ពេលជួបបញ្ហារមាស់ភ្នែក ភ្នែកក្រហម អ្នកខ្លះគិតថាកើតចេញពីបញ្ហាអាលែកហ្ស៊ីច្រមុះ និងអាចប្រើថ្នាំមិនត្រូវការវេជ្ជបញ្ជាដើម្បីសម្រួលរោគសញ្ញានេះ។ ប៉ុន្តែបញ្ហាភ្នែកពេលខ្លះមិនសាមញ្ញដូចនេះនោះទេ។
មុននឹងវិនិច្ឆ័យថាភ្នែករបស់យើងកំពុងមានបញ្ហាដោយសារអាលែកហ្ស៊ី ឬឆ្លងមេរោគនៅភ្នែក យើងត្រូវដឹងចំណុចមួយចំនួនសិនដែរ។
១. ភាពសុខភាពរវាងភ្នែកអាលែកហ្ស៊ី និងភ្នែកឆ្លងរោគ
បញ្ហាអាលែកហ្ស៊ីភ្នែកមិនឆ្លងទៅអ្នកផ្សេងទេ ប៉ុន្តែបើភ្នែកឆ្លងរោគ(ឈឺភ្នែក) អាចឆ្លងទៅអ្នកផ្សេងបាន។
ភ្នែកឆ្លងរោគអាចបង្កឡើងដោយបាក់តេរី បារ៉ាស៊ីត ឬមេរោគផ្សិតជាដើម ហើយរោគសញ្ញាអាចខុសៗគ្នាដែរ និងមានរោគសញ្ញាច្រើនជាងអាលែកហ្ស៊ី។ បើភ្នែកយើងមានអាចម៍ភ្នែកច្រើន និងឈឺផង នោះមិនមានជាបញ្ហាអាលែកហ្ស៊ីទេ។
រោគសញ្ញាអាលែកហ្ស៊ី
- ក្រហមភ្នែក
- រមាស់ភ្នែក
- ចេញទឹកភ្នែក
- ផ្សាភ្នែក
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនាជំងឺបម្រុងទឹកនោមផ្អែម ចុចទីនេះ!
រោគសញ្ញាភ្នែកឆ្លងរោគ
- ក្រហមភ្នែក
- រមាស់ភ្នែក
- ចេញទឹកភ្នែក
- ផ្សាភ្នែក
- ឈឺភ្នែក
- មានអារម្មណ៍ថាដូចមានអ្វីក្នុងភ្នែក
- ចាញ់ពន្លឺ
- មានអាចម៍ភ្នែក
ដើម្បីដឹងថាភ្នែកមានបញ្ហាអ្វីឲ្យប្រាកដ យើងគួរទៅជួបគ្រូពេទ្យដើម្បីបានដឹងពីមូលហេតុបង្ក។ អាលែកហ្ស៊ីភ្នែកមិនឆ្លងទៅអ្នកផ្សេងទេ គ្រាន់តែធ្វើឲ្យមានអារម្មណ៍ពិបាកទ្រាំ។ ចំណែកភ្នែកឆ្លងរោគវិញអាចចម្លងទៅអ្នកផ្សេងបាន និងអាចធ្វើឲ្យខូចភ្នែកបើមិនព្យាបាលបានត្រឹមត្រូវ។
[embed-health-tool-heart-rate]
២. វិធីព្យាបាល
ចំពោះបញ្ហាអាលែកហ្ស៊ី បើសិនជាយើងត្រូវគ្រូពេទ្យវិនិច្ឆ័យថាមានបញ្ហាអាលែកហ្ស៊ី នោះអាចប្រើថ្នាំបន្តក់ភ្នែកប្រភេទប្រឆាំងអាលែកហ្សី ហើយថ្នាំបន្តក់ភ្នែកមានប្រសិទ្ធិភាពក្នុងការកម្ចាត់បញ្ហានេះ។ គួរសាកសួរគ្រូពេទ្យថាពេលណាខ្លះយើងអាចប្រើថ្នាំបន្តក់ប្រភេទនេះ ដោយមិនបាច់មានវេជ្ជបញ្ជា។
សម្រាប់បញ្ហាឈឺភ្នែកវិញ ពេលខ្លះវាក៏អាចងាយបាត់ទៅវិញដែរ ដោយយើងប្រើកន្សែងត្រជាក់គ្របលើភ្នែក ឬថ្នាំភ្នែកតាមវេជ្ជបញ្ជា។ ពេលខ្លះ បើគ្រូពេទ្យរកឃើញថាយើងឈឺភ្នែកដោយការឆ្លងរោគ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឲ្យយើងប្រើថ្នាំផ្សះប្រភេទបន្តក់ភ្នែក ដើម្បីកម្ចាត់បាក់តេរីឆ្លងចូលភ្នែក។
សម្រាប់ភ្នែកឆ្លងរោគដោយពពួកផ្សិត ឬប៉ារ៉ាស៊ីត ការប្រើប្រាស់ថ្នាំអាស្រ័យលើមូលហេតុបង្កដែលគ្រូពេទ្យបានរកឃើញ។ ពេលមានបញ្ហាភ្នែក ការជួបពិភាក្សាជាមួយគ្រូពេទ្យជាជម្រើសល្អបំផុតដើម្បីបានការទទួលការព្យាបាលត្រឹមត្រូវ។
វីដេអូស្តីពី ទារកឈឺភ្នែកគួរបន្តក់ទឹកដោះអត់?
‘ autoplay=’0’][/video-embeb]អត្ថបទគួរអាន៖
- កាត់បន្ថយអាការៈចុករួយភ្នែក តាមតិចនិកទាំងនេះ
- មីញ៉ូបជិត និងមីញ៉ូបឆ្ងាយ ខុសគ្នា ឬដូចគ្នាបែបណា?
- បើកូនមានអាការៈ ៨ នេះអាចថាកូនមានជំងឺខ្សោយភ្នែកម្ខាង
- ប្រភេទអាចម៍ភ្នែកធម្មតា និងឆ្លងមេរោគ គ្នាយើងគួរដឹង
- របបអាហារមានវីតាមីនសំខាន់ៗ ជួយសុខភាពភ្នែក
- ហេតុអ្វីពេលខ្លះភ្នែកញាក់មិនឈប់?
ចំណុចសំខាន់
ភាពសុខភាពរវាងភ្នែកអាលែកហ្ស៊ី និងភ្នែកឆ្លងរោគ
- រោគសញ្ញាអាលែកហ្ស៊ី
- ក្រហមភ្នែក
- រមាស់ភ្នែក
- ចេញទឹកភ្នែក
- ផ្សាភ្នែក
- រោគសញ្ញាភ្នែកឆ្លងរោគ
- ក្រហមភ្នែក
- រមាស់ភ្នែក
- ចេញទឹកភ្នែក
- ផ្សាភ្នែក
- ឈឺភ្នែក
- មានអារម្មណ៍ថាដូចមានអ្វីក្នុងភ្នែក
- ចាញ់ពន្លឺ
- មានអាចម៍ភ្នែក