backup og meta

ពិតអត់ គ្រាន់តែស្រីៗងូតទឹកពេលមករដូវ ក៏ធ្វើឲ្យអាក់រដូវដែរ?

ពិតអត់ គ្រាន់តែស្រីៗងូតទឹកពេលមករដូវ ក៏ធ្វើឲ្យអាក់រដូវដែរ?

យើង​ដឹង​ហើយ​ថា ចំពោះ​មនុស្ស​ស្រី គឺ​ត្រូវ​មាន​វដ្ដ​រដូវ​ម្ដង/ខែ ជួន​កាល​គ្នា​យើង​ស្រី​ៗ​ខ្លះ​មក​ថ្ងៃ​ខែ​២ដង/ខែ​ឯ​ណោះ។ បើ​យើង​គិត​ទៅ វដ្ដ​រដូវ​ស្រី​ៗ​យើង​មាន​ការ​ត្រណម​ពី​ចាស់ៗ និង​ការ​លើក​ឡើង​មួយ​ចំនួន​ទៀត​ដូច​ជា ពេល​មក​រដូវ បើ​យើង​ងូត​ទឹក​នឹង​ធ្វើ​ឲ្យ​អាក់​រដូវ ចាំ​អស់​រដូវ​សឹម​ងូត​ទឹក​។ តើ​ការ​លើក​ឡើង​បែប​នេះ​ពិត ឬ​អត់?

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​បែប​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា គ្រាន់​តែ​ងូត​ទឹក​ពេល​មក​រដូវ​មិន​ធ្វើ​ឲ្យ​រដូវ​អាក់ ឬ​បង្ក​ជា​ផល​បញ្ហា​សុខភាព​អ្វី​ផ្សេង​នោះ​ទេ។ ការ​ងូត​ទឹក​អាច​ធ្វើ​ឲ្យ​អាក់​រដូវ​គ្រាន់​តែ​ជា​ការ​លើក​ឡើង​ពី​ចាស់ៗ​ប៉ុណ្ណោះ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

លោក​បន្ត​ថា ការ​ងូត​ទឹក​ក្ដៅ​អំឡុង​ពេល​មក​រដូវ​អាច​ជួយ​ដល់​លំហូរ​របស់​ឈាម វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់ និង​សម្រួល​ដល់​ភាព​តាន​តឹង​របស់​សាច់​ដុំ​បាន​ផង​ដែរ។ និយាយ​ទៅ វា​គ្មាន​ហេតុ​ផល​ណា​ដែល​បញ្ជាក់​ឲ្យ​ស្រី​ៗ​មិន​គួរ​ងូត​ទឹក ឬ​ត្រាំ​ទឹក។ តាម​ពិត​ទៅ បើ​យើង​ត្រាំ​ទឹក​ក្ដៅ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល បូក​រួម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ស្អាត​ទៀត​នោះ វា​នឹង​ជួយ​ស្រី​ៗ មាន​អារម្មណ៍​ស្រស់​ថ្លា មិន​ឆាប់​មួម៉ៅ ហើយ​វា​ក៏​ជួយ​សម្រួល​ដល់​​បញ្ហា​ចុក​ពោះ​ខ្លាំង​ពេល​មក​រដូវ​បាន​ដែរ។

[embed-health-tool-ovulation]

លើស​ពី​នេះ​ទៅ​ទៀត ពេល​យើង​ងូត​ទឹក​អំឡុង​ពេល​មក​រដូវ ស្រី​ៗ​គួរ​ប្រើ​សាប៊ូ​ស្រាល និង​គ្មាន​ក្លិន​ទឹក​អប់​សម្អាត​បរិវេណ​ទ្វារមាស ព្រោះ​ផលិតផល​ថែ​ទាំ​កន្លែងសម្ងាត់ចំនួន​អាច​រំខាន​ដល់​តុល្យភាព​បាក់តេរី​ល្អ​ៗ​របស់កន្លែងសម្ងាត់ បណ្ដាល​ឲ្យ​ងាយ​ឆ្លង​មេរោគ​ផ្សេង។

ម៉្យាង​វិញ​ទៀត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព​នៃ​មន្ទីរពេទ្យ​មិត្តភាព រូប​នេះ​បន្ត​ថា ការ​ងូត​ទឹក​ក្ដៅ​ក៏​អាច​ផ្ដល់​ផល​ប្រយោជន៍​ច្រើន​ដល់​សុខភាព​យើង​ដែរ។

អត្ថបទគួរអាន៖

ងូតទឹកក្រោយបាយរួច

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Menstrual Health and Hygiene

https://www.worldbank.org/en/topic/water/brief/menstrual-health-and-hygiene

https://www.medanta.org/patient-education-blog/irregular-periods-top-lifestyle-changes-to-take-control-of-your-menstruation-cycle

Irregular Periods? Top Lifestyle Changes to Take Control of Your Menstruation Cycle

FAST FACTS: Nine things you didn’t know about menstruation

https://www.unicef.org/press-releases/fast-facts-nine-things-you-didnt-know-about-menstruation

កំណែ​ប្រែបច្ចុប្បន្ន

14/10/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ជួប​បញ្ហា​រដូវ​មក​មិនទៀង លេបថ្នាំជំនួយ​បាន​អត់?

ហេតុផល ៤យ៉ាង ស្រីៗមករដូវចេះតែមានអារម្មណ៍ធេងធោង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 14

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម