backup og meta

ពេលមករដូវឈឺចាប់កាន់តែខ្លាំង បើស្រីៗទម្លាប់ធ្វើរឿងទាំង៥នេះ

ពេលមករដូវឈឺចាប់កាន់តែខ្លាំង បើស្រីៗទម្លាប់ធ្វើរឿងទាំង៥នេះ

អំឡុង​ពេល​មក​រដូវ ស្រី​ៗ​យើង​ភាគ​ច្រើន ​អាច​ងាយ​​ប្រឈម​នឹង​បញ្ហា​​​មួយ​ចំនួន​ដូចជា​ ហើម​ពោះ ឬ​ចុក​ពោះ​ជា​ដើម។ យ៉ាង​ណា​មិញ ប្រសិន​បើ​យើង​មាន​ទម្លាប់​ខុស​ឆ្គង​អំឡុង​ពេល​មក​រដូវ នោះ​នឹង​អាច​បង្ក​ឲ្យ​មាន​​ការ​ឈឺចាប់​កាន់​តែ​ខ្លាំង​ទ្វេ​ដង។ តើ​ទម្លាប់​ខុស​ឆ្គង​អ្វី​ខ្លះ ដែល​យើង​មិន​គួរ​ធ្វើ​នៅ​អំឡុង​ពេល​មក​រដូវ?

១. ញ៉ាំ​តែ ឬ​កាហ្វេ​ច្រើន

ការ​ញ៉ាំ​តែ ឬ​កាហ្វេ​ច្រើន​ជ្រុល​ ដើម្បី​កាត់បន្ថយ​អាការៈ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ មិន​មែន​ជា​រឿង​ល្អ​ឡើយ។ ក្រៅ​ពី​ជំរុញ​ស្រ្តេស ឡើង​សម្ពាធ​ឈាម​ និង​ចង្វាក់​បេះដូង ការ​ផឹក​ភេសជ្ជៈ​ទាំង​នេះ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​អស់​កម្លាំង​ពេញ​មួយ​ថ្ងៃ។ ជំនួស​មក​វិញ ស្រី​ៗ​យើង​គួរ​​ញ៉ាំ​ពពួក​តែ​សរីរាង្គ ឬ​ទឹក​ផ្លែឈើ ទើប​ជា​ការ​ប្រសើរ។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

២. តម​អាហារ​រយៈពេល​យូរ

អំឡុង​ពេល​មក​រដូវ ការ​ធ្លាក់​ឈាម​ច្រើន​ជ្រុល​ អាច​បណ្តាល​ឲ្យ​រាងកាយ​យើង​ចុះ​ខ្សោយ ដូច្នេះ​ហើយ​ ទើប​យើង​មិន​គួរ​តម​អាហារ​អំឡុង​ពេល​នេះ​ឡើយ។ បន្ថែម​ពី​នេះ យើង​ចាំបាច់​ត្រូវ​បញ្ចូល​អាហារ​​សម្បូរ​ទៅ​ដោយ​សារជាតិ​ចិញ្ចឹម​​ល្អៗ ​រួម​មាន​វីតាមីន​ ជាតិ​រ៉ែ និង​កាល់ស្យូម​ ដែល​មាន​នៅ​ក្នុង​បន្លែ ផ្លែឈើ​ស្រស់​ និង​ទឹក​ដោះ​គោ​។

៣. ប្រើ​សំឡី​អនាម័យ​យូរ​ម៉ោង

ទន្ទឹម​នឹង​នេះ​ដែរ ការ​ប្រើ​សំឡី​អនាម័យ​យូរ​ម៉ោង អាច​បង្ក​ឲ្យ​មាន​អាការៈ​រមាស់​ និង​បាក់តេរី​កើន​ឡើង​នៅ​ក្នុង​ទ្វារ​មាស។ ដើម្បី​បញ្ចៀស​បញ្ហា​នេះ គ្នា​យើង​គួរ​ផ្លាស់ប្ដូរ​​សំឡី​អនាម័យ​នៅ​ចន្លោះ​ពេល​៣ ឬ​៤​ម៉ោង​ម្តង។

៤. ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ច្រើន

ការ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹក​ដោះ​គោ​ច្រើន​ជ្រុល អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ចាល់​ទឹក​ និង​បង្កើន​ហានិភ័យ​នៃ​បញ្ហា​អាស៊ីដ​ ។ ដូច្នេះ​ហើយ​ អំឡុង​ពេល​មក​រដូវ យើង​គួរ​ញ៉ាំ​ទឹក​ដោះ​គោ​​ដែល​មាន​ជាតិ​ខ្លាញ់​ទាប ដែល​មិន​បង្ក​ជា​អាការៈ​ចុក​ពោះ។​

[embed-health-tool-ovulation]

​​៥. រួម​ភេទ​ដោយ​មិន​បាន​ការពារ

ការ​រួម​ភេទ​អំឡុង​ពេល​មក​រដូវ អាច​បំបាត់​អាការៈ​ចុក​ពោះ ដោយ​ការ​តែ​ការ​ឈាន​ដល់​ចំណុច​កំពូល។ ប៉ុន្តែ ការ​រួម​ភេទ​អំឡុង​ពេល​មក​រដូវ ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​​ជំងឺ​កាមរោគ​ដូច​គ្នា ប្រសិន​បើ​យើង​មិន​បាន​​ការពារ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Dysmenorrhea: Painful Periods

https://www.acog.org/womens-health/faqs/dysmenorrhea-painful-periods

PMS, Cramps, and Irregular Periods

https://kidshealth.org/en/parents/menstrual-problems.html

Menstrual Bleeding Worsens after Starting Blood Thinners

https://www.hematology.org/newsroom/press-releases/2022/menstrual-bleeding-worsens-after-starting-blood-thinners

កំណែ​ប្រែបច្ចុប្បន្ន

07/08/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ចុកពោះមុនមករដូវ ឬចុកពោះពេលទើបមានផ្ទៃពោះខុសគ្នាយ៉ាងម៉េចខ្លះ?

អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំទឹកដូងបានអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 07

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម