អាការៈស្រៀវធ្មេញអាចកើតមានលើទាំងវ័យក្មេង និងចាស់ ឲ្យតែមានបញ្ហា ធ្មេញស្រាំប្រេះ ធ្មេញបែក ធ្មេញពុក ធ្មេញសឹករេចរឹលស្រទាប់ខាងក្រៅ ឬមានជំងឺអញ្ចាញធ្មេញនឹងជួបប្រទះបញ្ហាស្រាវធ្មេញនេះហើយ។ ពិសេសរាល់ពេលដែលញ៉ាំអាហាររឹង អាហារត្រជាក់ ឬកក អាហារក្ដៅ និងពពួកអាហារមានជាតិកាត់ខ្លាំងក៏អាចធ្វើឲ្យស្រាវធ្មេញដែរ។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ធ្មេញបែងចែកជាបីស្រទាប់សំខាន់ៗ គឺស្រទាប់ក្រៅ(កាចា) ស្រទាប់កណ្ដាល(ស្រទាប់ភ្លុក) និង ស្រទាប់ក្នុង(បណ្ដូលធ្មេញ)។ នៅពេលស្រទាប់ខាងក្រៅ រងផលប៉ះពាល់ដោយប្រការណាមួយ ដូចជា សឹក ឬ បែកជាដើម នោះធ្មេញនឹងមិនរឹងមាំទៀតនោះទេ។ ដូចនេះនៅពេលយើងញ៉ាំរបស់រឹង របស់ត្រជាក់ ឬក្ដៅ ក៏នាំឲ្យយើងមានអាការៈស្រៀវធ្មេញ។
វិធីព្យាបាលធ្មេញស្រៀវ
ការព្យាបាលធ្មេញស្រៀវ គឺអាស្រ័យលើកម្រិតនៃការស្រៀវ និង ការខូចខាតធ្មេញរបស់អ្នកជំងឺម្នាក់ៗ។ ករណីធ្ងន់ គឺត្រូវទៅជួបជាមួយទន្ដពេទ្យ ដើម្បីត្រួតពិនិត្យ និង ព្យាបាល។ ក្នុងករណីស្រាលអាចសាកល្បងអនុវត្ដវិធីដូចខាងក្រោមនេះបាន។
ប្រើប្រាស់ថ្នាំដុសធ្មេញ៖ ការប្រើប្រាស់ថ្នាំដុសធ្មេញ ក៏អាចជួយព្យាបាលធ្មេញស្រៀវបានផងដែរ ពិសេសពពួកថ្នាំដុសធ្មេញដែលផ្ទុកសារធាតុ ភ្លុយអ័រ។ យើងអាចប្រើប្រាស់ថ្នាំដុសធ្មេញ លាបនៅកន្លែងដែលមានអាការៈស្រៀវ ឬកន្លែងដែលមានស្មាមពុក ស្មាមប្រេះ នឹងអាចជួយកាត់បន្ថយអាការៈស្រៀវបាន។
ផ្លាស់ប្ដូរទម្លាប់ដុសធ្មេញ៖ ដើម្បីដុសធ្មេញបានស្អាតល្អ គឺអាស្រ័យទៅលើតិចនិក បូកផ្សំជាមួយសរសៃច្រាសស្ដើងទន់ ទើបអាចជ្រៀតចូលតាមចន្លោះធ្មេញ សម្អាតកម្ទេចកំទីចំណីអាហារបានស្អាត និងមានប្រសិទ្ធភាពការពារធ្មេញ។ ម្យ៉ាងវិញទៀត គួរទម្លាប់ ដុសធ្មេញក្រោយការញ៉ាំអាហារយ៉ាងតិច កន្លះទៅមួយម៉ោង ព្រោះដោយសារតែចំណីអាហារ និងភេសជ្ជៈខ្លះ អាចធ្វើឲ្យកាចាធ្មេញលែងរឹងមាំ ធ្វើឲ្យការដុសសម្អាតធ្មេញភ្លាមៗក្រោយអាហារ កាន់តែឆាប់សឹកកាចាធ្មេញបាន។
ផ្ដាស់ប្ដូររបបអាហារ៖ អាហារមួយចំនួនគួរតែកាត់បន្ថយដូចជាពពួក ភេសជ្ជៈមានជាតិអាស៊ីដ ទឹកក្រូចឆ្មារ ទឹកខ្មេះ ឬទឹកប៉េងប៉ោះ ដែលសុទ្ធតែអាចធ្វើឲ្យកាចាធ្មេញសឹករេចរឹល។ ក្នុងនោះក៏រាប់បញ្ចូលប្រភេទអាហារ រឹងផងដែរ។
សុំការណែនាំបន្ថែមពីពេទ្យ៖ ដោយសារតែបញ្ហាធ្មេញស្រៀវទាំងអស់ មិនមែនសុទ្ធតែដូចគ្នា ហេតុនេះគួរជួបពិនិត្យជាមួយគ្រូពេទ្យធ្មេញជាមុនសិន ប្រសើរជាងរកវិធីព្យាបាលខ្លួនឯងនៅផ្ទះ។
អត្ថបទគួរអាន៖
- ឧស្សាហ៍ឈឺអញ្ចាញធ្មេញ អាចពាក់ព័ន្ធបញ្ហាសុខភាពទាំងនេះ
- ទម្លាប់អាក្រក់ ៨ យ៉ាងធ្វើឲ្យធ្មេញខូចដោយមិនដឹងខ្លួន
- រោគសញ្ញាសាមញ្ញទាំងនេះកុំថាមិនអី បញ្ជាក់ថាធ្មេញចាប់ផ្តើមពុកហើយ
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- ជំងឺមាត់ធ្មេញ ២ ប្រភេទគួរឲ្យបារម្ភបំផុត បើមានឆាប់ទៅព្យាបាលឲ្យលឿន
[embed-health-tool-bmi]