង​ធ្វេសប្រហែស​បន្តិច​នោះ វា​នឹង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​។ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​ និង​ដៃគូ គួរ​ស្វែង​យល់​ពី​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​ទាក់ទង​អំពី​ការ​រួម​ភេទ​ ក្រោយ​សម្រាល។

យើង​គួរ​រង់ចាំ​យូរ​ប៉ុនណា មុន​ពេល​ចាប់ផ្តើម​ប្រតិបត្តិការ​លើ​គ្រែ​ឡើង​វិញ?

​ក្រោយ​សម្រាល​កូន​រួច ស្រី​ៗ​យើង​គួរ​រង់ចាំ​រយៈពេល​ប្រហែល​៦​សប្តាហ៍​ មុន​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ឡើង​វិញ ហើយ​រយៈពេល​នេះ​ដែរ ក៏​អាច​ជួយ​ឲ្យ​ស្បូន​វិល​ត្រលប់មក​រក​សភាព​ដើម​វិញ​ ​របួស​ទ្វារ​​មាស​ ឬ​ស្នាម​វះកាត់​បាន​ជា​សះស្បើយ​ ហើយ​ការ​ប្រែប្រួល​អ័រម៉ូន​ក៏​ត្រលប់​មក​រក​ស្ថិរភាព​ឡើង​វិញ។

រឿង​អ្វី​ដែល​យើង​គួរ​គិត​ដល់​ មុន​ពេល​ចាប់ផ្តើម​រួម​ភេទ​​ក្រោយ​សម្រាល​កូន​រួច?

១. បង្កើន​ការ​បបោសអង្អែល

ក្រោយ​សម្រាល​កូន​រួច គ្នា​យើង​គួរ​ផ្តោត​ទៅ​លើ​ទំនាក់ទំនង​ផ្លូវ​អារម្មណ៍ ជា​ជាង​ការ​តក់ក្រហល់​​នៅ​ក្នុង​ការ​ចាប់ផ្តើម​ប្រតិបត្តិការ​។ ការ​បបោសអង្អែល ការ​ម៉ាស្សា​ថ្នមៗ​ និង​ការ​សន្ទនា​គ្នា អាច​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​ឲ្យ​​កាន់​តែ​ប្រសើរ​ឡើង។ ការ​ធ្វើ​ដូច​នេះ អាច​ជួយ​ឲ្យ​ទ្វារ​មាស​ផលិត​ទឹក​​រម្អិល​ធម្មជាតិ​ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឈឺចាប់​អំឡុង​ពេល​រួម​ភេទ។

រួមភេទ

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

២. ជ្រើសរើស​មធ្យោបាយ​​ពន្យារ​កំណើត

បើ​មិន​ចង់​មាន​ផ្ទៃពោះ​ឆាប់​រហ័ស​ពេក និង​ប្រឈម​ការ​ឆ្លង​មេរោគ​ទ្វារ​មាស​ទេ​នោះ ម៉ាក់​គួរ​​ជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ​ មិន​ថា​ការ​ប្រើប្រាស់​ស្រោម​អនាម័យ ថ្នាំ ឬ​កៅអៀក​ពន្យារ​កំណើត​នោះ​ឡើយ។

៣. បង្កើន​ទំនាក់ទំនង​ជាមួយ​ដៃគូ

ក្រោយ​សម្រាល​កូន​រួច ការ​បង្កើន​​ទំនាក់ទំនង​ជាមួយ​ដៃគូ​ដោយ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​បញ្ហា​ និង​អារម្មណ៍​ មាន​សារៈសំខាន់​ណាស់​​​ក្នុង​ការ​រក្សា​ទំនាក់​ទំនង​​រឿង​លើ​គ្រែ​ឲ្យ​នៅ​តែ​ល្អូកល្អិន។ ទង្វើ​នេះ អាច​ឲ្យ​យើង​បាន​ដឹង​ពី​ការ​ប្រែប្រួល​ផ្នែក​​ផ្លូវ​កាយ​ និង​ចិត្ត​គំនិត​​ក្រោយ​សម្រាល​កូន​រួច។

៤. ធ្វើ​លំហាត់ប្រាណ​ Kegel

ក្រោយ​សម្រាល​កូន​រួច លំហាត់​ប្រាណ​បែប​ Kegel មាន​សារៈសំខាន់​ណាស់​ ដើម្បី​ជួយ​ជំរុញ​សុខភាព​ផ្លូវ​ភេទ​ឡើង​វិញ។ លំហាត់ប្រាណ​ប្រភេទ​នេះ ផ្តោត​ទៅ​លើ​​ការ​ពង្រឹង​សាច់ដុំ​អាងត្រគាក ក៏​ដូចជា​​ជួយ​ឲ្យ​​ទ្វារ​មាស​ត្រលប់​មក​រក​ភាព​តឹង​ណែន​ម្តង​ទៀត។

៥. រក្សា​អនាម័យ​

ទន្ទឹម​នឹង​នេះ​ដែរ ស្រី​ៗ​ក្រោយ​សម្រាល​កូន​រួច គួរ​ថែទាំ​អនាម័យ​ឲ្យ​បាន​ល្អ​ មុន​​ និង​ក្រោយ​ពេល​រួម​ភេទ។ គ្នា​យើង​គួរ​ងូត​ទឹក​​ឲ្យ​បាន​ទៀងទាត់ និង​ផ្លាស់ប្តូរ​ខា​ទ្រនាប់​ជា​រៀង​រាល់​ថ្ងៃ។​ បន្ថែម​ពី​នេះ លាង​សម្អាត​ទ្វារ​មាស​ក្រោយ​រួម​ភេទ​រួច និង​ជូត​សម្ងួត​ពី​មុខ​ទៅ​ក្រោយ​ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេងៗ។

[embed-health-tool-heart-rate]

៦. ប្រើ​ទឹក​​រម្អិល

ការ​ប្រើ​ទឹក​​រម្អិល​អំឡុង​ពេល​រួម​ភេទ អាច​ជួយ​បង្កើន​ភាព​រីករាយ និង​ស្និទ្ធស្នាល​ជាង​មុន​ ដោយ​កាត់​បន្ថយ​ភាព​កកិត​ និង​រលាក។ មួយ​វិញ​ទៀត វា​ក៏​មាន​គុណប្រយោជន៍​ដ៏​ល្អ​សម្រាប់​ម៉ាក់​ៗ​ដែល​ជួបបញ្ហា​ស្ងួត​ទ្វារ​មាស​ក្រោយ​សម្រាល​កូន​ផង​ដែរ។

ចំណុចសំខាន់

មុនពេលចាប់ផ្តើមរួមភេទក្រោយសម្រាលកូនរួច ម៉ាក់ៗគួរដឹងចំណុចសំខាន់ទាំង៦នេះសិន
  • បង្កើនការបបោសអង្អែល
  • ជ្រើសរើសមធ្យោបាយពន្យារកំណើត
  • បង្កើនទំនាក់ទំនងជាមួយដៃគូ
  • ធ្វើលំហាត់ប្រាណKegel
  • រក្សាអនាម័យ
  • ប្រើទឹករម្អិល

អត្ថបទគួរអាន៖

ចំំណុចសំខាន់

រឿង​ដែល​យើង​គួរ​គិត​ដល់​ មុន​ពេល​ចាប់ផ្តើម​រួម​ភេទ​​ក្រោយ​សម្រាល​កូន​រួច៖
  • បង្កើន​ការ​បបោសអង្អែល
  • ជ្រើសរើស​មធ្យោបាយ​​ពន្យារ​កំណើត
  • បង្កើន​ទំនាក់ទំនង​ជាមួយ​ដៃគូ
  • ធ្វើ​លំហាត់ប្រាណ​ Kegel
  • រក្សា​អនាម័យ​
  • ប្រើ​ទឹក​​រម្អិល

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Sex after pregnancy: what you need to know

https://www.marchofdimes.org/find-support/topics/postpartum/sex-after-pregnancy-what-you-need-to-know

Labor and delivery, postpartum care

https://www.mayoclinic.org/healthy-lifestyle/labor-and-delivery/in-depth/sex-after-pregnancy/art-20045669

Sex after a baby: 10 questions to ask yourself

https://www.nct.org.uk/life-parent/sex-after-baby/sex-after-baby-10-questions-ask-yourself

កំណែ​ប្រែបច្ចុប្បន្ន

16/01/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

រួមភេទទៀងទាត់ ស្រីៗនឹងទទួលបានគុណប្រយោជន៍សុខភាពទាំង៧នេះ

ធ្លាក់ឈាមពីទ្វារមាសក្រោយរួមភេទ អាចមកពីមូលហេតុ ៤ យ៉ាងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 16

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម