បញ្ហាស្អិតស្បូន ជាកត្តាបង្កមួយបណ្ដាលឲ្យស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងមានឈាមតិចពេលមករដូវ ដែលវាបណ្ដាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នាស្ទើរតែទាំងស្រុង។ នេះបើតាមការបកស្រាយរបស់លោកវេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
ហេតុអ្វីបានស្ត្រីយើងកើតជំងឺស្អិតស្បូននេះ?
លោកបន្តថា មូលហេតុដែលបង្កឲ្យស្ត្រីកើតបញ្ហាស្អិតស្បូនមានដូចជា ការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ ស្ត្រីធ្លាប់ធ្វើការរំលូតកូនញឹកញាប់ ស្ត្រីមានបញ្ហារលាកអាងត្រគាក មានជំងឺរលាកដៃស្បូន មានប្រវត្តិធ្លាក់ស និងក្លាយជាករោគ ជាដើម។ ក្នុងករណីដែលគ្នាយើងស្រីៗ មានបញ្ហាស្អិតស្បូននេះ យើងអាចដឹងបានដោយរោគសញ្ញារួមមាន៖
- ស្ត្រីមានបរិមាណឈាមរដូវតិចជាងធម្មតា ក្នុងករណីភ្នាសក្នុងស្បូនស្អិតនៅផ្នែកណាមួយ
- មិនមានរដូវ ឬរាំងរដូវ ក្នុងករណីភ្នាសក្នុងស្បូនស្អិតទាំងស្រុង
- ឧស្សាហ៍រលូតកូននៅត្រីមាសទី១ ពេលមានផ្ទៃពោះ
- ឈឺចាប់នៅអាងត្រគាក
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
វេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្ត្រីរូបនេះ បញ្ជាក់ឲ្យដឹងថា បន្ទាប់ពីធ្វើរោគវិនិច្ឆ័យត្រឹមត្រូវរួច ខាងក្រុមគ្រូពេទ្យជំនាញអាចព្យាបាលដោយឧបករណ៍ឆ្លុះស្បូន និងព្យាបាលដោយការវះកាត់តាមរយៈម៉ាស៊ីនឆ្លុះស្បូននេះ នៅភ្នាសក្នុងរបស់ស្បូន នៅពេលនោះស្បូនអ្នកជំងឺអាចប្រែក្លាយមកសភាពធម្មតាវិញ និងអាចមានកូន ដោយលែងរលូតនៅថ្ងៃអនាគត។
ដ្បិតជំងឺស្អិតស្បូន អាចព្យាបាលឲ្យស្បូនស្ត្រីត្រឡប់មកសភាពដើមវិញក៏ពិតមែន ប៉ុន្តែគ្នាយើងស្រីក៏អាចបង្ការកុំឲ្យជំងឺនេះកើតឡើងទាន់បានដោយ បញ្ឈប់ការរំលូតកូន ហើយបើមិនចង់មានកូនដោយចៃដន្យ យើងអាចប្រើវិធីពន្យារកំណើត ជាពិសេសត្រូវចេះធ្វើអនាម័យទ្វារមាសឲ្យបានទៀងទាត់ ដើម្បីការពារការឆ្លងរោគ ទៅជាធ្លាក់ស រមាស់ មានក្លិនមានពណ៌ ឈានទៅរលាកអាងត្រគាក ឬភ្នាសស្បូន។
[embed-health-tool-ovulation]