ការឆាប់អស់រដូវ គឺសំដៅដល់ការអស់រដូវមុនអាយុ ៤០ ឆ្នាំ ព្រោះជាទូទៅស្រ្តីអស់រដូវនៅចន្លោះអាយុ ៤៥ ដល់ ៥៥ ឆ្នាំ។ ហេតុអ្វីបានជាស្រ្តីមួយចំនួនឆាប់អស់រដូវ? ហើយការឆាប់អស់រដូវធ្វើឱ្យស្រ្តីមានហានិភ័យសុខភាពអ្វីខ្លះ?
ហេតុផលមួយចំនួនធ្វើឱ្យស្រ្តីឆាប់អស់រដូវអាចរួមមាន៖
- ការវះកាត់យកក្រពេញអូវែរចេញ
- ការជក់បារី
- ការវះកាត់យកស្បូនចេញ (កាត់ស្បូន)
- ផលប៉ះពាល់នៃការព្យាបាលដោយប្រើគីមី ឬវិទ្យុសកម្ម
- ការមានប្រវិត្តគ្រួសារឆាប់អស់រដូវ
- ជំងឺហ្សែនដែលបណ្តាលមកពីក្រូម៉ូសូមខុសប្រក្រតី
- ជំងឺប្រព័ន្ធភាពសុំា (ជំងឺរលាកសន្លាក់ឆ្អឹង, រលាកពោះវៀន)
- ជំងឺអេដស៍
- ក្រពេញអូវែរមិនបញ្ចេញមេជីវិតញី
នៅពេលស្រ្តីឆាប់អស់រដូវ ក្រពេញអូវែរក៏ឈប់ដំណើរការមុនពេលដែរ ដែលធ្វើឱ្យលែងមានការបញ្ចេញមេជីវិតញី ហើយឈប់ផលិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូសេស្តេរ៉ូន។ ជាលទ្ធផលស្រ្តីនឹងមានហានិភ័យសុខភាពខ្ពស់ជាងស្រ្តីដែលអស់រដូវធម្មតា។
១. ជំងឺសរសៃឈាមបេះដូង
ការឆាប់អស់រដូវធ្វើឱ្យកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែនឆាប់ថយចុះដែលបណ្តាលឱ្យស្ត្រីមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូងព្រោះអ័រម៉ូនអ៊ឹស្ត្រូសែនអាចជួយការពារសរសៃឈាមពីការស្ទះ និងឡើងរឹង ហើយអាចកាត់បន្ថយបញ្ហាបេះដូងជាច្រើនដោយសារអ័រម៉ូនអ៊ឹស្ត្រូសែនអាចបង្កើនកម្រិតកូលេស្តេរ៉ូលល្អ (HDL) នៅក្នុងឈាម។
[embed-health-tool-heart-rate]
២. ពុកឆ្អឹង
អ័រម៉ូនអ៊ឹស្ត្រូសែនជួយឱ្យរាងកាយស្រ្តីស្រូបយកជាតិកាល់ស្យូមបានល្អ។ នៅពេលដែលកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែនក្នុងខ្លួនស្ត្រីចាប់ផ្តើមធ្លាក់ចុះ ស្រ្តីបាត់បង់ជាតិកាល់ស្យូមពីរាងកាយកាន់តែលឿនដែលបណ្តាលឱ្យមានជំងឺពុកឆ្អឹងព្រោះបាត់បង់ម៉ាសឆ្អឹង និងធ្វើឱ្យស្រ្តីប្រឈមនឹងការបាក់ឆ្អឹងត្រគាក កដៃ ឬឆ្អឹងខ្នង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
៣. ជំងឺផ្លូវចិត្ត
ការឆាប់អស់រដូវធ្វើឱ្យអារម្មណ៍ស្រ្តីឆាប់ប្រែប្រួលដូចជា ឆាប់ខឹង ឆាប់កើតទុក្ខ ឆាប់សោកសៅដែលអាចបណ្តាលឱ្យស្រ្តីងាយមានបញ្ហាថប់បារម្ភ និងបាក់ទឹកចិត្តដោយសារការធ្លាក់ចុះរបស់កម្រិតអ័រម៉ូនអ៊ឹស្ត្រូសែនដែលប៉ះពាល់ដល់រចនាសម្ព័ន្ធ និងមុខងារខួរក្បាល។
លើសពីនេះទៅទៀត ស្រ្តីអាចកើតទុក្ខដោយសារការ “ការលែងអាចមានកូន ការបាត់បង់ភាពជាស្ត្រី” ឬ “ការបាត់បង់ភាពវ័យក្មេង” ដែលកំណត់ដោយការអស់រដូវ។
ដូច្នេះស្រ្តីឆាប់អស់រដូវគួរយកចិត្តទុកដាក់ថែរក្សាសុខភាពឆ្អឹង បេះដូង និងផ្លូវចិត្តឱ្យបានល្អ។
អត្ថបទគួរអាន៖
- ធ្លាក់ឈាមក្រោយវ័យអស់រដូវ មកពីមូលហេតុទាំងនេះ
- ស្រីៗពេលអស់រដូវអាចជួបបញ្ហាលើការចងចាំ ហេតុអ្វី?
- បន្ថយហានិភ័យជំងឺបេះដូង ក្រោយអស់រដូវតាមតិចនិកនេះ
- ស្រីៗឈឺចាប់ពេលរួមភេទក្រោយអស់រដូវ មកពីមូលហេតុអ្វី?
- ស្រីៗយើងដឹងអត់ វ័យកាន់តែច្រើនវដ្ដរដូវប្រែប្រួលបែបណា?
- ដល់ពេលជិត ឬអស់រដូវ ស្ត្រីនឹងជួបការប្រែប្រួលរាងកាយខ្លាំងប៉ុន្មានកន្លែងនេះ
ចំណុចសំខាន់
- សរសៃឈាមបេះដូង
- ពុកឆ្អឹង
- ថប់បារម្ភ ឬបាក់ទឹកចិត្ត