– បន្ទាប់ពីចេញពីបន្ទប់ទឹក ត្រូវសម្អាតពីខាងមុខ ជូតទៅខាងក្រោយ ដើម្បីការពារទ្វារមាសទប់ទល់ជាមួយពពួកបាក់តេរី ដែលបណ្ដាលឲ្យមានការបង្ករោគកើតឡើង។
– ស្លៀកខោក្នុងប្រភេទក្រណាត់កូតុងសុទ្ធ និងមិនត្រូវស្លៀកខោអាវតឹងខ្លាំងពេកទេ។
៥- កំណត់ចំណាំសម្រាប់ក្មេងស្រីជំទង់ និងស្រីៗអស់រដូវ
វាជារឿងមិនធម្មតាទេ ដែលក្មេងស្រីមិនទាន់ពេញវ័យ មានបញ្ហាធ្លាក់សខុសពីប្រក្រតី។ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យឲ្យបានរហ័ស បើមានបញ្ហានេះកើតឡើង ដោយសារតែសបែបនេះ អាចកើតឡើងបណ្ដាលមកពីរលាកកនៅមាត់ទ្វារមាស បង្កដោយសារពពួកបាក់តេរី Streptococcal។
សម្រាប់ស្រីៗវ័យចំណាស់ ក៏មិនងាយជួបបញ្ហាធ្លាក់សខុសប្រក្រតីដូចគ្នា ហេតុនេះត្រូវប្រញ៉ាប់ទៅជួបជាមួយគ្រូពេទ្យ បើអស់រដូវហើយមានបញ្ហាធ្លាក់សខុសធម្មតា ឬមានធ្លាក់ឈាមតាមទ្វារមាស។
មូលហេតុ អាចដូចគ្នាទៅនឹងអ្វីយើងបានលើកឡើងនៅខាងលើ ប៉ុន្តែក៏អាចបណ្ដាលមកពីការលូតលាស់ស្បូន ស្រទាប់មាត់ស្បូន ឬអាចបណ្ដាលមកពីមហារីកស្បូនផងក៏មានដែរ។
វាជារឿងសំខាន់ ត្រូវទៅពិនិត្យរកមើលជំងឺមហារីកស្បូនឲ្យបានលឿនតាមអាចធ្វើបាន មិនត្រូវទុករោគសញ្ញាទាំងអស់នោះចោលទេ ជាពិសេស ពេលមានហូរឈាមតាមទ្វារមាស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕