កន្លែងអាថ៌កំបាំងរបស់ស្រីៗយើងមានលក្ខណៈពិសេសជាច្រើន ដែលយើងខ្លួនឯងនឹកស្មានមិនដល់។ ពិតណាស់ ទ្វារមាសមានភាពធន់ខ្លាំង ដែលមានសមត្ថភាពក្នុងការវិលត្រលប់មករកសភាពដើមវិញបានយ៉ាងឆាប់រហ័ស។ មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចសម្អាតខ្លួនឯងថែមទៀតផង។ ខាងក្រោមនេះជារឿង ៥យ៉ាង ពីទ្វារមាសដែលស្ត្រីគ្រប់រូបគួរតែដឹង។
បាក់តេរីល្អៗ មានសារសំខាន់ក្នុងការរក្សាទ្វារមាសឲ្យមានរាងស្អាត។ ដូច្នេះហើយ ស្រីៗយើងមិនគួរត្រដុសលាងនៅខាងក្នុងទ្វារមាសនោះទេ ពីព្រោះវាអាចរារាំងដល់តុល្យភាពនៃអតិសុខុមប្រាណ នៅក្នុងទ្វារមាស ជាមួយនឹងអាស៊ីដធម្មជាតិរបស់វា ដែលបណ្ដាលឲ្យបាក់តេរីអាក្រក់កើតឡើង។
២. អាចលាងជម្រះខ្លួនឯងបាន
ជាមួយគ្នានេះដែរ គ្នាយើងមិនគួរដាក់វត្ថុណាមួយចូលទៅក្នុងទ្វារមាសឡើយ។ ការត្រដុស ឬលាងនៅខាងក្នុង ឬការប្រើប្រាស់ផលិតផលណាមួយដែលមានក្លិន សុទ្ធតែអាចផ្ដល់ផលអវិជ្ជមានដល់ទ្វារមាស។ ដើម្បីរក្សាទ្វារមាសឲ្យមានភាពស្រស់ស្រាយ និងមានអនាម័យល្អ យើងគ្រាន់តែលាងសម្អាតទ្វារមាសជម្រះជាមួយនឹងសាប៊ូ និងទឹកគឺគ្រប់គ្រាន់ហើយ។
ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ
យើងប្រហែលជាមិនធ្លាប់ដឹងទេថា អ្វីដែលយើងញ៉ាំជារៀងរាល់ថ្ងៃនេះ អាចធ្វើឲ្យទ្វារមាសមានក្លិនផ្សេងៗ។ ដូច្នេះហើយ ប្រសិនបើគ្នាយើងចាប់អារម្មណ៍ថាទ្វារមាសមានក្លិនចម្លែកៗ នោះគឺមកពី អាហារដែលយើងញ៉ាំមិនខាន។
៤. ទ្វារមាសក៏ត្រូវការដកដង្ហើមដែរ
ពិតណាស់ ដើម្បីឲ្យទ្វារមាសដកដង្ហើមបានល្អ គ្នាយើងគប្បីពាក់ខោទ្រនាប់ដែលធ្វើពីកប្បាស ដោយសារតែបរិយាកាសសំណើម និងក្ដៅអាចបង្កជាផ្សិត (ឬជាជំងឺផ្សិតទ្វារមាស) និងបាក់តេរី។ ម្យ៉ាងវិញទៀត គ្នាយើងក៏អាចសាកល្បងគេងដោយមិនពាក់ខោទ្រនាប់ ដើម្បីឲ្យទ្វារមាសមានខ្យល់ចេញចូលច្រើន។

៥. ការរួមភេទអាចជួយឲ្យទ្វារមាសមានសុខភាពល្អ
យើងទាំងនេះគ្នាសុទ្ធតែបានដឹងហើយថា ការរួមភេទមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ វាអាចជួយដុតបំផ្លាញកាឡូរី កាត់បន្ថយស្រ្តេស ជួយជំរុញប្រព័ន្ធភាពស៊ាំ និងអាចឲ្យយើងកាន់តែជិតស្និទ្ធនឹងដៃគូថែមទៀតផង។ លើសពីនេះ វាក៏ជួយឲ្យទ្វារមាសមានភាពរស់រវើក និងជាតិរម្អិល ជាពិសេសនៅពេលដែលស្រីៗមានវ័យកាន់តែចាស់ ហើយកម្រិតអ័រម៉ូនEstrogen កាន់តែធ្លាក់ចុះ។