គ្នាយើងណាខ្លះតែងប្រឈមនឹងបញ្ហាឈឺធ្មេញនៅរដូវរងា? ពិតណាស់ រដូវរងា មិនត្រឹមតែធ្វើឲ្យស្បែកស្ងួតប៉ុណ្ណោះទេ ថែមទាំងបង្កើនហានិភ័យនៃបញ្ហាមាត់ធ្មេញដូចគ្នា។ ដូច្នេះហើយ ដើម្បីបង្ការអាការៈឈឺធ្មេញ អំឡុងរដូវរងានេះ គ្នាយើងអាចសាកល្បងគន្លឹះងាយៗខាងក្រោមនេះ។
គន្លឹះទាំង៤ ជួយថែទាំសុខភាពមាត់ធ្មេញ និងបង្ការបញ្ហាឈឺធ្មេញ
១. រក្សាជាតិទឹក
ទឹកអាចជួយពង្រឹងកាចាធ្មេញ និងជួយការពារធ្មេញពីបាក់តេរីដ៏គ្រោះថ្នាក់ផ្សេងៗ។ លើសពីនេះ ការរក្សាជាតិទឹកក្នុងរាងកាយគ្រប់គ្រាន់ ក៏អាចជួយឲ្យខ្យល់ដង្ហើមយើងមានក្លិនល្អ ដោយលាងសម្អាតអណ្តាត ធ្មេញ និងអញ្ចាញធ្មេញថែមទៀតផង។
ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
២. កាត់បន្ថយការញ៉ាំជាតិស្ករ
ទន្ទឹមនឹងនេះដែរ អំឡុងរដូវរងារ យើងគួរកាត់បន្ថយការញ៉ាំជាតិស្ករ ពីព្រោះស្ករអាចបង្កឲ្យមានបាក់តេរីតូចៗ ដែលបណ្តាលឲ្យរលាកអញ្ចាញធ្មេញ និងបង្កជាជំងឺអញ្ចាញធ្មេញផងដែរ។
៣. ពិនិត្យសុខភាពមាត់ធ្មេញជាទៀងទាត់
ជាក់ស្តែង គ្នាយើងជាច្រើនអាចមិនដឹងទេថា បញ្ហាមាត់ធ្មេញអាចបង្កើនហានិភ័យនៃការវិវត្តទៅរកជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ ហេតុនេះហើយ ទើបការពិនិត្យសុខភាពមាត់ធ្មេញជាមួយនឹងគ្រូពេទ្យជំនាញជារៀងរាល់៦ខែម្តង ជារឿងដ៏ចាំបាច់មួយដែលយើងមិនគួរធ្វេសប្រហែសឡើយ។
[embed-health-tool-pregnancy-weight-gain]
អត្ថបទគួរអាន៖
- ឧស្សាហ៍ឈឺអញ្ចាញធ្មេញ អាចពាក់ព័ន្ធបញ្ហាសុខភាពទាំងនេះ
- ទម្លាប់អាក្រក់ ៨ យ៉ាងធ្វើឲ្យធ្មេញខូចដោយមិនដឹងខ្លួន
- រោគសញ្ញាសាមញ្ញទាំងនេះកុំថាមិនអី បញ្ជាក់ថាធ្មេញចាប់ផ្តើមពុកហើយ
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- ឧស្សាហ៍ស្រៀវធ្មេញ សាកតិចនិកទាំងនេះលមើល៍
- ជំងឺមាត់ធ្មេញ ២ ប្រភេទគួរឲ្យបារម្ភបំផុត បើមានឆាប់ទៅព្យាបាលឲ្យលឿន
៤. ជៀសវាងអាហារ និងភេសជ្ជៈមានជាតិអាស៊ីដ
អាហារ និងភេសជ្ជៈមានជាតិអាស៊ីដ អាចធ្វើឲ្យស្រទាប់ខាងក្រៅនៃធ្មេញទន់ ដែលងាយនឹងពុកផុយ ព្រមទាំងឆាប់សឹក។ អីចឹងហើយ គ្នាយើងគួរកាត់បន្ថយពពួកអាហារទាំងនេះ ព្រមទាំងលាងសម្អាតមាត់ធ្មេញជាមួយនឹងទឹក ឬទឹកខ្ពុរមាត់ក្រោយញ៉ាំអាហារដែលផ្ទុកជាតិអាស៊ីដរួច។