សម័យនេះ ការពត់ធ្មេញកំពុងតែមានការពេញនិយមខ្លាំងចំពោះមនុស្សគ្រប់វ័យ ប៉ុន្តែវាផ្តល់ផលពិបាកមិនតិចទេចំពោះអ្នកដែលគាប។ មានរឿងរ៉ាវមួយចំនួនដែលវេជ្ជបណ្ឌិតជំនាញកៀបធ្មេញ ក៏ដូចជាអ្នកដែលមានបទពិសោធន៍កៀបធ្មេញ ហាមដាច់ខាតមិនត្រូវធ្វើពេលកំពុងកៀបធ្មេញ។
១.ញាំអាហាររឹងៗ
វេជ្ជបណ្ឌិតឯកទេសមាត់ធ្មេញ នៃមន្ទីរពេទ្យឯកជនព្យាបាលធ្មេញ រៀលធីស បានឲ្យដឹងថា ក្នុងអំឡុងពេលពត់ធ្មេញ មិនត្រូវភ្លេចខ្លួន ហើយទៅញាំអាហាររឹងៗនោះទេ ព្រោះវាងាយធ្វើឲ្យលួសគាបធ្មេញបាក់ ឬរបូតដង្កៀបគាបធ្មេញដែលធ្វើឲ្យមានការឈឺចាប់ បើធ្ងន់ធ្ងរអាចបណ្តាលឲ្យបាក់ធ្មេញផងក៏មាន។
អត្ថបទពាក់ព័ន្ធ៖
- ទម្លាប់៩យ៉ាងធ្វើឲ្យធ្មេញខូចដោយមិនដឹងខ្លួន
- ជំងឺរាក់ស៊ីធ្មេញ អំពល់ទុក្ខប៉ុណ្ណា?
- ៨ យ៉ាងពីអនាម័យមាត់ធ្មេញ ជួយធ្មេញមានសុខភាពល្អ
២.ទំពាស្ករកៅស៊ូ
និស្សិតមិនបញ្ចេញឈ្មោះម្នាក់នៃសាកលវិទ្យាល័យ Zaman ប្រាប់ថា នៅពេលដែលទំពាស្ករកៅស៊ូ វានឹងស្អិតជាប់ធ្មេញ មានន័យថា វាក៏ស្អិតជាប់នឹងដង្កៀប ឬលួសដែលគាបធ្មេញផងដែរ។ ការទំពាស្ករកៅស៊ូ អាចធ្វើឲ្យរបូតដង្កៀប ឬអាចប៉ះពាល់ដល់ទម្រង់ធ្មេញដែលកំពុងកៀបតម្រង់ឲ្យស្អាត។
៣.ដួល ឬបុកចំធ្មេញ
យុវជន វីរៈ សីហរាជ ធ្លាប់ជាអ្នកមានបទពិសោធន៍ក្នុងការគាបធ្មេញ បានពន្យល់ពីបញ្ហានេះថា ជាទូទៅ បញ្ហានេះមិនអាចកើតឡើងបានដោយចេតនាទេ ប៉ុន្តែបើជួបហេតុការណ៍ណាមួយគឺមិនត្រូវឲ្យប៉ះពាល់ដល់ធ្មេញឡើយ ព្រោះកាលណាបើធ្មេញបុកនឹងអ្វីម៉្យាង វាអាចបណ្តាលឲ្យបាក់ធ្មេញ ពេលខ្លះវាអាចបាក់ទាំងអស់តែម្តង ដោយសារតែធ្មេញគាបជាប់គ្នា។
អត្ថបទពាក់ព័ន្ធ៖
- ដឹងវិធីងាយៗទាំងនេះ អាចជួយកាត់បន្ថយអាការៈឈឺធ្មេញ
- ធ្មេញលឿងៗកុំចង់ទៅបិទឲ្យសអី ប្រយ័ត្នខាតលើសដើម
- មុនដាក់ដែកពត់ធ្មេញ គួរគិតពីចំណុចសំខាន់ៗទាំងនេះសិន
៤. ប្រើប្រាស់ធ្មេញជាឧបករណ៍
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យព្យាបាលធ្មេញ រៀលធីសដដែល បានបញ្ជាក់ថា ពេលខ្លះវាជាទម្លាប់មួយដែលយើងប្រើប្រាស់ធ្មេញ សម្រាប់ជាឧបករណ៍បើក ឬហែកអ្វីមួយ តែទម្លាប់នេះមិនត្រូវធ្វើបានទេ នៅពេលដែលកំពុងគាបធ្មេញ។ដូចនឹងបញ្ហាផ្សេងទៀតដែរ វាអាចបណ្តាលឲ្យរបូតដង្កៀប ឬលួសគាបធ្មេញ ឬបណ្តាលឲ្យបាក់ធ្មេញក៏ថាបាន។
ម៉្យាងវិញទៀត ការគាបធ្មេញទាមទារឲ្យមានអនាម័យមាត់ល្អ ដូចនេះមិនត្រូវភ្លេចសម្អាតមាត់ធ្មេញរៀងរាល់ពេលញាំចំណីអាហាររួចទេ វាមិនបណ្តាលឲ្យខូចលួស ឬដង្កៀបគាបធ្មេញទេ តែវាអាចធ្វើឲ្យធ្មេញពុក ឬដង្កូវស៊ីធ្មេញបាន។
អត្ថបទពាក់ព័ន្ធ៖
- រោគសញ្ញាសាមញ្ញទាំងនេះកុំថាមិនអី បញ្ជាក់ថាធ្មេញចាប់ផ្តើមពុកហើយ
- រលាកអញ្ចាញធ្មេញ កើតឡើងដោយសារអ្វី? គួរដោះស្រាយម៉េចវិញ?
- ចំណុចមិនគួរមើលរំលង មុនសម្រេចចិត្តជ្រើសរើសច្រាសដុសធ្មេញមកប្រើ
- ជួបបញ្ហាធ្មេញលឿង! តោះដឹងវិធីដោះស្រាយបញ្ហានេះដោយចំណាយលុយតិច
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]