ការរួមភេទក៏ជាផ្នែកមួយជួយរក្សាទំនាក់ទំនងស្នេហាឲ្យមានភាពរឹងមាំ។ ការរួមភេទមិនត្រឹមតែធ្វើឲ្យទំនាក់ទំនងផ្លូវកាយនិងផ្លូវអារម្មណ៍របស់យើង និងដៃគូមានការរីកចម្រើននោះទេ តែក៏ជួយឲ្យសុខភាពយើងល្អទៅតាមនោះដែរ។ ចុះហេតុអ្វីបានជាអត្រានៃការរួមភេទរបស់គ្នាយើងមួយចំនួនបែរជាថយចុះទៅវិញ?
១- គ្រែមិនទាក់ទាញ
គ្នាយើងគួរដឹងថាគ្រែគួរតែត្រូវប្រើសម្រាប់តែការគេង និងការរួមភេទប៉ុណ្ណោះ។ គ្រឿងអេឡិចត្រូនិកដូចជាទូរស័ព្ទ និងកុំព្យូទ័រគឺមិនគួរឲ្យមាន និងប្រើនៅលើគ្រែនោះទេ ព្រោះថារបស់ទាំងនេះអាចបង្កឲ្យយើងគេងមិនលក់ និងបន្ថយចំណង់ផ្លូវភេទ។ សាកគិតទៅមើល៍ពេលដែលភាគីម្ខាងមានចំណង់ ហើយម្ខាងទៀតកំពុងតែចុចកុំព្យូទ័រយ៉ាងជក់ចិត្ត តើទៅជាបែបណា? ប្រសិនបើគ្នាយើងមិនចង់ឲ្យខូចអារម្មណ៍ទេ មិនគួរយកឧបករណ៍ទាំងនោះទៅលេងលើពូកទេ។
២- ថ្នាំដែលយើងកំពុងប្រើអាចបន្ថយអារម្មណ៍ផ្លូវភេទ
ការព្រួយបារម្ភក្នុងការមានកូនហើយប្រើថ្នាំពន្យារកំណើតក៏ធ្វើឲ្យមានការថយចុះអារម្មណ៍ផ្លូវភេទដែរ។ មូលហេតុនេះបណ្ដាលមកពីអ័រម៉ូនអីស្ត្រូសែនប្រឆាំងនឹងអ័រម៉ូនភេទ។ ការប្រើប្រាស់ថ្នាំផ្សេងទៀតដូចជាថ្នាំបន្ថយការថប់បារម្ភ បាក់ទឹកចិត្ត បន្ថយសម្ពាធឈាម និងថ្នាំបន្ថយជាតិអាស៊ីដក្រពះ ជាដើម ក៏បង្កឲ្យមានការធ្លាក់ចុះអារម្មណ៍ផ្លូវភេទដែរ។ យើងអាចប្រឹក្សាពីបញ្ហានេះជាមួយគ្រូពេទ្យបាន។ យើងមិនត្រូវផ្លាស់ប្ដូរកម្រិតថ្នាំដោយខ្លួនឯងនោះទេ មានតែគ្រូពេទ្យទេអាចផ្លាស់ប្ដូរកម្រិតថ្នាំដល់យើង ដោយធានាពីសុខភាពផ្លូវភេទឲ្យនៅតែបន្តសកម្មដដែល។
អត្ថបទពាក់ព័ន្ធ៖
- វិធីព្យាបាល “លិង្គមិនឡើងរឹង” ដែលជាសុបិន្តអាក្រក់បំផុតក្នុងជីវិតប្រុសៗ
- ប្រុសៗ មានបញ្ហាអាអូនតូចមិនឡើងរឹង អាចឆាប់ស្លាប់
៣- រវល់ពេក
ការងារក្នុងនិងក្រៅផ្ទះក៏អាចធ្វើឲ្យអារម្មណ៍ផ្លូវភេទរបស់យើងធ្លាក់ចុះដែរ។ ពេលទៅដល់លើពូកគឺសឹងតែគ្មានកម្លាំងសម្រាប់ស៊ិចនោះទេ គឺគិតតែម្យ៉ាងធ្វើយ៉ាងណាគេងយកកម្លាំងដើម្បីធ្វើការស្អែកទៀត។ នេះបញ្ជាក់ថាការហត់កាយក៏បង្កឲ្យមានការអន់ថយអារម្មណ៍ផ្លូវភេទដែរ។ តែយើងត្រូវដឹងថាស៊ិចមិនចាំបាច់តែប្រតិបត្តិការនៅពេលយប់នោះទេ ពេលណាក៏យើងអាចប្រតិបត្តិការបានដែរ។
៤- អារម្មណ៍អៀនខ្មាស
ស្ត្រីដែលធាត់និងរាងមិនស្អាតក្រោយពេលឆ្លងទន្លេរួចអាចនឹងមិនសូវចង់រួមភេទនោះទេ។ ប្រព័ន្ធផ្សព្វផ្សាយបានធ្វើឲ្យស្រីៗយើងយល់ថាទាល់តែអ្នកមានរាងស្អាតដូចតារាម៉ូឌែលបានគួរជាទីទាក់ទាញដល់ការរួមភេទ។ ផ្ទុយទៅវិញដៃគូរបស់យើងមិនបានគិតលើបញ្ហាទាំងនេះនោះទេ។ ភាគីទាំងពីរគួរតែពិភាក្សាគ្នាពីអ្វីដែលយើងចូលចិត្តដើម្បីបង្កើនចំណង់ផ្លូវភេទទាំងអស់គ្នា។ ប៉ុន្តែការស្រកទម្ងន់ខ្លះក៏អាចជួយបានខ្លះដែរ និងធ្វើឲ្យយើងស៊ិចស៊ីទៀតផង។
អត្ថបទពាក់ព័ន្ធ:
- លិង្គមិនសូវរឹង? ចង់រឹងខ្លាំង រឹងបានយូរ តិចនិកហាត់ប្រាណនេះសក្តិសមបំផុត!
- អាថ៌កំបាំងគួរឲ្យចង់សើច ពាក់ព័ន្ធលិង្គប្រុសៗ មានអ្នកឆ្ងល់ច្រើន
- ប្រុសៗចង់បានកូន គួរញ៉ាំរ៉ែ និងវីតាមីនអីខ្លះ ជួយឲ្យមេជីវិតខ្លាំង?
- មិនចង់ប៉ះពាល់ដល់មេជីវិត ប្រុសៗគួរចៀសវាងអាហារទាំងនេះ
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕
[embed-health-tool-ovulation]