backup og meta

ពេលមករដូវ អាចរួមភេទបានអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 22, 2020

    ពេលមករដូវ អាចរួមភេទបានអត់?

    ដៃ​គូ​ភាគ​ច្រើន​ប្រហែល​ជា​បដិសេធ​ការ​រួមភេទ​អំឡុង​ពេល​មាន​មក​រដូវ ដោយ​បារម្ភ​រឿងប្រឡាក់ប្រឡូស ហើយ​ខ្លាច​ឆ្លង​រោគ​ផ្សេងៗ។ បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម គ្លីនិក រ៉ាក់ ថា នៅ​ក្នុង​វិទ្យាសាស្ត្រ មិន​បាន​ឲ្យ​តម​រួមភេទ​ពេល​មក​រដូវ​នោះ​ទេ អាស្រ័យ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ស្ត្រី និង​ដៃ​គូ តើ​អាច​ទទួល​យក​បាន​ឬ​អត់ និង​ទៅ​តាម​លក្ខខណ្ឌ​សុខភាព តើ​មាន​ការ​ក​រោគ​ទេ។

    លោកស្រី​វេជ្ជបណ្ឌិត​ថា ប្រសិន​បើ​មិន​ស្រ្តី​ខ្លួន​ឯង​មិន​ច្បាស់​លាស់​ថា ​មាន​ការ​ក​រោគ​នៅ​ទ្វារមាស​អី​អត់ ឬ​ដៃគូ​របស់​យើង​មាន​មេរោគ​ដែរ​អត់ យើង​មិន​គួរ​រួមភេទ​ក្នុង​ពេល​កំពុង​មក​រដូវ​នោះ​ទេ។ ក្នុង​ករណី​មិន​ច្បាស់ ការ​រួមភេទ​ពេល​មក​រដូវ​កាន់​តែ​ងាយ​ស្រួល​បង្ក​លក្ខណៈ​ឲ្យ​មេរោគ​ឆ្លង​ទៅ​ដៃ​គូ​ម្នាក់ៗ ប្រសិន​បើ​ដៃ​គូ​ណាមួយ​មាន​មេរោគ​ជំងឺ​កាមរោគ ដូចជា​ស្វាយ ប្រម៉េះ អេដស៍ ថ្លើម ហើយ​ប្រឈម​នឹង​ការ​មាន​ផ្ទៃពោះ​ទៀត។

    ដើម្បី​បង្ការ​ការ​ឆ្លង​រោគ ទោះ​រួម​ភេទ​ពេល​មក​រដូវ ឬ​មិន​មាន​មក​រដូវ​ក្តី ទាំង​ស្រ្តី​ទាំង​បុរស ត្រូវ​តែ​ប្រញាប់​ទៅ​លាង​សម្អាត​ប្រដាប់​ភេទ ឬ​ងូត​ទឹក​ជម្រះ​កាយ។

    ចំណែក​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក មិត្តភាព​កម្ពុជា-ចិន សែនសុខ​វិញ បាន​បញ្ជាក់​ថា ការ​រួមភេទ​អំឡុង​ពេល​មក​រដូវ​ដ្បិត​តែ​មាន​ហានិភ័យ​មួយចំនួន​ដូច​ការ​លើក​ឡើង​ខាងលើពិត​មែន តែ​ក៏​មាន​គុណ​សម្បត្តិ​ខ្លះៗ​ដែរ ដូចជា អាច​កាត់​បន្ថយ​ការ​ឈឺចាប់ អាការៈ​ឈឺ​ក្បាល មិន​ចាំបាច់​ប្រើ​ទឹក​រម្អិល​ជំនួយ ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម