ស្រីៗយើងធ្លាប់ប្រឈមនឹងការធ្លាក់ឈាមច្រើន អំឡុងពេល ឬចន្លោះពេលមករដូវឬអត់? ពិតណាស់ មូលហេតុចម្បងមួយនៃការធ្លាក់ឈាមពីស្បូនខុសប្រក្រតីលើស្រីៗក្នុងវ័យបន្តពូជ គឺជំងឺដុំសាច់ស្បូន។ ដូច្នេះហើយ គ្នាយើងគួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យទាន់ពេលវេលា ពីព្រោះការធ្លាក់ឈាមច្រើនជ្រុលអាចបង្កជាផលវិបាកធ្ងន់ធ្ងរ ដូចជាជំងឺស្លេកស្លាំង ឬមិនអាចមានកូនបាន។
អ្វីទៅជាជំងឺដុំសាច់ស្បូន ឬUterine fibroids?
ជំងឺដុំសាច់ស្បូន ជាការកើតមានដុំសាច់ស្លូតចេញពីស្បូន ហើយអាចបង្ហាញរោគសញ្ញាផ្សេងៗដូចជា មកឈាមរដូវច្រើន នោមញឹកញាប់ ទល់លាមក ឈឺខ្នង និងជើង ព្រមទាំងមានសម្ពាធនៅអាងត្រគាក។ ជាទូទៅ ដុំសាច់អាចដុះចេញពីសាច់ដុំស្បូនខាងក្នុង ឬខាងក្រៅ ហើយនាំឲ្យរោគសញ្ញាមានភាពខុសៗគ្នា អាស្រ័យលើទីតាំងនៃដុំសាច់។ ចំពោះស្រីៗខ្លះ ដែលមានដុំសាច់ស្បូនប្រភេទSubserosal អាចពុំមានរោគសញ្ញាណាមួយឡើយ ខណៈពេលដែលអ្នកដែលមានដុំសាច់ស្បូនប្រភេទ Submucosal និង Myometrial អាចមានការឈឺចាប់ និងធ្លាក់ឈាមធ្ងន់ធ្ងរអំឡុង ឬចន្លោះពេលមករដូវ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
មូលហេតុបង្កនៃជំងឺដុំសាច់ស្បូន
ថ្វីត្បិតតែក្រុមគ្រូពេទ្យនៅពុំអាចកំណត់បានពីមូលហេតុជាក់លាក់នៃជំងឺដុំសាច់ស្បូនក៏ពិតមែន ប៉ុន្តែជំងឺនេះមានទំនាក់ទំនងនឹងអ័រម៉ូនOestrogen ដែលជាអ័រម៉ូនបន្តពូជរបស់ស្ត្រី និងផលិតដោយអូវែ។ ដុំសាច់ស្បូនអាចលូតលាស់នៅក្នុងវ័យបន្តពូជ (ពីអាយុ១៦ឆ្នាំ ដល់៥០ឆ្នាំ) នៅពេលដែលកម្រិតអ័រម៉ូននេះឡើងខ្ពស់បំផុត និងរួមតូចនៅពេលដែលអ័រម៉ូនOestrogenមានកម្រិតទាប ដូចជានៅពេលចូលដល់វ័យអស់រដូវ។
[embed-health-tool-ovulation]
អត្ថបទគួរអាន៖
- ជំងឺគីសស្រទាប់រដូវក្រពេញអូវ៉ែ បង្កការឈឺចាប់ ៥ យ៉ាងនេះ
- ជំងឺដុំគីសទឹកលើក្រពេញអូវែ អាចជាបញ្ហាធ្វើឲ្យស្រីៗគ្មានកូន
- ចេញសញ្ញាទាំងនេះ អាចថាមានដុំគីសក្រពេញអូវែ
- ៥ ចំណុចទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
- បើមានដុំសាច់ក្នុងស្បូន អាចជាដោយការញុំាថ្នាំឬទេ?
- មូលហេតុទាំងនេះហើយ ធ្វើឲ្យស្រីៗប្រឈមបញ្ហារលាកទ្វារមាស
ការព្យាបាល
ជួនកាល ជំងឺដុំសាច់ស្បូនពុំចាំបាច់ធ្វើការព្យាបាលឡើយ ប្រសិនបើអ្នកជំងឺពុំចេញរោគសញ្ញា ពីព្រោះថាដុំសាច់ទាំងនេះ អាចនឹងរួមតូច ក៏ដូចជាបាត់ទៅវិញដោយខ្លួនឯង ជាពិសេសនៅក្រោយពេលអស់រដូវ។ ក្នុងករណីដែលមានរោគសញ្ញាដែលបង្កឡើងដោយដុំសាច់ស្បូន ស្រីៗយើងគួរប្រើប្រាស់ថ្នាំទៅតាមវេជ្ជបញ្ជា ដើម្បីបំបាត់រោគសញ្ញា និងជួយឲ្យដុំសាច់រួមតូចជាមុនសិន ជាជាងជ្រើសរើសការវះកាត់ ឬការព្យាបាលដទៃទៀត។