ក្រៅពីលេបដើម្បីពន្យារកំណើត ឬការពារកុំឲ្យមានកូនចៃដន្យ ថ្នាំពន្យារកំណើត មានមនុស្សស្រីមួយចំនួនធំបាននិយាយថា ពេលលេប ធ្វើឲ្យឈឺឆ្អល់ក្នុងពោះទៅវិញ។ តាមពិត ថ្នាំនេះមានមុខងារសំខាន់មួយ គឺជួយបំបាត់ការឈឺចាប់ពេលមករដូវ ប៉ុន្តែបើលេបទៅ បែរជាធ្វើចុកឆ្អល់ ប្រហែលអាចកើតឡើងក្នុងរយៈពេលខ្លី ដោយសារបម្រែបម្រួលអ័រម៉ូនប៉ុណ្ណោះ។
១- ថ្នាំពន្យារកំណើតធ្វើការយ៉ាងម៉េច?
ក្នុងថ្នាំ មានអ័រម៉ូនសំខាន់របស់មនុស្សស្រីពីរប្រភេទ គឺអ័រម៉ូនអឺស្រ្តូហ្សែន (estrogen) និងប្រូហ្គេស្តេរ៉ូន (progesterone)។ អ័រម៉ូនទាំងពីរប្រភេទនេះមានសមត្ថភាពមិនឲ្យមានការវិវត្ត និងបញ្ចេញមេជីវិតបាន ដូចនេះ វាជាអ្នកការពារមិនឲ្យមានផ្ទៃពោះ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
វាក៏ជួយឲ្យមាត់ស្បូនបញ្ចេញសារធាតុរម្អិលមកច្រើន ដើម្បីការពារកុំឲ្យស្ពែម៉ាតូសូអ៊ីត (មេជីវិតឈ្មោល) ចូលទៅជួបមេជីវិតញីបាន។ ក្រៅពីការពារមិនឲ្យមានផ្ទៃពោះ ថ្នាំពន្យារកំណើតក៏ជួយមិនឲ្យមានបញ្ហាចុកឆ្អល់ក្នុងពោះបាន បើប្រើត្រឹមត្រូវ។ បញ្ហាឈឺពោះ ឬហូរឈាមតិចតួច អាចកើតឡើង ពេលភ្លេចលេបថ្នាំ ឬលេបថ្នាំយឺត។
២- ទំនាក់ទំនងរវាងថ្នាំ និងការឈឺក្នុងពោះ
ស្ត្រីមួយចំនួនមានបញ្ហាឈឺរមួលក្នុងពោះយូរៗម្តង ពេលមានរដូវ ប៉ុន្តែអ្នកផ្សេងទៀតបែរជាឈឺរមូលក្នុងពោះប្រចាំ។ ការឈឺរមួលក្នុងពោះពេលមករដូវ បណ្ដាលមកពីការផលិតអ័រម៉ូនប្រូស្តាតក្លង់ឌីនបញ្ចេញមកពីក្រពេញនៅក្នុងស្បូនរបស់មនុស្សស្រី។ អ័រម៉ូនមួយនេះជាអ្នកធ្វើឲ្យមានការកន្ត្រាក់ស្បូន។ យើងនឹងកាន់តែឈឺរមួលខ្លាំង ពេលកម្រិតអ័រម៉ូនប្រូស្តាតក្លង់ឌីនមានកាន់តែច្រើន។
ថ្នាំពន្យារកំណើត អាចជួយឲ្យកម្រិតអ័រម៉ូនប្រូស្តាតក្លង់ឌីនក្នុងខ្លួនថយចុះ ជួយកាត់បន្ថយលំហូរឈាម និងការឈឺរមួលក្នុងពោះ និងជួយមិនឲ្យមានវត្តមានរបស់មេជីវិតញី។
[embed-health-tool-ovulation]
៣- កត្តាអីខ្លះទៀតបណ្ដាលឲ្យឈឺរមួលពោះ?
មានពេលខ្លះ ការឈឺចុកក្នុងពោះ ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពយើងផ្ទាល់ដូចគ្នា អាចជា៖
– Endometriosis៖ ជាបញ្ហាដែលកើតឡើង ពេលកោសិកាសាច់ស្បូនដុះនៅខាងក្រៅស្បូន។
– Fibroids៖ ដុំមានគ្រោះថ្នាក់មួយដែលមាននៅតាមជញ្ជាំងរបស់ស្បូន។
– Adenomyosis៖ ជាបញ្ហាមួយប្រភេទកើតឡើង ពេលកោសិកាស្រទាប់ខាងក្នុងរបស់ស្បូន ដុះចាក់ចូលមកក្នុងស្រទាប់សាច់ដុំស្បូន។
– ជំងឺរលាកនៅតំបន់អាងត្រគាក៖ បណ្ដាលមកពីជំងឺនានាដែលឆ្លងតាមការរួមភេទ។
– មាត់ស្បូនត្បៀត៖ កើតឡើងពេលមាត់ស្បូនរួមតូច ដែលវាជាអ្នករារាំងការហូរឈាមរដូវ។
អត្ថបទគួរអាន៖
- ស្រីៗមករដូវមិនទៀង ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ គួរបារម្ភអត់?
- ធ្លាក់កំណកឈាមធំៗពេលមករដូវ បណ្ដាលមកពីអ្វី?
- អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?
- មករដូវច្រើន និងឈឺចាប់ អាចមកពីបញ្ហាសុខភាពមួយនេះ
- មូលហេតុមកឈាមរដូវតិចជាងធម្មតា អាចមកពីហេតុផលទាំងនេះ
- ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី