លិង្គអត់ឡើងរឹង ត្រូវគេចាត់ទុកថាអសមត្ថភាព មិនអាចបំពេញតម្រូវការផ្លូវភេទដល់ចំណុចកំពូល។ មិនមានតួលេខជាក់លាក់សម្រាប់ប្រុសៗកើតជំងឺនេះទេ ប៉ុន្តែតាមការប៉ាន់ប្រមាណ ៨-១០% នៃប្រុសៗជុំវិញពិភពលោក អាយុពី ១៨-៦០ឆ្នាំ ជួបប្រទះបញ្ហានេះ។
ជំងឺនេះមិនគំរាមកំហែងដល់អាយុជីវិត ប៉ុន្តែជះឥទ្ធិពលធ្ងន់ធ្ងរលើជីវិតប្រុសៗ ហើយក្នុងចំណោមប្រុសៗទូទៅ ប្រុសៗមានជំងឺលើសឈាម ប្រឈមហានិភ័យខ្ពស់ធ្វើឲ្យអាអូនតូចងាប់មិនឡើងរឹង ដោយអាស្រ័យលើកត្តាមួយចំនួន។
១- ដំណើរភាពរឹងរបស់លិង្គ
ដំណើរឡើងរឹងរបស់អាអូនតូច អាចស្មុគស្មាញបន្តិច ព្រោះពាក់ព័ន្ធកត្តាសរសៃប្រសាទ សរសៃឈាម អ័រម៉ូន និងចិត្តសាស្ត្រ។ ដងលិង្គមានរន្ធ ២ ភាសាបច្ចេកទេស Corpora Cavernosa លាតសន្ធឹងពីក្បាលលិង្គ ចូលទៅក្នុងឆ្អឹងអាងត្រគាក មានសរសៃឈាម សាច់ដុំរលោង និងកន្លែងខ្លះទទេ។
ធម្មតា សរសៃឈាមអាកទែដែលផ្គត់ផ្គង់ឈាមទៅលិង្គ បើកដោយផ្នែកខ្លះប៉ុណ្ណោះ ប៉ុន្តែផ្តល់លំហូរឈាមចាំបាច់ចិញ្ចឹមជាលិកាលិង្គ។ ពេលប្រុសៗមានចំណង់ផ្លូវភេទតាមរយៈការរំញោចអារម្មណ៍ ឬរាងកាយ ខួរក្បាលនឹងបញ្ជូនសញ្ញាដើម្បីឲ្យបញ្ចេញអ័រម៉ូន ធ្វើឱ្យសរសៃឈាមអាកទែបើកបានទាំងស្រុង ហើយពេលឈាមកាន់តែច្រើនហូរចូលទៅក្នុងរន្ធ corpora cavernosa លឿនជាងឈាមហូរចេញតាមសរសៃវ៉ែន ជាហេតុនាំឲ្យស្ទះឈាមនៅក្នុងអាអូនតូច នាំឲ្យឡើងរឹងតែម្តង។
ពេលខួរក្បាលឈប់បញ្ជូនសញ្ញាបង្ហាញពីចំណង់ផ្លូវភេទ ការឆ្លើយតបនៃអ័រម៉ូនចប់ដូចគ្នា សរសៃឈាមអាកទែវិលត្រលប់ទៅធម្មតាវិញ ពេលនោះអាអូនតូចក៏ប្រែជាទន់វិញដែរ។
អត្ថបទគួរអាន៖
- តំបន់ស្រើបស្រាលលើដងខ្លួនស្រីៗ ៥កន្លែង គូស្នេហ៍គួរស្វែងយល់
- សកម្មភាពផ្លូវភេទប្រថុយប្រថានមួយចំនួន បង្កហានិភ័យខ្ពស់ឆ្លងកាមរោគ
- លើសទម្ងន់ អាចនាំឲ្យចំណង់ផ្លូវភេទថយចុះ?
- នៅសុខៗថយចុះចំណង់ផ្លូវភេទ អាចមកពីមូលហេតុទាំងនេះ
- អាហារ៥យ៉ាង ជួយប្រុសៗទប់ទល់បានយូរ និងបង្កើនចំណង់ផ្លូវភេទ
២- ហេតុអីលើសឈាម លិង្គអត់រឹង?
ក្រៅពីដំណើរមេកានិក ការរីកធំនៃសរសៃឈាមអាកទែ ជាទូទៅពាក់ព័ន្ធនឹងប្រតិកម្មគីមីនៅលើកោសិកា ហេតុនេះហើយកត្តាសំខាន់ជួយឲ្យអាអូនតូចឡើងរឹង គឺស្រទាប់កោសិកានៅសរសៃឈាម និងវត្តមាន អុកស៊ីតនីទ្រិច (Nitric Oxide)។
អុកស៊ីតនីទ្រិច បង្កើតដោយស្រទាប់កោសិកានៅសរសៃឈាម ជួយសម្រួលចលនាសរសៃឈាម (ពង្រីក ឬបង្រួម)។ រចនាសម្ព័ន្ធរូបរាងសរសៃឈាមមានការផ្លាស់ប្តូរ ពេលសម្ពាធឈាមឡើងខ្ពស់។ ការកើនឡើងសម្ពាធក្នុងសរសៃឈាម អាចបណ្តាលឱ្យមានការរហែកតិចៗនៃជញ្ជាំងសរសៃឈាម។ ដើម្បីជួសជុលការរហែកនេះ សរសៃអាកទែ ប្រែក្លាយជាក្រាស់ និងតូចចង្អៀត (ស្ទះសរសៃឈាម) បណ្តាលឲ្យថយចុះលំហូរឈាម។ ពេលលំហូរឈាមទៅកាន់លិង្គរាំងស្ទះ ជាហេតុបង្កឲ្យមានលិង្គមិនអាចឡើងរឹងតែម្តង។
សម្ពាធឈាមខ្ពស់ក៏ធ្វើឲ្យថយចុះនៃកម្រិត អុកស៊ីតនីទ្រិច ធ្វើឲ្យប៉ះពាល់ដំណើររីករួមនៃសរសៃឈាម។ ប្រុសៗមានជំងឺលើសឈាមរយៈពេលយូរ អាចធ្វើឲ្យការផលិត អុកស៊ីតនីទ្រិច ធ្លាក់ចុះ ប៉ះពាល់សរសៃឈាមមិនអាចរីក ឈាមដែលលិង្គត្រូវការបន្ថែម មិនអាចចូលទៅបានគ្រប់គ្រាន់ នាំឲ្យវិវត្តទៅរកជំងឺលិង្គមិនឡើងរឹង។
មួយទៀត ប្រុសៗមានសម្ពាធឈាមឡើងខ្ពស់ ក៏អាចមានកម្រិតអ័រម៉ូន តេស្តូស្តេរ៉ូន ទាបខ្លាំង ខណៈអ័រម៉ូន តេស្តូស្តេរ៉ូន សំខាន់សម្រាប់ប្រុសៗជួយបង្កើនចំណង់ផ្លូវភេទ។
៣- ថ្នាំបញ្ចុះសម្ពាធឈាម
ថ្នាំបញ្ចុះសម្ពាធឈាម ក៏អាចបណ្តាលឲ្យអាអូនតូចងាប់ដូចគ្នា ហើយប្រភេទថ្នាំប៉ះពាល់ធ្ងន់ធ្ងរលើដំណើររឹងរបស់អាអូន មានថ្នាំបញ្ចុះឈាម Beta-blockers និងថ្នាំបញ្ចុះទឹកនោម (Diuretics)។
[embed-health-tool-heart-rate]
– ថ្នាំ Beta-blockers រំខានការឆ្លើយតបរំញោចសរសៃប្រសាទ ជួយបញ្ជូនដំណើរឲ្យអាអូនឡើងរឹង។ ថ្នាំប្រភេទនេះធ្វើឲ្យកន្ត្រាក់រន្ធ corpora cavernosa កាន់តែពិបាកដល់សរសៃឈាមអាកទែរីកក្នុងលិង្គ មិនអាចនាំឈាមចូលបាន។ ថ្នាំនេះនាំឲ្យមានអាការៈងងុយគេងតិចតួច ឬជំងឺបាក់ទឹកចិត្ត ដែលជាមូលហេតុមួយនាំឲ្យបាត់បង់ ឬថយចុះចំណង់ផ្លូវភេទ។
– ថ្នាំបញ្ចុះទឹកនោម (Diuretics) ជាមូលហេតុដូចគ្នា ធ្វើឱ្យថយចុះកម្លាំងលំហូរឈាមទៅលិង្គ ធ្វើឲ្យមានការថយចុះបរិមាណស័ង្កសីនៅក្នុងខ្លួន ព្រោះស័ង្កសី ចាំបាច់សម្រាប់ផលិតអ័រម៉ូន តេស្តូស្តេរ៉ូន។ អាអូនអាចដូចដើមវិញ បន្ទាប់ពីយើងឈប់ប្រើ។
៤- ចិត្តសាស្ត្រ
ចិត្តសាស្ត្រក៏រួមចំណែកធ្វើឲ្យមានជំងឺលិង្គមិនឡើងរឹងដូចគ្នា ផ្លូវចិត្តតានតឹង បាក់ទឹកចិត្ត នាំឲ្យសម្ពាធឈាមកើនឡើង ជាហេតុផលវិវត្តទៅរកជំងឺនេះ។
បើប្រុសៗយើងមានជំងឺលើសឈាម និងធ្លាប់មានបញ្ហាអាអូនតូចមិនរឹង កុំស្ទាក់ស្ទើរពិគ្រោះជាមួយពេទ្យ។