មនុស្សស្រីជាច្រើនតែងប្រាថ្នាដើមទ្រូងធំ មូលក្លំស្អាត មិនមែនជារឿងងាយស្រួលឡើយ។ បញ្ហាដើមទ្រូងតូច រាបស្មើមិនតឹងណែនជាកង្វល់របស់ស្រ្តីទាំងមានកូនហើយ និងអ្នកនៅលីវ ព្រោះនាំឲ្យខ្វះទំនុកចិត្តក្នុងការសម្លៀកបំពាក់។ ដើម្បីទទួលបានដើមទ្រូងស្រស់ស្អាតឡើងវិញ ស្រីៗគ្នាយើងមានដើមទ្រូងស្អាត មកចែករំលែកតិចនិកមួយចំនួន។
១- ម៉ាស្សា
កញ្ញា សេន សុវណ្ណមករា បានឲ្យដឹងថា របៀបថែទាំដើមទ្រូងឲ្យនៅស្រស់ស្អាត មូលក្លំ គឺត្រូវម៉ាស្សាដើមទ្រូងដែលជាវិធីងាយស្រួលហើយមិនចាំបាច់ចំណាយលុយ ឬស្វែងរកឧបករណ៍ជំនួយណាមួយឡើយ។ វិធីធ្វើត្រូវប្រើដៃទាំងសងខាង ធ្វើឡើងពេលកំពុងងូតទឹក ដោយម៉ាស្សាទាញៗផ្នែកខាងលើ ហើយដៃម្ខាងទៀតអាចរុញពីក្រោម ដើម្បីកុំឲ្យយារធ្លាក់។ ទម្លាប់ធ្វើបែបនេះរៀងរាល់ពេលងូតទឹក ដោយប្រើពេល ១០-១៥ នាទី។ បន្ទាប់ពីងូតទឹករួច ត្រូវប្រើប្រេង ឬឡេមកលាប និងធ្វើកាយវិការដូចពេលងូតទឹក និងចំណាយពេល ១០-១៥ នាទីដូចគ្នា។
២- ទម្លាប់ពាក់អាវក្នុងកល់
បើតាមការឲ្យដឹងពីម៉ាក់ៗ ទៀង ធីតា ដែលមានកូនដល់ទៅ២ហើយនោះ បានបញ្ជាក់ថា ស្រីៗគ្មានដើមទ្រូង ត្រូវពាក់អាវក្នុងកល់ ទើបជួយលើកសម្រស់ ហើយជួយទាញដើមទ្រូងឲ្យពើងឡើង។ បន្ទាប់ពីពាក់អាវក្នុងរួច យើងត្រូវសារ៉េរៀបចំឲ្យត្រូវចំគន្លាក់ដើមទ្រូង ដើម្បីសមស្របតាមអាវ និងមិនរយីករយាក ឬមានស្នាមលើដើមទ្រូង។ មួយវិញទៀត ពេលគេងមិនគួរពាក់អាវក្នុងឡើយ តែអាចពាក់អាវណាដែលសមល្មមជាមួយរូបរាង ចៀសវាងដើមទ្រូងគ្មានអ្វីទប់ប្រែជាយារធ្លាក់វិញ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៣- ពាក់អាវឲ្យត្រូវកាលៈទេសៈ
អាវក្នុងមិនមែនមានតែមួយម៉ូដទេ គេមានតម្រូវពាក់ជាមួយអាវធម្មតាប្រចាំថ្ងៃ និងសម្រាប់ហាត់ប្រាណ ដូចនេះត្រូវបែងចែកឲ្យដាច់ពីគ្នា ព្រោះបើពាក់តែមួយប្រភេទវាមិនអាចជួយការពារពេលយើងហាត់ប្រាណឡើយត្រូវតែមានប្រភេទផ្សេង ដើម្បីការពារពេលលេងកីឡា បណ្ដាលឲ្យដើមទ្រូងផ្លាស់ទីខ្លាំងៗ។ នេះជាការលើកឡើងរបស់កញ្ញា លីន ប៉ុល្លីកា អ្នកលក់ដូរសម្លៀកបំពាក់នៅផ្សារធំថ្មី។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី
៤- របបអាហារ
ចំណែកអ្នកនាង កែន ស្រីណុច បានបញ្ជាក់ថា អាហារសម្បូរជាតិខ្លាញ់អាចជួយឲ្យដើមទ្រូងធំ ដែលក្នុងនោះគួរញ៉ាំពពួកខ្លាញ់ត្រី បន្លែគ្រប់ប្រភេទ និងពពួកសណ្តែកខៀវ សណ្តែកបាយ សណ្តែកដី និងគ្រាប់ធញ្ញជាតិគ្រប់ប្រភេទ ព្រោះសម្បូរទៅដោយប្រូតេអ៊ីន វីតាមីន E វីតាមីន B ជួយធ្វើឲ្យដើមទ្រូងកើនទំហំ ព្រមទាំងតឹងណែនល្អ។ ជាពិសេសស៊ុតសម្បូរប្រូតេអ៊ីន ដែលអាចជួសជុល និងបំពេញបន្ថែមនៅក្នុងដើមទ្រូងឲ្យធំ។
ចំណុចសំខាន់
- ម៉ាស្សា
- ទម្លាប់ពាក់អាវក្នុងកល់
- ពាក់អាវឲ្យត្រូវកាលៈទេសៈ
- របបអាហារ
[embed-health-tool-ovulation]