រមាស់ស្បែកធ្វើឲ្យយើងមានជាអារម្មណ៍មិនល្អនោះទេ ព្រោះថាយើងតែងតែត្រូវការអេះជានិច្ច។ បញ្ហារមាស់អាចកើតឡើងដោយសារតែជំងឺស្បែក ឬជំងឺដែលមិនកើតលើស្បែក។ រមាស់ស្បែកអាចកើតដោយសារតែបញ្ហាស្បែក ជំងឺលើប្រព័ន្ធចរន្តឈាម ប្រព័ន្ធសរសៃប្រសាទ និងជំងឺផ្សេងៗទៀត។ បញ្ហានេះជារឿងដែលកើតឡើងញឹកញាប់ចំពោះអ្នកជំងឺមានវ័យចំណាស់ ។ រមាស់ស្បែកចំពោះមនុស្សចាស់អាចកំណត់បានថាជាជំងឺ pruritus រ៉ាំរ៉ៃ កើតលើមនុស្សចាប់ពីអាយុ ៦៥ឆ្នាំឡើងទៅ។
ស្បែកដូចទៅនឹងសរីរាង្គដទៃទៀតដែរ គឺនឹងប្រែប្រួលស្របតាមពេលវេលា។ ស្ទើរតែគ្រប់ផ្នែកនៃធម្មជាតិរបស់ស្បែក នឹងត្រូវរងការខូចខាតដោយសារតែពេលវេលា។ សមត្ថភាពបង្កើតឡើងវិញដោយខ្លួនឯងរបស់ស្រទាប់ខាងលើស្បែក ដែលជារបាំងការពារមានមុខងារសំខាន់នោះ ត្រូវបានខូចដោយសារតែការវិវត្តរបស់អាយុកាន់តែច្រើន។ សារធាតុកូឡាជែន (Collagenous) សាំញ៉ាំដែលនៅខាងក្រៅ កោសិកាស្ថិតនៅស្រទាប់ក្រោមស្បែក (Dermal level) ដែលជាកន្លែងផ្ដល់ឲ្យកម្លាំងនិងការជាសះស្បើយឆាប់រហ័សនោះចាប់ផ្ដើមខូចខាតបន្តិចម្ដងៗ ដែលជាហេតុនាំឲ្យប៉ះពាល់ដល់មុខងាររបស់ស្បែក និងកោសិការបស់ស្បែក។ ការវិវត្តរបស់ស្បែកដោយសារតែអាយុ គឺជាមូលហេតុដែលនាំឲ្យមានបញ្ហាស្បែកផុយស្រួយដោយសារតែអាយុ និងជំងឺស្បែក។
អត្ថបទពាក់ព័ន្ធ៖
- បើស្បែកស្ងួតគ្មានជាតិ សាកញ៉ាំរបស់ទាំងនេះ
- អស់បារម្ភ! ឲ្យតែនៅស្រឡាញ់ស្បែក ចាស់បន្តិចក៏មានវិធីជួយបាន
- ខែត្រជាក់ ស្បែកឡើងស្ងួត! នេះមូលហេតុបង្ក និងវិធីដោះស្រាយ
១- អាយុច្រើននិងបញ្ហារមាស់ស្បែក
ភាពចាស់ធ្វើឲ្យប៉ះពាល់ដល់សមាសធាតុសំខាន់បីដែលនាំឲ្យរមាស់ស្បែក។ សារធាតុទាំងនោះរួមមាន Epidermis ប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធសរសៃប្រសាទ។
ដោយសារតែវ័យកាន់តែចាស់ទៅ ភាពខុសប្លែកជាច្រើនបង្កឲ្យធ្លាក់ចុះផ្ទៃនៃការផលិតជាតិខ្លាញ់ ដែលរក្សារបាំងខាងលើស្បែក (Epidermal barrier)។ ចាប់ផ្ដើមពីអាយុ ៥៥ឆ្នាំទៅ កម្រិត pH របស់ស្រទាប់ស្បែក Epidermis ក្លាយជាមានកម្រិតអាស៊ីដកាន់តែតិច។ អង់ហ្ស៊ីមដែលត្រូវការដើម្បីធ្វើការបំបែកជាតិខ្លាញ់ដែលបង្កើតជារបាំងទឹកនៅក្រោមស្បែក នៅមានត្រូវការកម្រិត pH អាស៊ីដមួយនេះ។
ចាប់ផ្ដើមពីអាយុ ៧០ឆ្នាំ អត្រាផលិតរបាំងខ្លាញ់ថ្មីៗត្រូវបានកាត់បន្ថយ ជាហេតុនាំឲ្យមិនមានខ្លាញ់គ្រប់គ្រាន់ដើម្បីទ្រទ្រង់។ របាំងស្រទាប់ក្រោមស្បែក អាចនឹងទាក់ទងនឹងការបង្កើនគ្រោះថ្នាក់នៃការវិវត្តទៅជាជំងឺរលាកស្បែកដោយសារការប៉ះទង្គិច។ នេះជាមូលហេតុដែលអាចពន្យល់ពីហេតុនាំឲ្យអ្នកជំងឺវ័យចំណាស់ច្រើនតែមានបញ្ហារមាស់រលាកស្បែកដោយសារតែផលិតផលលាងសម្អាត ដែលកាលនៅវ័យក្មេងប្រើទៅមិនមានបញ្ហាអី។ ការបាត់បង់ញើស និងក្រពេញប្រេង នៅលើស្បែក ក៏អាចជាហេតុនាំឲ្យរមាស់ដូចគ្នាដោយសារតែស្បែកស្ងួត ដែលបញ្ហានេះច្រើនកើតឡើងញឹកញាប់ចំពោះមនុស្សចាស់។
អត្ថបទពាក់ព័ន្ធ៖
- បញ្ហារមាស់ពេលយប់ និងវិធីដោះស្រាយ
- បើកូនមានជំងឺសើស្បែក Psoriasis ប្រញាប់ព្យាបាលភ្លាម
- ស្បែកប្រែប្រួល បញ្ជាក់ថាយើងអាចមានបញ្ហាសុខភាពធ្ងន់អត់ដឹងខ្លួន
ការប្រែប្រួលដែលកើតឡើងចំពោះប្រព័ន្ធភាពស៊ាំ ដោយសារតែអាយុ គឺពាក្យបច្ចេកទេសហៅថា Immunosenescence។ ប្រព័ន្ធភាពស៊ាំ ដែលចាស់ គឺជាការចាប់ផ្ដើមរលាកនិងខូចមុខងាររបស់កោសិកាការពាររាងកាយ (Immune cell)។ ចំពោះអ្នកជំងឺខ្លះ បញ្ហានេះអាចកើតឡើងដោយសារតែប្រតិកម្មអាលែកហ្ស៊ី និងរាងកាយមិនអាចមានប្រតិកម្មដែលមានប្រសិទ្ធភាពប្រឆាំងនឹងភ្នាក់ងារបង្ករោគបាន។
បញ្ហាសរសៃប្រសាទ ដូចជាជំងឺការរីកលូតលាស់របស់កោសិកា (Degenerative Diseases) ទៅលើខួរឆ្អឹងខ្នង ក៏អាចប៉ះពាល់ដល់អ្នកជំងឺវ័យចាស់ផងដែរ។ ក្នុងករណីខ្លះ សរសៃប្រសាទអាចនឹងខូច និងបង្កជារមាស់ស្បែក។ ជំងឺខូចសរសៃប្រសាទច្រើនដោយសារតែទឹកនោមផ្អែម (Diabetes Polyneuropathy) ក៏អាចបង្កឲ្យមានរមាស់ដងខ្លួនផងដែរ។
ចំពោះមនុស្សចាស់ បញ្ហារមាស់រ៉ាំរ៉ៃ ក៏អាចកើតឡើងដោយសារសម្ពាធស្រាលៗ ដូចជាសរសៃតូចៗរបស់អាវក្រៅជាដើម។ យោងតាមការសិក្សាដោយអ្នកស្រាវជ្រាវជំនាញលើការប្រើប្រាស់ថ្នាំសណ្ដំ នៅសកលវិទ្យាល័យ ពេទ្យទីក្រុងវ៉ាស៊ីនតោន បង្ហាញថាមនុស្សចាស់អាចនឹងមានកោសិកាអារម្មណ៍ដឹងសម្ពាធលើស្បែកចំនួនតិច ដែលជាហេតុនាំឲ្យមានបញ្ហារមាស់ស្បែកដោយការប៉ះពាល់។ ការសិក្សាលើសត្វកណ្ដុរ ដោយលាបបន្ទះដែលមានកម្រិតសម្ពាធទាប លើស្បែកដែលកោររោមរួច ទាំងលើកណ្ដុរក្មេង និងកណ្ដុរចាស់ត្រង់ ក របស់វា។ ជាលទ្ធផលឃើញថា កណ្ដុរចាស់អេះច្រើនជាងកណ្ដុរក្មេងនៅកន្លែងដែលប៉ះស្រាលៗនោះ។ តាមរយៈការវិភាគលើស្បេក ក្រុមស្រាវជ្រាវរកឃើញថាកណ្ដុរចាស់ មានកោសិកាដឹងពីសម្ពាធតិចជាកណ្ដុរក្មេង។
អត្ថបទពាក់ព័ន្ធ៖
- បើចេះតែរមាស់ស្បែកមិនដឹងមូលហេតុ អាចបណ្ដាលមកពីជំងឺមួយប្រភេទនេះ
- វិធី ៨យ៉ាង ជួយការពារស្បែកមិនឲ្យចាស់លឿនពេក
២- ការគ្រប់គ្រងអាការៈរមាស់ចំពោះមនុស្សចាស់
រមាស់ស្បែក ដែលភាគច្រើនយើងគិតថាជារឿងតូចតាច តែអាចធ្វើឲ្យប៉ះពាល់ដល់គុណភាពជីវិតរបស់មនុស្សម្នាក់ៗបាន ជាពិសេសគឺមនុស្សចាស់។ ការរមាស់ជាញឹកញាប់អាចសង្កេតឃើញថាជាសញ្ញានៃការមិនសម្អាតរាងកាយ និងអាចធ្វើឲ្យប៉ះពាល់អារម្មណ៍ដល់មនុស្សចាស់។ ពួកគាត់អាចនឹងត្រូវបានអ្នកផ្សេងគិតថាខ្លួនឯងជាប្រភពនៃជំងឺ និងការបង្ករោគ ហើយគំនិតទាំងនេះ អាចបង្កឲ្យអ្នកជំងឺទទួលរងការរើសអើងនិងធ្វើឲ្យនៅឯកោ ដែលនាំឲ្យប៉ះពាល់ដល់គុណភាពជីវិតបាន។ វិធានការបង្ការកុំឲ្យមានបញ្ហានេះ រួមមាន ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ ការពារពីការរលាក និងការពារខ្លួនពីកំដៅថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
- វិធីសាស្រ្តផ្សេងៗក្នុងការព្យាបាលអាចម៍រុយ និងស្នាមមុនលើស្បែកមុខ
- ស្បែកស្រអាប់ព្រោះសម្បូរកម្មវិធីជួបជុំពេក ដឹងប៉ុន្មានវិធីនេះ អាចកែខៃឡើងវិញបាន
- Xanthoma (បញ្ហាកំណកខ្លាញ់ក្រោមស្បែក)
- ស្វែងយល់ពីជំងឺសើស្បែក ម្យ៉ាងឧស្សាហ៍កើតលើអាអូន
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]