backup og meta

កាត់បន្ថយអាការៈចុករួយភ្នែក តាម​តិចនិកទាំងនេះ

កាត់បន្ថយអាការៈចុករួយភ្នែក តាម​តិចនិកទាំងនេះ

នៅពេលមើលកំព្យូទ័រ ទូរស័ព្ទ ទូរទស្សន៍ អានសៀវភៅ ឬបើកបរយូរជាដើម ភ្នែក​របស់​យើងនឹងចុករួយដោយសារយើងខំសម្លឹងយូរពេកដែល​​ធ្វើឱ្យ​សាច់ដុំ​ភ្នែក​ចុក​រួយ។ អ៊ីចឹងយើងគួរធ្វើបែបណា​ដើម្បី​កាត់បន្ថយ​អាការៈចុករួយ​ភ្នែក?

ការចុករួយភ្នែកអាចបណ្តាលឱ្យយើងមានអាការៈដូចជា៖

ខាងក្រោមនេះជាវិធីសាស្រ្តមួយចំនួនដែលអាចជួយបន្ធូរសាច់ដុំភ្នែករបស់​យើង កុំឱ្យ​ភ្នែក​រួយខ្លាំងពេក៖

១. ម៉ាស្សាភ្នែក

យើងអាចយកម្រាមដៃម៉ាស្សាត្របកភ្នែក និងសាច់ដុំខាងលើចិញ្ចើមថ្នមៗរយៈពេល ២០វិនាទី រួចម៉ាស្សាត្របកភ្នែកខាងក្រោម ២០ វិនាទីដែរ។ បន្ទាប់មក ម៉ាស្សា​ថ្ពាល់​ខាងលើ ក៏ដូចជាម៉ាស្សា​សៀតផ្កា ២០វិនាទី។ យើងគួរម៉ាស្សា​បែបនេះ​ពីរដងក្នុង​មួយ​ថ្ងៃ។

២. យកបាតដៃដាក់លើភ្នែក

ដំបូងយើងត្រូវអង្គុយ​ត្រង់ខ្នង រួចត្រដុសបាតដៃទាំងពីរ​រហូតទាល់តែបាត​ដៃ​យើងក្តៅ។ បន្ទាប់មកបិទភ្នែក រួចដាក់បាតដៃទាំងពីរ​លើត្របកភ្នែករបស់​រយៈពេល ៣០វិនាទី តែយើងមិនត្រូវប្រើកម្លាំង​​​​សង្កត់លើត្របកភ្នែកទេ។ ជាចុង​ក្រោយ យើងត្រូវបើកភ្នែក​យឺតៗ និងធ្វើបែបនេះឡើងវិញ ៣ដង។

៣. ហាលថ្ងៃ

យើងអាចហាលថ្ងៃនៅពេល​ព្រឹក​ព្រលឹម ដោយគ្រាន់តែបិទភ្នែក ហើយទុកឱ្យពន្លឺ​ព្រះអាទិត្យ​មកប៉ះលើផ្ទៃមុខ និងត្របកភ្នែករបស់យើង ៥នាទី។ ក្នុង​ពេលនោះ យើងក៏ត្រូវធ្វើចលនាភ្នែកពីធ្វេងទៅស្តាំ ពីស្តាំ​ទៅធ្វេង ពីលើទៅក្រោម និង​ពីក្រោមទៅលើដែរ។ យើងក៏អាចធ្វើបែប​នេះរាល់ថ្ងៃដែរ ដើម្បីថែរក្សាសុខភាពភ្នែក។

ហាលថ្ងៃ

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

៤. ធ្វើលំហាត់ភ្នែក

យើងអាចកាន់ប៊ិកមួយដើម រួចដាក់ប៊ិកនៅចំពីមុខដោយសន្ធឹងឱ្យអស់ដៃ។ បន្ទាប់មក​រំកិលប៊ិកម្តងបន្តិចៗមកជិតយើង តែត្រូវសម្លឹង​មើលប៊ិករហូត ហើយត្រូវឈប់​នៅ​ពេលមើលប៊ិកលែងច្បាស់។ យើងត្រូវធ្វើបែបនេះ ១០ ទៅ ១៥ ដង។

បន្ទាប់មកយើងត្រូវធ្វើចលនាភ្នែកពីធ្វេងទៅស្តាំ ពីស្តាំទៅធ្វេង ពីលើទៅ​ក្រោម និង​ពី​ក្រោម​ទៅលើរយៈពេលពីរបីវិនាទី រួចឈប់បន្តិច។ ជាចុង​ក្រោយ យើងអាច​បើក​ភ្នែក​ដោយសន្សឹមៗ។ យើងត្រូវធ្វើបែបនេះឡើងវិញ ៤ ទៅ ៥ ដង និងត្រូវធ្វើលំហាត់នេះ​ពីរបី​ដង​ក្នុងមួយថ្ងៃ។

៥. ជះទឹកត្រជាក់លើភ្នែក

យើងត្រូវបិទភ្នែករួចជះទឹកត្រជាក់លើភ្នែក។ យើងអាចធ្វើបែបនេះរាល់​ដែលពេល​យើង​​ចុករួយភ្នែក ព្រោះវិធីនេះអាចបំបាត់អាការៈចុករួយសាច់​​ដុំភ្នែកបានយ៉ាងលឿន។

​យើងក៏អាចយកកន្សែងជ្រលក់ទឹកត្រជាក់ រួចពូតឱ្យស្ងួតបន្តិច ហើយ​យក​មកស្អំលើត្រប​កភ្នែករបស់យើងរយៈពេលពីរបីនាទី (ត្រូវបិទភ្នែក)។ យើងត្រូវធ្វើបែបនេះ​ឡើង​វិញ ៣ ទៅ ៤ ដង និងត្រូវ​យក​កន្សែង​ទៅជ្រលក់​ទឹកត្រជាក់​វិញរៀងរាល់​ពីរបី​នាទី​ម្តង។ យើងត្រូវធ្វើបែប​នេះពីរបី​ដងក្នុងមួយថ្ងៃ។

ប្រសិនបើភ្នែកយើងចុករួយភ្នែក ហើយមានហើមរង្វង់ភ្នែកទៀត យើងអាចយកកន្សែង​រុំទឹកកកពីរបីដុំ រួចស្អំលើត្របកភ្នែក ១០ នាទី (ត្រូវបិទភ្នែក)។

៦. ស្អំទឹកក្តៅ

យើងក៏អាចយកកន្សែងជ្រលក់ទឹកក្តៅឧណ្ហៗ រួចពូតឱ្យស្ងួតបន្តិច ហើយ​យកមក​ស្អំ​លើ​ត្រប​កភ្នែករបស់រយៈពេលពីរបីនាទី (ត្រូវបិទភ្នែក)។ ពេលស្អំ យើងត្រូវដក​ដង្ហើមវែងៗ និងបន្ធូរអាម្មណ៍។ យើងត្រូវធ្វើបែបនេះឡើងវិញ ៣ ទៅ ៤ ដង និងត្រូវ​យក​កន្សែង​ទៅជ្រលក់ទឹកក្តៅឧណ្ហៗវិញរៀងរាល់ពីរបីនាទីម្តង។ យើង​អាច​ធ្វើបែប​នេះ​​ពីរដងក្នុងមួយថ្ងៃ។

៧. ស្អំថង់តែ

យើងត្រូវឆុងថង់តែក្នុងទឹកក្តៅប្រហែល ៥នាទី រួចយកថង់តែចេញ និង​ច្របាច់ទឹកឱ្យ​រាង​ស្ងួតបន្តិច។ យើងអាចយកថង់តែមកស្អំលើត្របក​​ភ្នែកទាំងក្តៅឧណ្ហៗបែបនេះ ឬ​យក​ថង់តែទៅក្លាស្សេឱ្យត្រជាក់ រួចយកមកស្អំលើត្របកភ្នែករយៈពេល ៥ នាទី។ យើង​អាចធ្វើបែបនេះពីរដងក្នុងមួយថ្ងៃ។

អាការៈចុករួយភ្នែកកើតឡើងដោយសារយើងខំសម្លឹងមើលយូរ ហើយ​ធ្វើឱ្យភ្នែក​របស់​យើងស្ងួត ។ ដូច្នេះយើងត្រូវឧស្សាហ៍ព្រិចភ្នែករៀងរាល់ ៥ នាទីម្តង​ ដើម្បី​ឱ្យភ្នែក​យើង​មានសំណើម។ លើសពីនេះទៅទៀត ប្រសិនបើយើងមានអារម្មណ៍​ថា​រួយ​ភ្នែក យើងក៏ត្រូវសម្រាកភ្នែកបន្តិចដែរ ដើម្បីកុំឱ្យសាច់ដុំប្រឹងពេក។

គួរអាន៖

[embed-health-tool-ovulation]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Deal with Strained Eye Muscle
https://www.newhealthadvisor.org/strained-eye-muscle.html

Fail-Proof Ways to Reduce Digital Eye Strain from Phone and Computers
https://horizonclinics.org/how-to-get-rid-of-eye-strain/

How to Reduce Eye Strain: 8 Ways to Reduce the Discomfort
https://www.top10homeremedies.com/how-to/reduce-eye-strain.html

8 Useful Eye Exercises To Alleviate Eye Strain
https://www.lenspure.com/articles/eye-exercises-alleviate-eye-strain

How to Relieve Eye Strain with Reflexology
https://www.wikihow.com/Relieve-Eye-Strain-with-Reflexology

កំណែ​ប្រែបច្ចុប្បន្ន

09/02/2022

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ហេតុអ្វីពេលខ្លះភ្នែកញាក់មិនឈប់?

អាយុប៉ុន្មាន ហើយ​យូរប៉ុណ្ណា​ ​​គួរ​ទៅ​ពិនិត្យ​ភ្នែកទើប​​​​ល្អ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 09, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម